សាលាដំបូង​ខេត្តក្រចេះ​កោះហៅ ពលរដ្ឋ​ចំនួន​៤​នាក់ ទៅ​បំភ្លឺ​ក្នុងករណី ទំនាស់​ដីធ្លី នៅ​ស្រុក​ឆ្លូង

0

​ក្រចេះ៖ ពលរដ្ឋ​បួន​នាក់ តំណាងអោយ​ប្រជាពលរដ្ឋ​ចំនួន​៩៩៨​គ្រួសារ នៅក្នុង​ស្រុក​ឆ្លូង​ត្រូវបាន តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ កោះហៅ​ទៅ​ឆ្លើយបំភ្លឺ​ក្នុងករណី​ទំនាស់​ដីធ្លី​ក្នុងស្រុក​ឆ្លូង បន្ទាប់ពី​ក្រុមហ៊ុន (​ចាន់​សុភា អភិវឌ្ឍន៍​) បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង1​ខេត្ត ដោយ​ចោទ​ពីបទ​រំលោភ​កាន់កាប់​អចលនវត្ថុ​របស់​អ្នកដ៍ទៃ ដោយ​អ​ចេតនា ដែល​ប្រព្រឹត្ត​នៅក្នុង​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ កាលពី​ឆ្នាំ​២០១៤​កន្លងទៅ ។​
យោងតាម​ដីការ​កោះហៅ របស់លោក ធុច បញ្ជៈ​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ បានធ្វើ​ការកោះហៅ​ពលរដ្ឋ​ចំនួន​៤​នាក់ រួមមាន​លោក សៅ វិ​រៈ ទី​២ លោក មើ កៅ ទី​៣​លោក កៅ សល់ និង​ទី​៤​លោក មូល តើ​ត អ្នក​ទាំង​៤​ត្រូវបាន​តំណាង​ក្រុមហ៊ុន ចាន់ សុភា ប្តឹង​ដោយ​ចោទ​ពីបទ​រំលោភ​កាន់កាប់​អចលនវត្ថុ​របស់​អ្នកដ៍ទៃ ដោយ​អ​ចេតនា ។
ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០០​នាក់ ក្នុងចំណោម​ពលរដ្ឋ​ទាំង​៩៩៨​គ្រួសារ​ដែល​ស្ថិតនៅក្នុង​ទំនាស់​ដីធ្លី ក្នុងស្រុក​ឆ្លូង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមេសា​នេះ​បាននាំគ្នា​ធ្វើដំណើរ​ទៅ​សាលាដំបូង​ខេត្ត ខ​ណះ​ដែល​តំណាង​របស់​ពួកគាត់​ចំនួន​៤​នាក់​ត្រូវបាន​សាលាដំបូង​ខេត្ត កោះហៅ​អោយចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុងករណី​ខាងលើ ។​
បន្ទាប់ពី​រាជរដ្ឋាភិបាល​បានសម្រេច​ចេញ​អនុក្រឹត្យ​អនុ​ប​យោគ​ដីឯកជន​របស់​រដ្ឋ​នូវ​ទំហំ​ដី​ចំនួន​៣.៦៧១​ហិកតារ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ ផ្តល់​ឲ្យ​ពលរដ្ឋ​ចំនួន ៩៩៨​គ្រួសារ មកពី​ឃុំ​ចំនួន​៤​ក្នុងស្រុក​ឆ្លូង តាំងពី​ខែមេសា ឆ្នាំ​២០១២​កន្លងទៅនេះ រហូតមកដល់​ពេលនេះ​ពួកគាត់​នៅ​មិនទាន់​ទទួលបាន​ដី​ជាក​ម្មសិ​ទ្ឋ សម្រាប់​សង់​លំនៅដ្ឋាន និង​បង្ករ​បង្កើន​ផល​នោះ​នៅឡើយ​ទេ ។​
តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ មូ តើ​ត បាន​លើកឡើងថា ប្រជាពលរដ្ឋ​ក្នុងស្រុក​ឆ្លូង​ចំនួន​៩៩៨​គ្រួសារ មកពី​ឃុំ​ចំនួន​៤ បានធ្វើ​លិខិត​ស្នើសុំ​សម្បទាន​ដី​សង្គមកិច្ច ដំបូង​ឡើយ​ស្ថិតនៅ​ចំណុច​(​បុស្ស​ក្នុង​)​ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង សម្រាប់​សង់​លំនៅដ្ឋាន និង​ធ្វើ​កសិកម្ម​ជា​លក្ខ​ណះ​គ្រួសារ តែ​ក្រោយមក អាជ្ញាធរខេត្ត​ក៍បាន​បង្វែរ​ដោយ​ធ្វើការ ផ្លាស់ប្តូរ អោយ​ពួកគាត់​ទៅ ចំណុច​រណ្តៅ​ប៉េ​២ ដែល​ស្ថិត​ក្នុងភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី​វី​ញ ដោយ​ក្រុម​កា​ងារ​មន្ទី​ជំនាញ​សូ​រិ​យោ​ដី ចុះទៅ​ពិ​ន្យិ​ម​លើ ជាក់ស្តែង​ផង ។​
លោក​បាន​បន្ត​រថា បន្ទាប់ពី​ផ្លាស់ប្តូរ​ពួកគាត់​ទៅ​ទីតាំង​ថ្មី​ក្នុង​រយះពេល​ជិត​១​ឆ្នាំ ខ​ណះ​ពួកគាត់​ចាប់ផ្តើម​បង្កបង្កើនផល ស្រាប់តែ​លេច​នូវ​ក្រុមហ៊ុន (​ចាន់​សុភា​អភិវឌ្ឍន៍ ) ចេញមក​ឃាត់​ដោយ​មិន​អនុញ្ញាតិ​អោយ​ពួកគាត់​ដាំ​ឡើយ ។​
ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ខាងលើ​ក៍បាន​កើតឡើង​មិនទាន់បាន​បញ្ជាប់ នៅឡើយ​ទេ បើទោះបីជា ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានផ្តល់​អនុសាសន៍ ថ្ងៃទី​១៨ ខែសីហារ ឆ្នាំ​២០១៤ បានស្នើ​អោយ​អាជ្ញាធរខេត្ត​ចុះ​ពិនិត្យមើល​ជាក់ស្តែង​លើ​ទីតាំង​ខាងលើ ថាបើ​ក្រុមហ៊ុន អនុវត្តបាន​ប៉ុនណា យក​ប៉ុន​ហ្នឹង ចំណែក​ដី​ដែល​នៅ​សេសសល់ ត្រូវ​កាត់ចេញ​ហើយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​យ៉ាងណាក្តី ក៍​រឿងនេះ​មិនទាន់បាន​នៅឡើយ​ទេ ដោយ​ភាគី​ក្រុមហ៊ុន​នៅ​បន្តរ​ប្តឹង​ពលរដ្ឋ​វី​ញ ខ​ណះ​អាជ្ញាធរខេត្ត​កំពង់​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ខាងលើនេះ ។​3
ចំណែក​លោក មើ កៅ តំណាង​ពលរដ្ឋ​ម្នាក់​ដែល​សាលាដំបូង​ខេត្ត​បានធ្វើ​ការកោះហៅ មក​បំភ្លឺ ក្នុងករណី​ខាងលើនេះ លោក​មានប្រសាសន៍ថា ក្រុមហ៊ុន ចាន់​សុភា បាន​ប្តឹង​ពួកគាត់​ថា បាន​រំលោភ​កាន់កាប់​អចលវត្ថុ​របស់​អ្នកដ៍ទៃ​ដោយ​អ​ចេតនា ។ លោក​បានបញ្ជាក់​តាមពិត​លោក​គោរព​តាម​អាជ្ញាធរ​ណាស់ ហើយ​អាជ្ញាធរខេត្ត​ទេ​ដែល​បានធ្វើ​ការដោះដូរ​អោយ​ពួកគាត់​ទៅ​ទីតាំង​ខាងលើ លោក​មិនបាន​រំលោភបំពាន​នោះទេ ។ ក្នុងនោះ​លោក​ក៍បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ទាំង​៩៩៨​គ្រួសារ​មានច្បាប់​គ្រប់គ្រាន់​ក្នុងកា​ស្នើសុំ​ចាប់​តាំ​ពី​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត រហូត​មាន​អនុ​ក្រិ​ត្យ​របស់​ព្រះមហាក្សត្រ​ថែម​ទៀតផង ។
ម៉េង ហ៊ាង​