បន្ទាយមានជ័យ៖ផ្សារធំថ្មីប៉ោយប៉ែត(អតីត:ផ្សារអគ្គ) ស្ថិតនៅក្នុងសង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលជាផ្សារធំដំបូងគេ ក្នុងតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តនេះ និងប្រែមុខម៉ាត់ថ្មីក្លាយជាផ្សារដែល មានលក្ខណះសមរម្យទាំងសោភ័ណភាព អនាម័យ បរិស្ថានល្អ
ប្រកបដោយសុវត្តិភាព និងជាផ្សារសម្រាប់ទទួលភ្ញៀវទេសចរណ៍គ្រប់សញ្ជាតិ ដែលធ្វើដំណើរចេញចូល តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត នេះជាការលើកឡើងរបស់ឯកឧត្ដម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងក្នុងកិច្ចប្រជុំភិភាក្សា វាយតម្លៃទីតាំង ស្នើរសុំវិនិយោគកាលពីថ្ងៃទី ២៨ ខែមេសាឆ្នាំ២០១៥នៅសាលាក្រុង។
មានវត្តមាន ឯកត្ដមប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុងប៉ោយប៉ែត និងក្រុម អ្នកវិនយោគចូលរួម។
លោក ងោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតលើកឡើងថា: នៅក្នុងសៀវភៅបន្ទុកផ្សារធំថ្មីប៉ោយប៉ែត មានទទឹង ១៦៩ ម៉ែត្រ បណ្ដោយ ២២៨ម៉ែត្រ ផ្ទៃ៣៧ពាន់៥៣២ម៉ែត្រការ៉េ ផ្ដើមសាងសង់តាំងពីឆ្នាំ២០០៣ ដោយក្រុមហ៊ុន បាណន់ ក្នុងអណត្តិ៣០ឆ្នាំ មានតូបស្តង់៦០៩ ពិនិត្យជាក់ស្ដែង ៨១៨តូបស្តង់ ជួលដាក់អោយអាជីវករលក់ដូរ៥៩៦ តូបស្តង់ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវបេតុង ប្រព័ន្ធលូ ចំណតរថយន្ត បន្ទប់អនាម័យនិងកន្លែងស្តុកសម្រាម។
លោក ងោ ម៉េងជ្រួន បន្តថា:ក្រុងបន្តរៀបចំសណ្ដាប់ធ្នាប់ និងការដាក់តាំងលក់របស់អាជីវករ ស្របពេលអ្នកវិនិយោគ ថ្មីស្នើសុំ បន្តក្រុមហ៊ុនចាស់។
ក្នុងកិច្ចប្រជុំបានលើកឡើងផងដែរពី ការកែទម្រង់ ទិដ្ឋភាពផ្សារ ដោយផ្ដើមពីការរៀបចំចំណតរថយន្ត ពង្រើកផ្លូវជុំវិញដាក់កាមេរាសុវត្តិភាព សន្តិសុខ ភ្លើងបំភ្លឺ កែសម្រួល តូបស្តង់ដោយកាត់ចេញសំណងលើចំណតរថយន្ត កែសម្រួល ប្រព័ន្ធលូទឹកភ្លៀង បន្ទប់អនាម័យ ទីតាំងស្តុកសម្រាម មានទីតាំងសម្រាប់ដាក់តាំងលក់ជាផ្សាររាត្រី ធ្វើយ៉ាងណា អោយទិដ្ឋភាពផ្សារ ជាផ្សារសម្រាប់ទទួលភ្ញៀវទេសចរណ៍ មានលក្ខណ:ស្តង់ដា។
ឯកឧត្ដម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យមានបនរសាសន៍ថា: ក្រោយការពិភាក្សាវាយតម្លៃនិងចុះពិនិត្យផ្ទាល់ ទីតាំងផ្សារធំថ្មីប៉ោយប៉ែត ក្រុងការងារនិងធ្វើរបាយការរួមដាក់ជូនថ្នាក់លើពិនិត្យសម្រេច ដើម្បីអោយអ្នកវិនិយោ ចាប់ផ្ដើមកែសម្រួលតាមលក្ខ័ណ ពិភាក្សារួចនិងជឿជាក់ថា ផ្សា១នេះនិងក្លាយជាផ្សារ សម្រាប់ទទួលអ្នកទេសចរដំបូងគេ របស់ខេត្តបន្ទាយមានជ័យផងដែរ៕
ដោយ:ឃិន គន្ធា




































