.សៀមរាប៖. នៅថ្ងៃទី២៦ខែមេសាឆ្នៃ២០១៥វេលាម៉ោង៦.៣០នាទីល្ងាចលោកម៉ៅ នីប្រធានស្នាក់ការបរិស្ថានស្រោងបានដឹកនាំកំលាំងក្នុងស្នាក់ការចុះល្បាតស្ទាក់ចាប់គោយន្តកន្ត្រៃដឹកឈើដុំចំនួន៥គ្រឿងមានឈើចំ១៥ដុំជាប្រភេទដើមតាសេក។ លោកម៉ៅ .នីបានឲ្យអ្នកពត៌
មានយើងដឹងថា៖ ឈើទាំងអស់នេះជនល្មើសកាត់ដឹកជញ្ជូនយកមកពីទឹកដីខេត្តព្រះវិហ៊ា ហើយដឹកឆ្លងកាត់ចូលក្នុងដែនជំរកសត្វព្រៃបឹងពែរសៀមរាប កំលាំងយើងចុះល្បាតស្ទាក់ចាប់បាននៅខាងជើងស្នាក់ការស្រោងហើយបានរាយការជូនលោកពៅ ជុំនាយកដែនជំរកសត្វព្រៃបឹងពែរសៀមរាប។ លោកបន្តទៀតថា ភ្លាមនោះលោកពៅជុំបានបញ្ជាឲ្យលោកបញ្ជូនឈើមករក្សាទុកក្នុងស្នាក់ការ ហើយធ្វើកំណត់ហេតុដកហូតឈើ នឹង ឲ្យជនល្មើសទាំង៥នាក់ធ្វើកិច្ចសន្យា ផ្តិតមេដៃឈប់ប្រព្រឹត្តបទល្មើសព្រៃឈើបន្តទៀត។ ជនប្រព្រឹត្តបទល្មើមានឈ្មោះដូចខាងក្រោម៖១, ឈ្មោះឈឿន ឈុនភេទប្រុសអាយុ២៧ឆ្នាំ. ២. ចាន់ ទៀងអាយុ១៩ឆ្នាំ, ៣. ឈឿន ឈាង អាយុ២០ឆ្នាំ, ៤. នៅ វី អាយុ២៦ឆ្នាំ , ៥. សួន រិទ្ធី អាយុ២៥ឆ្នាំ។ ជនល្មើសទាំង៥អ្នកដែលមានឈ្មោះខាងលើនេះមានទីលំនៅភូមិគោគធ្លក ឃុំគោគធ្លកលើ ស្រុជីក្រែង ខេត្តសៀមរាប។
. ប្រភពដ៏ដែលបានបន្តរទៀតថា៖ ក្រោយពីធ្វើកិច្ចសន្យា នឹង ធ្វើកំណត់ហេតុដកហូតឈើយកមករក្សាទុករួច លោកបានធ្វើកំណត់ហេតុមួយទៀត គឺកំណត់ហេតុប្រគល់គោយន្តកន្ត្រៃទាំង៥ជូនម្ចាស់ដើមវិញ ដោយពុំបានធ្វើការផាកពិន័យជនល្មើសជាទឹកប្រាក់នោះទេ។
(ដោយ ព្រំ សុខា)



































