ស្ទឹងត្រែង៖មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានធ្វើការប្រមានទៅដល់ក្រុមអាជីវករ បើរកឃើញ ថា៖នៅ លួចលាក់លក់ទំនិញខូចគុណភាពទៀតនោះ ត្រូវផាកពិន័យតាមច្បាប់។
ក្នុងសកម្មភាពចុះពិត្យទំនិញនៅផ្សាស្ទឹងត្រែងថ្ងៃទី២៨មេសាឆ្នាំ២០១៥នេះលោកទូចចំរើន
មន្ត្រីសាខាកាំកុងត្រូលបានបញ្ជាក់ថា ៖ សកម្មភាពនេះ គឺចង់ឲ្យក្រុមអាជីវករភ្ញាក់រលឹក ចូលរួមលើកកំពស់សុខភាព ដល់អ្នងយកប្រើប្រាស់ និងចៀសវាងកុំឲ្យប្រជាពលរដ្ឋ មកពីទីជនបទទិញផលិតផល យកទៅបរិភោគប៉ះ លើទំនិញខូចគុណភាព នាំឲ្យខាតបង់ថវិការ និង កើតមាន ជម្ងឺផ្សេងៗ។
ជាមួយនេះលោកបានធ្វើការពន្យល់និងហាមប្រាមដល់អជីវករកុំយកទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មកដាក់តាំងលក់ បើក្រុមសមត្ថកិច្ចរកឃើញ ត្រូវធ្វើការដកហូត និងផាក់ពិន័យ ដោយសាកន្លងមកបានធ្វើការអប់រំរួចមកហើយ វានៅខែ៧អញ្ចឹងបានន័យថា របស់យើងកៀកផុតហើយ អញ្ចឹងការទិញសុំឲ្យ ស្តុកទុកលក់កុំឲ្យអាដឺលេហ្នឹងវាកៀក យើងលក់អត់ទាន់ នៅពេលដែលខ្ញុំមកឃើញថា វាហួសខ្ញុំដកហើយកុំឲ្យខាតអញ្ចឹងសុំឲ្យគ្រប់មុខទាំងអស់ ទាំងកំប៉ុងកំពិតអីហ្នឹង បើសិនជាវាមានឲ្យដូគេវិញ ហើយកុំដាក់លក់ទៀត។
ជាមួយនេះដែរលោកស្រីឌៀបគឹមឡេងអាជីវការលក់ដូរនៅផ្សាស្ទឹងត្រែងបានសំដែងការ គាំទ្រដល់មន្ត្រីសាខាកាំកុងត្រូលដែលបានចុះមកពិនិត្យមើលទំនិញនិងបន្លែគ្រប់មុខនេះវាមានប្រយោជន៏ប្រៀបបានទៅនិងការដាស់ស្មារតីទាំងអ្នកលក់ និងអ្នកទិញឲ្យប្រុងប្រយត្ន័ ថែរក្សាសុខភាពទាំងអស់គ្នា បានល្អគេចុះ មកត្រួតពិនិត្យសំណូមពរឲ្យខាងជំនាញគេមកត្រួតពិនិត្យទៅ ដើម្បីឲ្យប្រជាជនចេះដឹងឲ្យកាន់តែច្រើន ដូរជាគ្រឿងកំប៉ុងអ្វីទាំងអស់ ឥឡូវថ្មីនេះវាអត់ទាន់ដឹងទេ ថ្ងៃមុខទៅវាអាចមានប្រែប្រូលឈីអីផ្សេងៗ អញ្ចឹងសំណូមពរឲ្យឧស្សាចុះត្រួតពិនិត្យ។
តបតាមសំណូមពរនេះមន្ត្រីសាខាកាំកុងត្រូលបានឲ្យអាជីវករមួយចំនួនធ្វើកិច្ចសន្យាផ្តិតមេដៃនិងណែនាំ ដល់អ្នកប្រើប្រាស់ទាំងអស់ មុនពេលទិញត្រូវពិនិត្យនូវស្លាកសញ្ញា និងកាលបរិច្ឆេទប្រើប្រាស់ ឲ្យបានត្រឹមត្រួវផងដែរ ដើម្បីលើកកំពស់ការប្រុងប្រយត្ន័ ក្នុងការទិញយកទៅបរិភោគ ឲ្យមានអនាម័យ និងជ្រើសរើសយកចំណីអាហារណាដែលមានគុណភាពល្អ កុំឲ្យខាតបង់ថវិកានិងប៉ះពាល់ដល់សុខភាពទៀតផង៕
ងិន លីម




































