មេព្រៃ​៥​នាក់​ត្រូវបាន​អាវុធហត្ថ​នាំខ្លួន​ទៅ​បន្ទាយ​ថា​ចុះបង្ក្រាប​ទីតាំងសិប្បកម្ម​ខុសច្បាប់​គ្មាន​ដីការ​ពី​តុលាការ​

0

​ស្ទឹងត្រែង​៖​មេព្រៃ​ចំនួន​៥​នាក់ ក្នុងនោះ​មាន​រដ្ឋបាល​ព្រៃឈើ ថ្នាក់កណ្តាល​៣​នាក់ និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​២​នាក់ ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត នាំខ្លួន​ទៅ​បន្ទាយ​ចោទថា ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​កែឆ្នៃ​ខុសច្បាប់ គ្មាន​ដីការ​ពី​តុលាការ​។​តែ​ក្រោយពី​មានការDSCN4.27_06.39​អន្តរាគមន៍​ពី​ថ្នាក់លើ បានធ្វើការ​ដោះលែង​វិញ និង​បាន​សុំ​ដីការ​ពី​តុលាការ សហការគ្នា​ចុះបង្ក្រាប​រោង​សិប្បកម្ម​ចំនួន​៣​កន្លែង​និង​ធ្វើការ​រឹបអូស​ឈើប្រណិត​ជាច្រើន​ម៉ែត្រគូប និង​ម៉ា​ស៊ី​កែឆ្នៃ​ឈើ​ជាច្រើន​គ្រឿង​ផងដែរ​។​
​ ​ទីតាំង​រោង​សិប្បកម្ម​អត់​ច្បាប់​ចំនួន​៣​កន្លែង ត្រូវបាន​ធ្វើការ​ចុះបង្ក្រាប តាំងពីព្រឹក​ថ្ងៃទី​២៥​រហូតដល់​ថ្ងៃ​២៦​ខែមេសា​ឆ្នាំ់​២០១៥​រហូតដល់​យប់ ដែលមាន​២​ទីតាំងនៅ​ក្នុងភូមិ​បា​ចុង សង្កាត់​ព្រះបាទ​និង​១​ទីតាំង​ទៀត​នៅក្នុង​ភូមិ​ស្ពានថ្ម សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង​។​04.27_06.31
​ប្រភពពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បានអោយដឹងថា​នៅ​ព្រឹក​ថ្ងៃ​ខាងលើ​កំលាំង​រដ្ឋ​បា​ព្រៃឈើ​ថ្នាក់កណ្តាល​ដឹកនាំ​ដោយ​លោក​អ៊ីវ ឯក​សាវ​តី នាយ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល មាន​លិ​ខិ​ត្យ​បេសកម្ម​ក្នុង​ការចុះ​ស៊ើបអង្កេត បទ​ល្មើ​ព្រៃឈើ​ក្នុង​រោង​សិប្បកម្ម​អត់​ច្បាប់​ខាងលើ រក​ភ​ស្ត​តាង​ដើម្បី​រាយការណ៍ ជូន​ព្រះរាជអាជ្ញា​សុំ​ដីការ​ធ្វើការ​ចុះបង្ក្រាប​។​តែ​ក្រោយពី​មាន​គេ​រាយ​ការ​ថា ជំនាញ​រដ្ឋបាល​ព្រៃឈើ ចុះបង្ក្រាប​ពុំមាន​ដីការ​ពី​តុលាការ កំលាំង​អា​វុ​ហត្ថ​បាន​ចុះ​នាំខ្លួន មេព្រៃ​ចំនួន​៥​នាក់​ទៅកាន់​បន្ទាយ​។​តែ​បាន​ដោះលែង​វិញ​ក្រោយពី​មានការ​អន្តរាគមន៍​ពី​ថ្នាក់លើ ហើយ​ការចូល​ពិ​និ​ត​ក្នុង​រោង​សិប្បកម្ម គឺ​ដោយសារ​ម្ចាស់​អនុ​ញ្ញា​ត្ត​អោយចូល​។​DS27_06.32
​ប្រភព​បាន​បន្តទៀតថា ក្រោយ​មានការ​ដោះលែង​កំលាំង​រដ្ឋបាល​ព្រៃឈើ​បាន​សហការ​ជាមួយ​អា​វុ​អា​ហត្ថ​ដឹក​និង​មានការ​ចូលរួម​លោក​ប៉ែន សារ៉ាត់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត បានធ្វើ​ការចុះ​ប​ង្ក្រា​បរោ​ង​សិប្បកម្ម​ចំនួន​៣​កន្លែង ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ​ចំនួន​២​ក​ន្លែ ដែលមាន​ម្ចាស់​១​ឈ្មោះ​វែង ជា​មន្ត្រី​យោធា​ខេត្ត​និង​២​ឈ្មោះ​ជា ទ្រុង​និង​មួយ​ទីតាំង​ទៀត នៅក្នុង​ភូមិ​ស្ពានថ្ម សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង​។​
​ប្រភព​បន្តថា​ករណី​កំលាំង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​ចុះបង្ក្រាប​រោង​សិប្បកម្ម​ខាងលើ​ត្រូវបាន​មហាជន​និយាយថា ដោយសារ​បទល្មើស​មាន​ការកើនឡើង ទាំង​រោង​សិប្បកម្ម​មានច្បាប់ និង​អត់​ច្បាប់ ត្រូវបាន​គេ​ធ្វើ​កាប់​ដឹកជញ្ជូន​តាម​រថយន្ត និង​ម៉ូតូ​យ៉ាង​អនាធិបតេយ្យ ចូល​គ្រប់​រោង​សិប្បកម្ម​ជាច្រើន​ក្នុង​ខេត្ត​ដោយ​ពុំមាន​ការទប់ស្កាត់ ពី​លោក​ឈាង តុលា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ទើប​កំលាំង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​ចុះមក​ធ្វើ​ការសហការ​បង្ក្រាប​ហើយ​នៅក្នុង​ការបង្ក្រាប​នេះ រោង​សិប្បកម្ម​មួយកន្លែង​ឈើ​ជិត​២០​ម៉ែត្រគូប រដ្ឋបាល​ព្រៃឈើ​ខេត្ត ធ្វើការ​រឹបអូស​តែ​២​រថយន្ត​បែន ហាក់បីដូច​ជាមាន​អា​កំបាំង តែ​ក្រោយពី​ដឹងថា ឈើ​ដឹក​មិន​អស់​ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល បញ្ជា​ឱ្យ​ដឹក​១០​រថយន្ត​ទៀត​ទើប​អស់​។​15.04.27_06.33
​នៅក្នុង​កិច្ចប្រតិបត្តិការ​រយះពេល​ពីរ​ថ្ងៃនេះ សមត្ថកិច្ច​ជំនាញ​មិនបាន​ខ្លួន អ្នកណាម្នាក់​នោះទេ គ្រាន់តែ​បានធ្វើការ​រឹបអូស វត្ថុតាង​ដូចជា​ឈើ​លេខ​មួយ​ប្រភេទ​សុ​ក្រំ និង​ឈើ​ប្រណីត ប្រភេទ​ធ្នង់ នាងនួន បេង​ជាង​ជិត​២០​រថយន្ត និង​ជាច្រើន​រយ​កំណាត់ ឯ​ចំនួន​ពិតប្រាកដ​នោះ ជំនាញ​មិនទាន់បាន​ធ្វើការ​វាស់វែង​ដឹងថា​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ បើតាម​ការ​ប៉ាន់​ស្នាន មាន​ប្រមាន​ជាជាង​២០​ម៉ែត្រគូប និង​ម៉ាស៊ីន​ផែ​ឈើ ម៉ាស៊ីន​ឈូស ម៉ា​ស៊ី​វាល​ជាច្រើន​គ្រឿង ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕ 5.04.27_06.32 DSCN927_06.34