ប្រជាពលរដ្ឋ ក្រុង​ពោធិសាត់ ព្រួយបារម្ភ​ទៅលើ​ក្លឹប​កំសាន្ត​មួយកន្លែង ដែលមាន​យីហោ មី​នី​ក្លឹប ឬ​ស្លាប​មាស ដែល​កំពុង​ពង្វក់​យុវវ័យ ជាពិសេស​សិស្សានុសិស្ស​

0

ពោធ៏សាត់៖​ក្លឹប​កំសាន្ត​យីហោ​មី នី ក្លឹប ឬ​ស្លាប​មាស ដែល​ស្ថិត​នៅជាប់​និង​របង​សា​រះ​មន្ទីរ ខេត្តពោធិ៍សាត់ ត្រូវបាន​គេ​រាយការណ៍​ថា សព​ថ្ងៃនេះ​កំពុង​ព​ង្វួ​ក់​ក្មេង មិនទាន់​គ្រប់​អាយុ ជាពិសេស សិស្សានុសិស្ស ដែល​កំពុងស្ថិត​ក្នុង​វ័យ​សិក្សា​រៀនសូត្រ ។ អាណាព្យាបាល ពិសេស10941421_1570007473265945_8538310523706643560_n​នោះ ស្ត្រី​ជា​ម្ដាយ​ភាគច្រើន បាននិងកំពុង​ព្រួយបារម្ភ អំពី​អនាគត​កូនៗ​របស់​ពួកគាត់ នេះ​បើ​យោ​តា​មកា​អះអាង របស់​អ្នកស្រី សុ ភាព រស់នៅ​ក្រុង​សំពៅ​មាស ខេត្តពោធិ៍សាត់ ។​
​ដោយឡែក​ប្រជាពលរដ្ឋ នៅក្បែ​ទីតាំង​ក្លឹប​កំ​សាន​ខាងលើ​នោះ ដែល​លក្ខ​ណ័​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាងថា សព្វថ្ងៃ​មាន​ក្មេងៗ​មិនទាន់​គ្រប់​អាយុ ចូលទៅ​រាំ​អោប​កន្ត្រាក់ តាមបែប​ចង្វាក់​បរទេស ។ កូនៗ​របស់​ពួក​មួយចំនួន គិច​ពីសា​លា​ភ្លេច​ការរៀនសូត្រ ដោយសារតែ​ចូលទៅ​រាំ​ក្នុង​ក្លឹប​ទាំងនោះ ជាមួយ​គូរ​កន​អត់ងងុយ ។​
​ប្រជាពលរដ្ឋ​រិះគន់ថា អាជ្ញាធរខេត្ត ពិសេស​មន្ទីរ​ទេសចរ​ណ៍ មិនបាន​គិតដល់​ពី​បញ្ហា​ប៉ះពាល់ ប្រពៃណី​ខ្មែរ​ដ៏​ល្អ​ផូ​ផង មិនគួរ​អនុញ្ញាតិ​ឱ្យមាន​ក្លឹប​កំសាន្ត នៅជាប់​និង​របង​សា​រះ​មន្ទីរ​ខេត្ត ដែលជា​ហេតុ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រពៃណី​ខ្មែរ ។11000590_1570007476599278_4228270120506938748_n
​ប្រជាពលរដ្ឋ​រិះគន់​បន្តថា សមត្ថកិច្ច​ពាក់ព័ន្ធ គិតតែ​ប្រយោជន៍ មិនបាន​គិតដល់​អនាគត​កូនៗ​ពួកគាត់ ក៍​ដូចជា​យុវវ័យ​ដទៃទៀត ក្នុងនោះ​ស្ត្រី​ដែលមាន​កូនស្រី ដែលមាន​អាយុ​ទើបតែ​១៣​ឆ្នាំ រស់នៅក្នុង​ភូមិ​រ៉ា ខេត្តពោធិសាត់ ក៍បាន​លើកឡើងថា កូនស្រី​របស់​ពួកគាត់ លែង​ស្តាប់​ដំបូន្មាន ដោយសារ តែ​គេ​បាន​ចូលទៅ​រាំលេង​នៅក្នុង​ក្លឹប​កំសាន្ត​ខាងលើ ដែល​គាត់​សង្ស័យថា កូនស្រី​នេះ អាច​ជាប់​ពាក់ព័ន្ធ និង​ការសេព​គ្រឿងញៀន​ទៀតផង ។​
​ពាក់ព័ន្ធ​ពត៌មាន​ខាងលើនេះ អ្នកយក​ពត៌មាន​យើង ពុំទាន់​អាច​ទំនាក់ទំនង ធ្វើការ​សាកសួរ ទៅ​ម្ចាស់​ក្លឹប និង​លោកស្នងការ​នគរបាល​ខេត្តពោធិសាត់ បាន​នៅឡើយ​ទេ នៅ​ព្រឹក​ទី​២៨ ខែមេសា ឆ្នាំ​២០១៥ កាលពី​ម្សិលមិញ​នេះ ៕