សៀមរាប : កិច្ចប្រជុំខាងលើនេះត្រូវបានប្រារព្វធ្វើឡើងកាលពីព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០១៤នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯ.ឩ នាយឩត្តមសេនីយ៍ យុន ឈុន្នី អគ្គស្នងការរងនគរបាលជាតិ ឯ.ឩ ស សុខា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង ទទួលបន្ទុកការងារ សន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍និងបង្កាគ្រោះអគ្គីភ័យនៃព្រឹតិ្តការណ៍អង្គរសង្ក្រាននៅខេត្តសៀមរាបតំណាងដ៏ខ្ពង់ខ្ពស់ ឯ.ឩ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ។
ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯ.ឩ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ គណះអភិបាលខេត្ត និងថ្នាក់ដឹកនាំក្នុងជួរកម្លាំងប្រដាប់អាវុធចំរុះបានចូលរួមយ៉ាងច្រើនផងដែរ ។
ឯ.ឩ នាយឩត្តមសេនីយ៍ យុន ឈុន្នី អគ្គស្នងការរងនគរបាលជាតិ ព្រមទាំង ឯ.ឩ ស សុខា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង ទទួលបន្ទុកការងារ សន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍និងបង្កាគ្រោះអគ្គីភ័យនៃព្រឹតិ្តការណ៍អង្គរសង្ក្រាននៅខេត្តសៀមរាប បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំដែលយើងបានរៀបចំធ្វើឡើងនាពេលនេះគឺដើម្បីធ្វើការកែសម្រួលនិងពិភាក្សារិះរកនៅគ្រប់មធ្យោបាយជំនាញក្នុងការ ការពារថែរក្សា សន្តិសុខ សុវត្ថិភាពនិងស ណ្តាប់ធា្នប់សាធារណះនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីពិសេសព្រឹតិ្តការណ៍អង្គរសង្ក្រានដែលនិងរៀបចំធ្វើឡើងនៅក្នុងទឹកដីប្រវតិ្តសាស្ត្រនៃខេត្តសៀមរាបអង្គរ នាពេលខាងមុខឆាប់ៗនេះ។
ដោយ ឯ.ឩ ទាំងពីរ បានបញ្ជាក់ថាព្រឹតិ្តការណ៍អង្គរសង្ក្រាននៅក្នុងឆ្នាំនេះគឺធំជាងឆ្នាំមុន ដូច្នេះ ក្នុងនាមកងកម្លាំងទាំងអស់ត្រូវចូលរួមសហការណ៍គ្នានិងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អត្រូវខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបំពេញនូវតួនាទីភារះកិច្ចស្នូលរបស់ខ្លួនពិសេសនៅតាមដោលដៅនិមួយៗត្រូវមានការប្រុងប្រយ័ត្ននិងត្រូវមានការទទួលខុសត្រូវខ្ពស់ដោយឈរ លើស្មារតីប្រុងប្រយ័ត្នជានិច្ច ។
ទើបយើងអាចធានាបាននូវការ ការពារថែរក្សា សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធា្នប់សាធារណះជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍គ្រប់ជាតិសាសដែលមកចូលរួមលេងកំសាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងពិសេសគឺព្រឹតិ្តការណ៍អង្គរសង្ក្រាននេះប្រកបដោយភាពសប្បាយរីករាយ និងប្រកបដោយ សុវត្ថិភាពល្អ គ្រប់ពេលវេលាផងដែរ ។
បន្តមក ឯ.ឩ នាយឩត្តមសេនីយ៍ យុន ឈុន្នី អគ្គស្នងការរងនគរបាលជាតិ ក្នុងនាមដ៏ខ្ពង់ខ្ពស់ឯ.ឩ នាយឩត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានធ្វើការប្រគល់ជូននូវអាវសម្រាប់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទុកសម្រាប់ពាក់ក្នុងការបញ្ជាចរាចរណ៍នៅក្នុងឱកាសព្រឹតិ្តការណ៍អង្គរសង្ក្រាននាពេលខាងមុខនេះផងដែរ ៕ អត្ថបទដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ