រថយន្ត​កាត់​ស៊ី​មហា​កំផែង គៀរ​ម៉ូតូ​បណ្តាលឱ្យ​យុវជន​ម្នាក់​រងរបួស ហើយ​ព្យាយាម​បើក​រត់ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ចេញ​តាម​ឃាត់ រួច​សង​៣០​ដុល្លារ​បញ្ចប់រឿង​

0

​ ​យុវជន​ម្នាក់​បាន​រងរបួស​រលា​ត់ដៃរ​លាត់​ជើង ដោយសារតែ​ត្រូវបាន​រថយន្ត​តាក់ស៊ី មហា​កំផែង​គៀរ បណ្តាលឱ្យ​ដួល​ឡើងលើ​ឌឿ​ន ព្រោះតែ​អ្នកបើករថយន្ត​ងួ​ក​មួយភាំង ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញតាម​តាំងពី​ម្តុំ​រង្វង់​មូល​វិមាន1ឯករាជ្យ ហើយ​ឃាត់​ចាប់បាន​នៅខាងមុខ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល តាម​បណ្តោយ​ផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​នឹង​៥០​នាទី​យប់ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ ។​​ ​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ Scoopy mini ព​ណ៍ស គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​ហ​នុ ទិសដៅ​ពី​លិចទៅ​កើត ខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​តាក់ស៊ី​មហា​កំផែង ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-2064 បើក​ដោយ​បុរស​ម្នាក់ ទិសដៅ​ស្របគ្នា​ពីក្រោយ​ម៉ូតូ ហើយ​បាន​ងងុយ​ងួ​ក​មួយភាំង​បាន​ជ្រុល​គៀរ​ម៉ូតូ ដួល​ឡើង លើ​ឃឿន បណ្តាលឱ្យ អ្នកជិះ​ម៉ូតូ​រងរបួស​រលាត់​ដៃ​រលាត់​ជើង ។3
​ប្រភព​បន្តថា ក្រោយពី​បង្កហេតុ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ តែ​ត្រូវបាន​អ្នកដំណើរ​តាម​ដងផ្លូវ ដេញ​ឃាត់​ចាប់បាន​នៅខាងមុខ​នឹង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ហើយ​អ្នកបើករថយន្ត​តាក់ស៊ី សុខចិត្ត​ជួសជុល​ម៉ូតូ ចេញថ្លៃ​ព្យាបាល និង​លុយ​ចំនួន​៣០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ ចំណែក​ភាគី​ខាង​ម៉ូតូ ក៏​ព្រម​ទទួល ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ ៕2