កំពង់ធំ= គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តបាឡែន បែកកងក្រោយផ្នែកខាងឈ្វេងរ៉េចង្កូតប៊ះម៉ូតូសង់ ក្នុងទិសដៅបញ្ចាស់ទិសគ្នា ហើយជ្រុលទៅបុករថយន្ដហ្វូសូដែលចតចោលនៅមុខដេប៉ូចែកចាយស្រាបៀរនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹក
ម៉ោង ៩ ,៤៥នាទី ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៥ ធ្វើអោយអ្នកបើរម៉ូតូ របួសដៃបន្តិចបន្តួច ចំណែក រថយន្ដ បាឡែនខូចខាតផ្នែកខាងមុខ យ៉ាងដំណំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបាឡែនមួយគ្រឿងពណ៌សរ អត់ស្លាកលេខ ដឹកភ្ញៀវទេសចរណ៍បរទេសម្នាក់ចេញពីទីក្រុងភ្នំពេញមកដល់ចំណុចកើតហេតុ រថយន្តនេះបានបែកកង់ក្រោយស្រាប់តែរ៉េសង្កូតប៉ះម៉ូតូមួយគ្រឿងម៉ាកសង់ ពាក់ផ្លាក់លេខក្រចេះ ១អា ៤២១២ បើកបរដោយបុរស ម្នាក់ជិះគ្នា២នាក់ម៉ែកូន បានបតឆ្លងផ្លូវ ធ្វើអោយរបួសបន្តិចបន្តួចហើយជ្រុលទៅបុក រថយន្ដហ្វូសូចតចោល របស់ក្រុមហ៊ុនស្រាបៀរខូចកាងខាងមុខបន្តិច រីឯរថយន្ដបាឡែនខូចរខាតខាងមុខជាដំណំ។

ប្រភពបន្ថែមថាជនបើកបររថយន្ដបាឡែន ឈ្មោះឡេង នួន ភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខមុខកំពូល ខេត្តកណ្ដាល មានមុខរបរជាអ្នកដឹកភ្ញៀវទេសចរណ៍។ដោយឡែអ្នកបើកបររម៉ូតូត្រូវបានគេស្គាល់ថាមានឈ្មោះ សឿន យ៉េត រស់នៅភូមិប្រហ៊ូត ឃុំប្រាសាទបាង្ក័ង្លស្រុកកំពង់ស្វាយ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចអូសយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្ដិ៍ដំរីជាន់ខ្លា ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕
ប៊ុន រិទ្ធី





































