សៀមរាប : យុវជនវ័យក្មេងដែលជាជនសង្ស័យទាំង៣នាក់នេះដែលបាននាំគ្នាធ្វើសកម្មភាពលួចយកកាបូបលុយរបស់ជនរងគ្រោះកាលពីវេលាម៉ោង២:៤០នាទីយប់ឈានចូលថ្ងៃទី២៧ខែមេសាឆ្នាំ២០១៥កន្លងទៅនៅត្រង់ចំណុចផ្សារសាមគ្គី ស្ថិតនៅក្នុងភូមិបន្ទាយចាស់
សង្កាត់ស្លក្រាមក្រុងសៀមរាប ។ ត្រូវបានម្ចាស់កាបូបប្រទះឃើញបក្សពួករបស់ពួកគេបានដើរស្ពាយកាបូបរបស់ខ្លួនបន្ទាប់ពីពួកគេបានធ្វើសកម្មភាពមិនបានប៉ុន្មានម៉ោងនោះក៏ម្ចាស់កាបូបដេញចាប់បានរួចទំនាក់ទំនងមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ដើម្បីចំណាត់ការបន្ត ។ លោកអនុសេនីយ៍ឯក ញ៉ឺក សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាបបានអោយដឹងថាកម្លាំងនគរបាលជំនាញរបស់លោកបន្ទាប់ពីបានទទួលយកជនសង្ស័យម្នាក់ដែលបានដើរស្ពាយកាបូបរបស់ជនរងគ្រោះហើយជនរងគ្រោះដេញចាប់បានមកប្រគល់ះអោយសមត្ថកិច្ចហើយនោះសមត្ថកិច្ចជំនាញក៏បានបន្តនីតិវិធីបន្តទៅចាប់ឃាត់ខ្លួនបក្សពួករបស់ពួកគេបានចំនួនពីរនាក់ទៀតទើបពួកគេបានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចយកកាបូបលុយរបស់ជនរងគ្រោះពិតប្រាកដមែន ។ ដោយនៅក្នុងកាបូបលុយនោះមានលុយខ្មែរជាង១លានរៀល លុយដុល្លា ២០៨ ដុល្លាទូរស័ព្ទដៃម៉ាកខេមហ្វូនចំនួន ១ គ្រឿង ព្រះពុទ្ធចំនួន ២ អង្គ ធ្វើអំពីឈើព័ណ៍ខ្មៅ ត្រួងកែវ ចំនួន ២ គ្រាប់ និងសម្ភារះ មួយចំនួនទៀតនៅក្នុងកាបូបផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាមដើម្បីចំណាត់ការទៅតាមនីតិវិធីបន្ត ៕
លោក ខេង ខេមរា


































