ចម្លាក់​ថ្ម​នៅ​ស្រុក​ព្រះនេត្រព្រះ​កំពុង​ពេញនិយម​ភ្ញៀវ​អន្តរជាតិ​ចូល​ទិញ​យកទៅ​ទុកជា​អនុស្សាវរីយ៍​និង​ទិញ​រូបចម្លាក់​ដាក់តាំង​តាម​រង្វង់​មូល​កន្លែងធ្វើការ​និង​សណ្ឋាគារ​

0

​ខេត្តបន្ទាយមានជ័យ​៖​ចម្លាក់​ថ្ម​នៅ​ស្រុក​ព្រះនេត្រព្រះ​កំពុង​ពេញនិយម​យ៉ាងខ្លាំង​គ្រា​ដែល​រូបចម្លាក់​ប្រកបដោយ​រចនាបទ​ខ្មែរ​ទាំងនោះ​បានដាក់​តាំង​តាម​រង្វង់​មូល​កន្លែងធ្វើការ​និង​សណ្ឋាគារ​និង​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ឲ្យ​ចូល​ទិញ​ជា​ហូរហែ​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​កំពុងimage (1)​មានកា​រ​រីកចំរើន​ក្នុងសង្គម​គ្រួសារ​នៅ​ស្រុក​ព្រះនេត្រព្រះ​យ៉ាងខ្លាំង​។ គួររំលឹកថា នៅ​ស្រុក​ព្រះនេត្រព្រះ​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​មុខជា​ជាងចម្លាក់​ថ្ម​រូប​លក់​គឺជា​មុខ​របប​មួយ​ដែលមាន​ការរីកចំរើន​ក្នុងសង្គម​គ្រួសារ ប៉ុន្តែ​អ្វី​ជាការ​កត់សម្គាល់​នោះ​រូបចម្លាក់​របស់​បងប្អូន​មាន​ស្នារ​ដៃ​ល្អ​ដែល​ត្រូវគេ​យក​រូបចម្លាក់​ដែលមាន​រចនាបទ​ខ្មែរ​ទៅ​ដាក់តាំង​តាម​រង្វង់​មូល​និង​អាគារ​ការងា​សណ្ឋាគារ​និងរ​ម្មណី​យ៍​ដ្ឋា​ន​នានា​នៅក្នុង​ប្រ​ទេ​កម្ពុជា​ជាដើម​។
​បងប្រុស​ម្នាក់​ដែលជា​ជាងចម្លាក់​រូប​បាន​ប្រាប់ថា នៅក្នុង​ស្រុក​ព្រះនេត្រព្រះ​មាន​កន្លែង​សិប្បកម្ម​ចម្លាក់​រូប​ប្រមាណ​ជិត​២០​កន្លែង​និង​កន្លែង​សិប្បកម្ម​ធំៗ​មាន​ប្រមាណ​ជាង​១០​កន្លែង​។​imageហើយ​ជាង​ដែល​ចម្លាក់​ថ្ម​ធ្វើ​រូប​នៅ​ស្រុក​ព្រះនេត្រព្រះ​នេះ​គឺ​ចេះ​តាមរយះ​ជីដូន​ជីតា​និង​មានការ​បង្ហាត់បង្ហាញ​និង​បង្រៀន​ជំនាញ​វប្បធម៌​ខ្មែរ​។ គាត់​បន្តថា​ការ​ចម្លាក់​ថ្ម​ធ្វើ​រូប​គឺ​ធ្វើ​បែប​រចនាបទ​ខ្មែរ​ដែល​ត្រូវបាន​ធ្វើតាម​ការ​កំ​ម៉ុង​ទិញ​ពី​អតិថិជន​។ រូបចម្លាក់​ទាំងនោះ​គឺមាន​តាម​តំលៃ​ដែល​តម្លៃ​ខ្ពស់​ជិត​ប្រាំ​ម៉ឺន​ដុល្លា​ក៍មាន​ដែរ​ដូច​រូបចម្លាក់​ធ្វើ​អំពី​ថ្ម​ដែល​ដាក់តាំង​តាម​រង្វង់​មូល​និង​អាគារ​ការងារ​សណ្ឋាគារ​និងរ​ម្មណី​យ៍​ដ្ឋា​ន​។​ហើយ​ថ្ម​ដែល​ចម្លាក់​រូប​មាន​តំលៃ​មានដូចជា​ថ្មកែវ​ខេត្តពោធិសាត់ ថ្មភ្នំ​យកមក​ពី​ខេត្តព្រះវិហារ ថ្មភ្នំ​យកមក​ពី​ខេត្តកំពង់ធំ និង​ថ្មភ្នំ​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​ជាដើម​។ បងស្រី​អ្នកលក់​គ្រឿង​អនុ​ស្សារី​យ៍​បាន​ប្រាប់ថា រហូតមកដល់​ពេលនេះ​ជាងចម្លាក់​ថ្ម​ធ្វើ​រូប​លក់​គឺមាន​ជីវភាព​មធ្យម​ព្រោះ​ត្រូវ​អតិថិជន​មាន​ចំណាប់អារម្មណ៍​ពី​ស្នារ​ដៃ​ដែល​ធ្វើឡើង​តាម​រចនាបទ​ខ្មែរ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ដែល​ឆ្លងកាត់​ទៅមក​ប្រាសាទបន្ទាយឆ្មារ​និង​បន្ទាយទ័ព​ខេត្តបន្ទាយមានជ័យ ប្រាសាទ​អង្គ​វត្ត​ខេត្តសៀមរាប​គឺ​ចូល​ទិញ​វត្ថុ​អនុស្សា​រី​យ៍​មិន​ដាច់​ទើប​ប្រជាពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ​មានការ​ងារ​ធ្វើ​ហើយ​ជីវភាព​សមរ​ម្ម​៕ គង្គា​