កំពង់ឆ្នាំង៖លោកយាយចាស់ជរាម្នាក់មានមុខរបរធ្វើកន្ត្រងប្រហុកលក់ដើម្បីចិញ្ចឹមចៅ២នាក់ និងកូនស្រីមានជម្ងឺម្នាក់ យ៉ាងលំបាកវេទនាដោយសុំដីគេក្នុងភូមិសង់ខ្ទមរស់នៅ ថ្មី
ៗនេះបានរងគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុករងរបួសធ្ងន់មកសំរាកក្នុងមន្ទីរពេទ្យខេត្ត
ដោយសារភាពក្រីក្រលោកយាយស្នើសុំដល់សប្បុរសជនមេត្តាជួយសង្គ្រោះសេចក្តីស្រេ
កឃ្លានដល់លោកយាយ ដោយក្តីអាណិតផង។
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥នេះ លោយយាយ តូច សារ៉ន អាយុ៧៨ឆ្នាំ កំ
ពុងសំរាកព្យាលរបួសនៅក្នុងមន្ទីរពេទ្យខេត្ត បានរៀបរាប់អោយដឹងថា៖លោកយាយរស់
នៅក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ មុខរបរធ្វើកន្ត្រងប្រហុកលក់ចិញ្ចឹ
មជីវិត។លោកយាយគ្មានដីធ្លីជាកម្មសិទ្ធទេ សព្វថ្ងៃសុំដីអ្នកស្រុកក្នុងភូមិសង់កូនខ្ទមរស់
នៅ ជាមួយចៅ២នាក់ និងកូនស្រីម្នាក់មានជម្ងឺធ្វើការមិនកើត។
ចៅប្រុសទី១ឈ្មោះ បូ ចាន់ថារុន អាយុ១៧ឆ្នាំ មិនបានរៀនសូត្រអីទេគឺធ្វើកម្មករសំណង់ ចៅស្រីទី២ឈ្មោះ បូ ចាន់សុភារី អាយុ១៦ឆ្នាំ ក៏មិនបានរៀនសូត្រអ្វីដែរមុខ
របរ ស៊ីឈ្នួលធ្វើការងារអោយអ្នកស្រុកក្នុងភូមិនិងជួយធ្វើកន្ត្រងប្រហុកជាមួយលោកយាយ។ចំណែកកូនស្រី ឈ្មោះ ស្រី និត អាយុ៤៧ឆ្នាំ ពីមុនធ្វើជាកម្មករសំណង់ តែពេលនេះមានជម្ងឺរាំរ៉ៃយូរហើយធ្វើការងារមិនកើត។
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ លោកយាយឆ្លងផ្លូវក្នុងភូមិត្រូវបានម៉ូតូបុក ប
ណ្តាលអោយមានរបួសធ្ងន់ បែកមុខមាត់និងចង្កា តែពេលនេះមុខរបួសបានធូរស្រាល
ច្រើនហើយ។នៅពេលលោកយាយរបួសបានចៅស្រីមកកំដរ និងធ្វើអោយជីវភាពក្នុងគ្រួ
សារកាន់តែខ្វះខាត ព្រោះតែមិនបានប្រកបមុខរបរប្រចាំថ្ងៃ។ហេតុនេះហើយទើបលោកយាយបានលោកដៃសំពះសុំអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ មេត្តាអាណិតអាសូរជួយសង្គ្រោះភាពស្រេកឃ្លានដល់លោកយាយដោយក្តីអនុគ្រោះផង៕




































