សៀមរាប : កិច្ចចុះប្រតិបត្តិការណ៍ធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅពេលយប់តាមបណ្តាផ្លូវសម្ខាន់ៗក្នុងក្រុងសៀមរាបត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចុះអនុវត្តជាប្រចាំដោយលោកវរសេនីយ៌ឯក ស្រី យូរ៉ា មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបនិងជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌ដែលបានដឹកនាំកម្លាំងចុះប្រតិបត្តិ
ការណ៍បានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ ឯ.ឩ ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនិងជាប្រធានគណះបញ្ជាការឯកភាពខេត្ត និង ឯ.ឩ ឧត្តមសេនីយ៌ត្រី ម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពថ្វេរដងផងនោះ។
ជាក់ស្តែងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបតែងតែបានចុះប្រតិបត្តិការណ៍ធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅពេលយប់ក្នុងក្រុងសៀមរាបជាប្រចាំគឺក្នុងគោលបំណងដើម្បី បង្កាទប់ស្កាត់ និងការ ការពារថែរក្សា សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធា្នប់សង្គមជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍គ្រប់ជាតិសាសដែលបានមកដើរកំសាន្តនៅក្នុងទឹកដីប្រវតិ្តសាស្ត្រនៃខេត្តសៀមរាបអង្គររបស់យើងប្រកបដោយសុវត្ថិភាពខ្ពស់ផងដែរ ។
លោកវរសេនីយ៌ឯក ស្រី យូរ៉ា បានបន្តប្រសាសន៍ឲ្យដឹងទៀតថា កន្លែងដែលកម្លាំងកងរាជអាវុធហត្ថសៀមរាបធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅពេលយប់តាមបណ្តាផ្លូវសម្ខាន់ៗក្នុងក្រុងសៀមរាបកាលពីយប់ថ្ងៃទី០៦ខែមេសាឆ្នាំ២០១៤កន្លងទៅនេះគឺមានចំនួន៦គោលដៅ ហើយតាមគោលដៅនិមួយៗបន្ទាប់ពីបានធ្វើការត្រួតពិនិត្យជាក់ស្តែងហើយនោះគឺមិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ។ អត្ថបទដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ