ពង្រឹង​សុ​វត្តិភាព​ចរាចរណ៍​សមត្ថកិច្ច​នគ​រ​បាន​ស្រុក​កំពង់ត្រឡាច​បាន​ បំពាក់​ចំណាំងផ្លាត​លើ​គោយន្ត​ចំនួន​២១១​គ្រឿង​

0

​កំពង់ឆ្នាំង​៖ ដើម្បី​សុ​វត្តិភាព​ចរាចរណ៍​គោយន្ត​ចំនួន​២១១​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំពង់ត្រឡាច​បំពាក់​ឌី​ស​ជា​ចំណាំងផ្លាត​នៅ​ពី​ខាងក្រោយ ក្នុង​គោលបំណង​ជួយ​ការពារ​និង​កាត់បន្ថយ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​កើត​ដោយ​ការមើល​មិនឃើញ​របស់​អ្នកIMG-20150428-WA0005បើកបរ​យានយន្ត​ពីក្រោយ​នៅពេល​យប់ ។ ការបំពាក់​ចំណាំងផ្លាត​ដល់​គោយន្ត ដែល​យក​ឌី​សមក​បំពាក់​នេះ​បាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី ២៧ និង​២៨ ខែមេសា ឆ្នាំ​៣២០១៥​នេះ ។​ ​លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​អោយដឹងថា​៖ ដោយមាន​​ការណែនាំ​ពី​លោក អភិបាលខេត្ត និង​លោកស្នងការ​ខេត្ត ស្តីពី​ការបំពាក់​ចំណាំងផ្លាត​តាម​កន្ទុយ​គោយន្ត​​លោក​បាន​អញ្ជើញ​ប្រជាពលរដ្ឋ ដែលមាន​គោយន្ត​អោយមក​ដាក់​ចំណាំងផ្លាត​អោយ​គ្រប់ៗ​គ្នា​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​២៧ និង​២៨ មេសា ឆ្នាំ​២០១៥ បាន​ចំនួន​២១១​គ្រឿង ដែល​ធ្វើ​នៅ​ទីតាំង​ចំនួន​៣​គឺ ឃុំ​តា​ជេស ឃុំ​ជ្រេស និង​ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ។​លោក អធិការ​ស្រុក​បាន​រំ​ឮ​កថា​៖​ការ ដាក់​ចំណាំងផ្លាត​នេះ បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​​ណ៏​មួយ​បានកើត​ឡើង​ដោយសារ​តែមាន​បុរស​អ្នក​ជិៈ​ម៉ូតូ​ម្នា​ក់បាន​បើក​ម៉ូតូIMG-20150428-WA0000​ទៅបុក​គូថ​គោយន្ត​ដឹកអុស ពីក្រោយ​បណ្តាលអោយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ព្រោះ តែ​បើក​ម៉ូតូ​នៅ​ពេលយប់​មើលមិនឃើញ​។​នៅក្នុងពេល​ដាក់​ចំណាំងផ្លាត​នោះដែរ លោក​ក៏បាន​ប្រជុំ​អប់រំ​ណែនាំ​ដល់​អ្នកបើកបរ​គោយន្ត​ទាំងអស់ អោយ​គោរព​​ច្បាប់​ចរាចរ​ណ៏ ដោយ​គ្រប់​គោយន្ត​ត្រូវមាន​ភ្លើង​បំភ្លឺ​ក្នុងពេល​បើកបរ​នៅពេល​យប់ និង​បើ​គ្មាន​ភ្លើង​ខាងក្រោយ​ទេ ត្រូវមាន​ចំណាំងផ្លាត​ដូចដែល​បានដាក់​នៅពេលនេះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​កើតឡើង ដោយសារតែ​មើលមិនឃើញ​នៅពេល​ធ្វើចរាចរ​ណ៏​ពេលយប់ ។​IMG-20150428-WA0010
​ ​លោក អៀរ ប៊ុនធឿន នាយ​កា​រិ​យា​ល័​យ័​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​និយាយថា​៖​ក្នុង​ខែមេសា ឆ្នាំ​២០១៥​នេះ កត្តា​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​កើត​ពី​ការមើល​មិនឃើញ​ពេល​បើកបរ ពេល យប់​គឺ​បាន​កើនឡើង​គួ​កត់សំគាល់ ហើយ​ការដាក់​ចំណាំងផ្លាត​លើ​គោយន្ត​នេះ គឺជា​វិធានការណ៍​ការពារ​ល្អ​ណាស់​ដើម្បី​សុ​វត្តិភាព​ចរាចរណ៍​។ លោក​សូម​អំពាវនាវ​អោយ​អ្នកមាន​គោយន្ត​ទាំងអស់​រក​ឌី​ស​ចាស់ៗ មក​វ៉ៃ​ភ្ជាប់ នៅ​កន្ទុយ​គោយន្ត​ខាងក្រោយ​ដោយ​ខ្លួនឯង ដើម្បី​បញ្ច្រាស និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៏ ដែល​បណ​ញ​តា​ល​មកពី​គ្មាន​ចំណាំងផ្លាត​នៅ​ពីក្រោយ​កន្លងមក​៕IMG-20150428-WA0013 IMG-20150428-WA0002