លោកយាយ​អាយុ​៧៨​ឆ្នាំ មាន​គ្រោះថ្នាក់​ចរាចរណ៍ ជីវភាព​ក្រីក្រ សុំ​ដី​គេ​សង់​ខ្ទម​រស់នៅ ចិញ្ចឹម​ចៅ​២​នាក់ អំពាវនាវ​សុំ​ជំនួយ​

0

​លោកយាយ​ចាស់ជរា​ម្នាក់ មានមុខ​របរ​ធ្វើ​កន្ត្រងប្រហុក​លក់ ដើម្បី​ចិញ្ចឹម​ចៅ​២​នាក់ និង​កូនស្រី​មាន​ជម្ងឺ​ម្នាក់ យ៉ាង​លំបាក​វេទនា ដោយ​សុំ​ដី​គេ​ក្នុងភូមិ​សង់​ខ្ទម​រស់នៅ ថ្មីៗ​នេះ បាន​រងគ្រោះថ្នាក់​ចរាច​រណ៍ ដោយ​ម៉ូតូ​បុក បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​បានមក​សំរាក​ក្នុង​មន្ទីរDSC08960ពេទ្យ​ខេត្ត ដោយសារ​ភាពក្រីក្រ លោកយាយ​ស្នើសុំ​ដល់​សប្បុរសជន មេត្តាជួយ​សង្គ្រោះ​សេចក្តីស្រេកឃ្លាន ដល់​លោកយាយ ដោយ​ក្តី​អាណិត​ផង ។​
​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥​នេះ លោ​យ​យាយ តូច សារ៉ន អាយុ​៧៨​ឆ្នាំ កំពុង​សំរាក​ព្យា​ល​របួស​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត បាន​រៀបរាប់​អោយដឹងថា លោកយាយ​រស់នៅ​ក្នុងភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ មុខរបរ​ធ្វើ​កន្ត្រងប្រហុក​លក់​ចិញ្ចឹមជីវិត ។ លោកយាយ​គ្មាន​ដីធ្លី​ជា​កម្ម​សិទ្ធ​ទេ សព្វថ្ងៃ​សុំ​ដី​អ្នកស្រុក​ក្នុងភូមិ សង់​កូនខ្ទម​រស់នៅ ជាមួយ​ចៅ​២​នាក់ និង​កូនស្រី​ម្នាក់ មាន​ជម្ងឺ​ធ្វើការ​មិនកើត ។​
​ចៅប្រុស​ទី​១​ឈ្មោះ បូ ចាន់ថា​រុន អាយុ​១៧​ឆ្នាំ មិនបាន​រៀនសូត្រ​អី​ទេ គឺ​ធ្វើ​កម្មករសំណង់ ចៅស្រី​ទី​២​ឈ្មោះ បូ ចាន់​សុភា​រី អាយុ​១៦​ឆ្នាំ ក៏​មិនបាន​រៀនសូត្រ​អ្វី​ដែរ មុខរបរ ស៊ីឈ្នួល​ធ្វើការ​ងារ​អោយ​អ្នកស្រុក​ក្នុងភូមិ និង​ជួយ​ធ្វើ​កន្ត្រងប្រហុក ជាមួយ​លោកយាយ ។ ចំណែក​កូនស្រី​ឈ្មោះ ស្រី និ​ត អាយុ​៤៧​ឆ្នាំ ពីមុន​ធ្វើជា​កម្មករសំណង់ តែ​ពេលនេះ មាន​ជម្ងឺ​រាំ​រ៉ៃ​យូរហើយ ធ្វើ​ការងារ​មិនកើត ។​DSC08958
​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ លោកយាយ​ឆ្លងផ្លូវ​ក្នុងភូមិ ត្រូវបាន​ម៉ូតូ​បុក បណ្តាលអោយមាន​របួស​ធ្ងន់ បែក​មុខមាត់​និង​ចង្កា តែ​ពេលនេះ មុខរបួស​បាន​ធូរស្រាល​ច្រើន​ហើយ ។ នៅពេល​លោកយាយ​របួស បាន​ចៅស្រី​មក​កំដរ និង​ធ្វើអោយ​ជីវភាព​ក្នុង​គ្រួសារ កាន់តែ​ខ្វះខាត ព្រោះតែ​មិនបាន​ប្រកបមុខរបរ​ប្រចាំថ្ងៃ ។ ហេតុនេះហើយ ទើប​លោកយាយ​បាន​លោ​កដៃ​សំពះ សុំ​អំពាវនាវ​ដល់​សប្បុរស​ជន ជិត​ឆ្ងាយ មេត្តា​អាណិតអាសូរ ជួយសង្គ្រោះ​ភាព​ស្រេកឃ្លាន ដល់​លោកយាយ ដោយ​ក្តី​អនុគ្រោះ​ផង ៕