កា​រវិ​វ​ត្តិ​ន៍​ខ្យល់​កន្ត្រាក់​នៅ​៥​ស្រុក​នៃ​ខេត្តបន្ទាយមានជ័យ​ល្ងាច​ថ្ងៃទី​២៩​មេសា​ខូច​និង​ប៉ះ​សំណង់​ជាង​២៥៨​ខ្នង ខូច​ឡាន ម៉ូតូ គោយន្ត​ជាច្រើន​របួស​មនុស្ស​៥​នាក់​

0

​ខេត្តបន្ទាយមានជ័យ​៖​យោងតាម​ទិន្នន័យ​នៃ​កា​រវិ​វ​ត្តិ​ថ្មី​ត្រឹម​ម៉ោង​៩​យប់​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៥​បានបង្ហាញ​ថា​មាន​ខ្យល់​កន្ត្រាក់​ពេល​មាន​ភ្លៀង​បាន​ប៉ះពាល់​ដល់​ស្រុក ក្រុ​ង​ចំនួន​៥​នៅ​ខេត្តបន្ទាយមានជ័យ​បង្ក​ឲ្យ​រលំ​ផ្សារ ផ្ទះ បើ​ុ​ង​សាលារៀន សាលាស្រុក សាលាឆាន់ ជាងimage (1)​២៥៨​ខ្នង ខូច​ឡាន ម៉ូតូ គោយន្ត​ជាច្រើន​និង​របួស​មនុស្ស​៥​នាក់​។​បើតាម​តួលេខ​ខាងលើ​មានការ​ខុសគ្នា​ខ្លះ​រវាង​មន្ត្រី​អាជ្ញារ​ដែនដី​និង​នគរបាល​និង​ប្រភព​ផ្សេងទៀត​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់​ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​យប់​ថ្ងៃទី​២៩​មេសា​ថា​នោះ​មាន​ខ្យល់​កន្ត្រាក់​ពេល​មាន​ភ្លៀង​កក់ខែ​កាលពី​ល្ងាច​ថ្ងៃទី​២៩​មេសា​២០១៥​បាន​ប៉ះពាល់​ដល់​៥​ស្រុក​ក្រុង​ឯណោះ​នៅ​ខេត្តបន្ទាយមានជ័យ​។​ស្រុក​ថ្មពួក​ប៉ះពាល់​ឃុំ​ថ្មពួក ផ្ទះ​៩៤​ខ្នង ,​ផ្សារ​បន្ទាយ​របស់ លោក​ឡៅ ហាក់​គង់ រំលំ​បើ​ុ​ង​ខូច​ទាំងស្រុង ,​សាលាស្រុក ១​ខ្នង​,​គោយន្ត​៣​គ្រឿង​,​ម៉ា​សុ​ី​ន​ច្រូតស្រូវ​១​គ្រឿង​,​ម៉ូតូ​១​គ្រឿង​,​ឡាន​៤​គ្រឿង​។​ឃុំ​គំរូ ប៉ះ​ផ្ទះ ៩៤​ខ្នង អាគារ​សិក្សា​២​ខ្នង​នៅ​វិទ្យាល័យ​ថ្មពួក​និង​បឋមសិក្សា​ឯកភាព​។​និង​បង្ក​របួស​មនុស្ស​ម្នាក់​។​ហើយ​ភ្លើងអគ្គិសនី​ក៏ត្រូវ​កាត់ផ្តាច់​។​អ្នករបួស​លោក​បន្តថា​តំណាល់គ្នា​នោះ​ក៏មាន​ខ្យល់​កន្ត្រាក់​ក៏​វាយប្រហារ​លើ​ឃុំ​ទ្រាស​ស្រុក​ស្វាយចេក​ប៉ះ​ផ្ទះ​១៥​ខ្នង​។​ឃុំ​គុ​ត្ត​សត​និង​ឃុំ​សំរោង​ស្រុក​អូរជ្រៅ ប៉ះ​ផ្ទះ​២០​ខ្នង​។​ភូមិ​សុរិយា​សង្កាត់​និមិត្ត​ប៉ះ​ផ្ទះ ១៨​ខ្នង​។ ិ​និង​ភូមិ​ដទៃទៀត​ក្នុង​ក្រុង​ប៉ៅ​យ​ប៉ែត​២០​ខ្នង ក្នុងនោះ​ខូចខាត​ធ្ងន់​៩​ខ្នង​។​និង​ស្រុក​ព្រះនេត្រព្រះ​ប៉ះ​របើក​ដំបូល​សាលាឆាន់​១​ខ្នង​។​image (2)
លោក​ប្លែក វ៉ា​រី អភិបាលស្រុក​ថ្មពួក​អោយដឹងថា​:​តួលេខ​នៃ​ការរង​គ្រោះ​បំផ្លាញ​ផ្ទះសម្បែង អាគារ​និង​មនុស្ស​រងគ្រោះ​បាន​បាន​ប្រែប្រួល​កើនឡើង ដោយសារ​ក្រោយ​ឧ​ប​ទ្ទ​ហេតុ​យប់​ងងឹត​ខ្លាំង ហើយ​ភ្លើង​អគ្គីសនី​ក៏​ដាច់ ហើយ​ពលរដ្ឋ​ក៏​បែក​ខ្ងែ​ក​និង​ភ័យ​ស្លន់ស្លោរ​ពេក​។​អ្នកស្រុក​រងគ្រោះ​អោយដឹងថា​:​សភាព​ខ្យល់​កន្ត្រាក់​លើក​នេះ​គឺ​កួច​កញ្ឆក់​ទាញ និង​បំ​បើ​​​ខ្លាំង​។​តែ​ជីវិត​មនុស្ស​ពិតជា​ថ្លៃ​ផង​និង​ដោយ​ការប្រុងប្រយ័ត្ន​រក​ទី​សុវត្ថិភាព​ផង​ធ្វើអោយ​ពួកគេ​រួច​ផុតពី​គ្រោះកាច​នេះ​។​សូមបញ្ជាក់ថា ក្រោយ​គ្រោះ​ខ្យល់​កន្ត្រាក់​លើក​នេះ គេ​ឃើញ​មន្ត្រី​អាជ្ញាធរ​ដែនដី អ្នកស្រុក​ពិសេស​គឺ​កងទ័ព​កងពលតូច​ថ្មើរជើង​លេខ​៥១​រាប់សិប​នាក់​ត្រូវ​លោក​ឈឿន សា​រឺ​ទ្ធ បាន​បញ្ជូនទៅ​ជួយសង្គ្រោះ​បឋម​និង​សម្រួល​ការប្រមូល​ទ្រព្យសម្បត្តិ​។​ឯ​លោក​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​ក៏​ដឹកនាំ​ផ្ទាល់​កម្លាំង​ខ្លួន​ពី​ខេត្ត ស្រុក​ក្រុង ឃុំ​សង្កា​ត់ទៅ​ជួយ​រើ​រៀបចំ​ឥ​វ៉ាន់​ជម្រក​បណ្តោះអាសន្ន​ជូន​ជនរងគ្រោះ​។ ហើយ​កម្លាំង​ប៉ូលីស ប៉េ​អឹម ទាហាន​ក៏​ដាក់ពង្រាយ​ការពារ​សណ្តាប់ធ្នាប់ សន្តិសុខ​ជូន​ពលរដ្ឋ​និង​សុវត្ថិភាព​ឥ​វ៉ាន់​ពលរដ្ឋ​។​តាម​ដំណឹង លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​នូវ​ការវិវត្តន៍​នៃ​គ្រោះធម្មជាតិ​នេះ ហើយ​បញ្ជូន​អភិបាលរង​ខេត្ត​ទៅ​ជួយ​ដឹកនាំ​ប្រតិបត្តិ​ការសង្គ្រោះ​ជាមួយ​អភិបាលស្រុក​ក្រុង​ដែលមាន​គ្រោះ​នេះ ពិសេស​គឺ​ស្រុក​ថ្មពួក ក្រុង​ប៉ោ យ​ប៉ែត​ដែល​រងគ្រោះ​ច្រើន​និង​ខ្លាំងក្លា​។​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៣០​មេសា កម្លាំង​ប៉ូលីស ទ័ព េ​ប៉​អឹម​នឹង​កើនឡើង​ដើម្បី​ជួយប្រមូល​កាកសំណល់​និង​ជួសជុលផ្ទះ​ពលរដ្ឋ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ហើយ​គ្មាន​លទ្ធភាព​ធ្វើ​។​គង្គា