បន្ទាយមានជ័យ៖ លោក ឱ លន់ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការប្រគល់ឯកសណ្ឋាននគរបាលក្នុងម្នាក់៣កំភ្លេរ ជូនដល់នគរបាលស្រុកមង្គលបូរី កាលពីរសៀលថ្ងៃទី២៩ មេសា ២០១៥ នគរបាលត្រូវអនុវត្តន៍ការងារ កុំយកលុយក្រៅផ្លូវការលើសេវាបម្រើ
ពលរដ្ឋ ព្រោះបច្ចុប្បន្ន សំភារៈក៏មានគ្រប់គ្រាន់ បៀវត្សរ៍ក៏សមរម្យ ។
ក្រៅពីការលើកឡើងដូច្នេះ សូមមន្ត្រីទាំងអស់ធ្វើការកត់ចំណាំទុកដោយខ្លួនឯថា ក្នុងម្នាក់ៗទទួលបានអ្វីខ្លះ ជៀសវាងពេលមាននណាម្នាក់សួរ មិនដឹងថាខ្លួនឯងត្រូវទទួលបានអ្វីពីអង្គភាព ។ លោក ស៊ី ឌី អធិការស្រុកមង្គលបូរីបានធ្វើការថ្លែងអំណរគុណដល់លោកស្នងការ ក៏ដូចជាថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិដែលបាននាំយក របបរបស់មន្ត្រីនគរបាលបានទាន់ពេលវេលា សរបញ្ជាក់អោយឃើញថា មន្ត្រីនគរបាលថ្នាក់ក្រោមត្រួវបានថ្នាក់លើគិតគូរជានិច្ច ។ សំភារៈជាសំលៀកបំពាក់ទាំងនេះ វាជាតម្រូវការចាំបាច់ដែលកងកំលាំងត្រូវការដើម្បីបំពេញភារៈកិច្ច ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គម ។
លោក ពូន សានិត ស្នងការរងទទួលបន្ទុកហិរញ្ញវត្ថុ និងភស្តុភារ តំណាងអោយលោក អាត់ ខែម ជាស្នងការបានមានប្រសាសន៍ថា ពីមួយឆ្នាំទៅមួយឆ្នាំដោយមានការគិតគូរពីប្រមុខថ្នាក់ដឹកនាំ បានប្រែក្លាយរបបសំភារៈ របស់នគរបាលពីមិនសូវល្អមកល្អ និងពីមិនសូវស្អាតមកស្អាត ដែលអាចអោយយើងទទួលយកបាន បើមានបញ្ហាទំហំតូចធំសូមមានការយោគយល់រវាងគ្នានិងគ្នា ជៀសវាងការប្តឹងផ្តល់ និងសូមអោយធ្វើយ៉ាងណាត្រូវ អនុវត្តបំពេញភារៈកិច្ចទៅតាមតួនាទីរៀង ៗខ្លួនអោយបាន ៕



































