គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​២៧​ខ្នង និង​របួស​មនុស្ស​ធ្ងន់ ស្រាល​២​នាក់ ក្នុងស្រុក​សាលា​ក្រៅ​

0
User comments

​ខេត្ត​ប៉ៃលិន ៖ គ្រោះធម្មជាតិ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បាន​បក់បោក​ផ្ទះ​ប្រជា​ពល​ដ្ឋ​ឱ្យ​ប៉ើង​ដំបូល និង​ដួលរលំ រង​ការខូចខាត​អស់​ចំនួន​២៧​ខ្នង នៅ​ភូមិ​ផ្សារ​ព្រំ និង​ភូមិ​អូរ​ឈើ​ក្រំ បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ត្រូវបាន​ផ្ទះ​សង្កត់​លើ រងរបួស​ធ្ងន់ និង​ក្មេងប្រុស​ម្នាក់​អាយុ​៨​ឆ្នាំ រងរបួស

User comments
User comments

​ក្បាល​ស្រាល​ផងដែរ ។​ហេតុការណ៍​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​រលំ​ផ្ទះ និង​រងរបួស​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ផ្សារ​ព្រំ និង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​លោក សុខ មុំ អនុប្រធាន​ភូមិ​អូរ​ឈើ​ក្រំ បាន​ឲ្យ​ដឹងថា​៖ នៅពេល​កើតហេតុ​ខាងលើ​ក្នុងភូមិ​របស់លោក​មាន​ការ ដួលរលំ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១​ខ្នង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ង​ន ត្រួវបាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដោយសារតែ​សសរផ្ទះ​ស​ង្គ​ត់​លើ ។ ចំណែក​លោក មាស សាវ៉ា​ត់ មេភូមិ​ផ្សារ​ព្រំ បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា​៖ ក្នុងភូមិ​របស់លោក ក៏មាន​ការដួលរលំ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៦​ខ្នង ក្នុងនោះ​រលំ​ដួល​ដល់​ដី​មាន​ចំនួន​៤​ខ្នង ហើយ​របើក​ដំបូល​ផ្នែក​ខាងលើ​ចំនួន​២២​ខ្នង ព្រមទាំង​បាក់​បង្គោល​ភ្លើង និង​

User comments
User comments

ដើមឈើ​ជាច្រើន​ដើម​ផងដែរ ។​លោក សំ សារ៉េត អភិបាលស្រុក​សាលា​ក្រៅ បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា​៖ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ នៅ​ភូមិ​ផ្សារ​ព្រំ និង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ មាន​ករណី​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បណ្តាល​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៧​ខ្នង​ដួលរលំ និង​បង្ក​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់ ស្រាល់​ចំនួន​២​នាក់ ហើយ​លោក​ក៏បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​មាន​ភ្លៀង​ម្តងៗ ត្រូវ​រក​កន្លែង​ជ្រកកោន​ឱ្យបាន​សមរម្យ​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ៕​

User comments
User comments

សេង សុវណ្ណារិទ្ធ​