ខ្យល់​កន្ត្រាក់​នៅ​៥​ស្រុក​នៃ​ខេត្តបន្ទាយមានជ័យ​ល្ងាច​ថ្ងៃទី​២៩​មេសា​ខូច​និង​ប៉ះ​ម​ណ្ឌុ​ល​ពាណិជ្ជកម្ម​សំណង់ ជាង​២៥៨​ខ្នង របួស​មនុស្ស​៥​នាក់​និង​សត្វ​ជាច្រើន​ទៀត​

0

បន្ទាយមានជ័យ​៖គិត​ត្រឹម​ម៉ោង​៩​យប់​ថ្ងៃ​ដដែល​បង្ហាញថា ខ្យល់​កន្ត្រាក់​ពេល​មាន​ភ្លៀង កាលពី​ល្ងាច​ថ្ងៃទី​២៩​មេសា បាន​ប៉ះពាល់​ដល់​ស្រុក ក្រុ​ុ​ង ៥​នៅ​ខេត្តបន្ទាយមានជ័យ​បង្ក​រលំ​ផ្សារ ផ្ទះ បើ​ុ​ង​សាលារៀន សាលាស្រុក សាលាឆាន់ ជាង​២៥៨​ខ្នង ខូច​ឡាន ម៉ូតូ គោយន្ត​ជាIMG_4381ច្រើន​.​និង​.​របួស​មនុស្ស​៥​នាក់​និង​សត្វ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់​ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​អោយដឹង​យប់​ថ្ងៃទី​២៩​មេសា​ថា​: ខ្យល់​កន្ត្រាក់​ពេល​មាន​ភ្លៀង​កក់ខែ​កាលពី​ល្ងាច​ថ្ងៃទី​២៩​មេសា​២០១៥​បាន​ប៉ះពាល់​ដល់​៥​ស្រុក ក្រុង​ឯណោះ​នៅ​ខេត្តបន្ទាយមានជ័យ​។​ស្រុក​ថ្មពួក​ប៉ះពាល់​ឃុំ​ថ្មពួក ផ្ទះ​៩៤​ខ្នង ,​ផ្សារ​បន្ទាយ​របស់​ឡៅ ហាក់​គង់ រំលំ​បើ​ុ​ង​ខូច​ទាំងស្រុង ,​សាលាស្រុក ១​ខ្នង​,​គោយន្ត​៣​គ្រឿង​,​ម៉ា​សុ​ី​ន​ច្រូតស្រូវ​១​គ្រឿង​,​ម៉ូតូ​១​គ្រឿង​,​ឡាន​៤​គ្រឿង​។​ឃុំ​គំរូ ប៉ះ​ផ្ទះ ៩៤​ខ្នង អាគារ​សិក្សា​២​ខ្នង​នៅ​វិទ្យាល័យ​ថ្មពួក​និង​បឋមសិក្សា​ឯកភាព​។​និង​បង្ក​របួស​មនុស្ស​ម្នាក់​។​ហើយ​ភ្លើងអគ្គិសនី​ក៏ត្រូវ​កាត់ផ្តាច់​។​អ្នករបួស​
លោក​បន្តថា តំណាល់គ្នា​នោះ ខ្យល់​កន្ត្រាក់​ក៏​វាយប្រហារ​លើ​ឃុំ​ទ្រាស​ស្រុក​ស្វាយចេក ប៉ះ​ផ្ទះ ១៥​ខ្នង​។​ឃុំ​គុ​ត្ត​សត​និង​ឃុំ​សំរោង​ស្រុក​អូរជ្រៅ ប៉ះ​ផ្ទះ​២០​ខ្នង​។​ភូមិ​សុរិយា​សង្កាត់​និមិត្ត​ប៉ះ​ផ្ទះ ១៨​ខ្នង​។ ិ​និង​ភូមិ​ដទៃទៀត​ក្នុង​ក្រុង​ប៉ៅ​យ​ប៉ែត​២០​ខ្នង ក្នុងនោះ​ខូចខាត​ធ្ង​ន៉​៩​ខ្នង​។​និង​ស្រុក​ព្រះនេត្រព្រះ ប៉ះ​របើក​ដំបូល​សាលាឆាន់​១​ខ្នង​។​IMG_4374
លោក​ប្លែក វ៉ា​រី អភិបាលស្រុក​ថ្មពួក​អោយដឹងថា​:​តួលេខ​នៃ​ការរង​គ្រោះ​បំផ្លាញ​ផ្ទះសម្បែង អាគារ​និង​មនុស្ស​រងគ្រោះ​បាន​បាន​ប្រែប្រួល​កើនឡើង ដោយសារ​ក្រោយ​ឧ​ប​ទ្ទ​ហេតុ​យប់​ងងឹត​ខ្លាំង ហើយ​ភ្លើង​អគ្គីសនី​ក៏​ដាច់ ហើយ​ពលរដ្ឋ​ក៏​បែក​ខ្ងែ​ក​និង​ភ័យ​ស្លន់ស្លោរ​ពេក​។​
អ្នកស្រុក​រងគ្រោះ​អោយដឹងថា​:​សភាព​ខ្យល់​កន្ត្រាក់​លើក​នេះ គឺ​កួច​កញ្ឆក់​ទាញ និង​បំ​បើ​ុ​ង​ខ្លាំង​។​តែ​ជីវិត​មនុស្ស​ពិតជា​ថ្លៃ​ផង​និង​ដោយ​ការប្រុងប្រយ័ត្ន​រក​ទី​សុវត្ថិភាព​ផង​ធ្វើអោយ​ពួកគេ​រួច​ផុតពី​គ្រោះកាច​នេះ​។​IMG_4352
សូមបញ្ជាក់ថា ក្រោយ​គ្រោះ​ខ្យល់​កន្ត្រាក់​លើក​នេះ គេ​ឃើញ​មន្ត្រី​អាជ្ញាធរ​ដែនដី អ្នកស្រុក ពិសេស​គឺ​លោក​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​ក៏​ដឹកនាំ​ផ្ទាល់​កម្លាំង​ខ្លួន​ពី​ខេត្ត ស្រុក​ក្រុង ឃុំ​សង្កា​ត់ទៅ​ជួយ​រើ​រៀបចំ​ឥ​វ៉ាន់ ជម្រក​បណ្តោះអាសន្ន​ជូន​ជនរងគ្រោះ​។ ហើយ​កម្លាំង​ប៉ូលីស េ​ប់ែ​អឹម ទាហាន​ក៏​ដាក់ពង្រាយ​ការពារ​សណ្តាប់ធ្នាប់ សន្តិសុខ​ជូន​ពលរដ្ឋ​និង​សុវត្ថិភាព​ឥ​វ៉ាន់​ពលរដ្ឋ​។ កងទ័ព​កងពលតូច​ថ្មើរជើង​លេខ ៥១ រាប់សិប​នាក់​ត្រូវ​លោក​ឈឿន សា​រឺ​ទ្ធ បាន​បញ្ជូនទៅ​ជួយសង្គ្រោះ​បឋម​និង​សម្រួល​ការប្រមូល​ទ្រព្យសម្បត្តិ​៕​IMG_4347