អាវុធហត្ថ​បន្ទាយមានជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់​បញ្ជូនទៅ​តុលាការ

0

​បន្ទាយមានជ័យ​៖ ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ចំនួន​១៤​គ្រាប់ កាលពី​រសៀល​ម្សិលមិញ ត្រូវបាន​កំលាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ទៅកាន់​តុលាការ​ហើយ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចែកចាយ​គ្រឿង នៅ​ភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយimage2(3)មានជ័យ ។​លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា ក្រោយ​ទទួលបាន​បទបញ្ជា​ពី​សំណាក់​លោក ឱ បុរិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​កំលាំង​បាន​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ឈ្មោះ ម៉ៅ ណេ​ត ភេទ ប្រុស អាយុ​២២​ឆ្នាំ នៅ​ចំនុច ភូមិ​ក្បាលកោះ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​14​គ្រាប់ ខណៈពេលដែល​គេ​កំពុងតែ​ធ្វើ​សកម្មភាព​កាលពី​ព្រលប់​ថ្ងៃទី ២៨ មេសា កន្លងទៅនេះ ។​
​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ទិញ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា មក​ធ្វើការ​ចែកចាយ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ពិតប្រាកដ​មែន ៕image2(3)