ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យលោកអភិបាលស្រុកថ្មពួកនិងកងរាជអាវុធហត្ថបានថ្លែងឲ្យដឹងថានៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ នេះ មានករណីខ្យល់ កន្ត្រាក់ លាយភ្លៀង បានវាយបោកបក់ទៅលើផ្សារ
ថ្មពួកបណ្តាលឲ្យខូចទ្រព្យសម្បត្តិធារណះនិងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងផងដែរ។លោកអាត់ខែមបាននិយាយថាកំលាំងចំរុះរបស់លោកបានចុះប្រត្តិបត្តការណ៍ចុះជួយសង្គ្រោះ ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់និងផ្សារនៅស្រុកថ្មពួក។លោកបានបន្តថាក្នុងនោះមានផ្សារ ទំហំ៤០គុណ៨០ម៉ែត្រស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនិងបណ្តាលឲ្យបាក់រលំសង្កត់តូបនិងទ្រព្យសម្បត្តិ របស់ អាជីវករ ដែលកំពុងលក់ នៅទីនោះយ៉ាងច្រើននៅទីនោះផងដែរ។លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ទៀតថាផ្សារដែលបាក់រលំដោយសារខ្យល់កន្ត្រាក់វាយប្រហារនេះស្ថិតនៅខាងជើងទីរួមស្រុកហើយបានបាក់សង្គ្រប់មកលើតែម្តង។ពាក់ព័ន្ធនឹងករណីបាក់រលំផ្សារនេះ មិនទាន់ដឹងថាទ្រព្យសម្បត្តិខូចខាតប៉ុន្មាននៅឡើយប៉ុន្តែមិនមានអ្នករងរបួសឡើយប៉ុន្តែលោកស្នងការបានបញ្ជាក់ថា លោកបានដឹកនាំកម្លាំង
ចុះទៅពិនិត្យមើលនិងអន្តរាគមន៍ ភ្លាមៗផងដែរ។ ជាមួយគ្នានេះ លោកស្នងការ ខេត្តបន្ទាយមានជ័យ បានអះអាងថា គ្រោះធម្មជាតិមួយនេះ ក៏បណ្តាលឲ្យ ផ្ទះ ប្រជាពលរដ្ឋមួយចំនួន រងការខូចខាតផងដែរនៅល្ងាចថ្ងៃដដែលនេះ។វិទ្យាល័យថ្មពួកក៏ត្រូវខ្យល់បោកបក់បើងដំបូលនិងបណ្តាលឲ្យបាក់ខ្លោងទ្វារផងដែរ។ដោយឡែកនៅវេលាម៉ោង៣.៤៥នាទីរសៀលថ្ងៃនេះក៏មានករណីខ្យល់បណ្តាលឲ្យរបើកដំបូលសាលាឆាន់ អស់មួយចំហៀងនៅវត្តខ្ចាស់ឃុំបុស្បូវស្រុកព្រះនេត្រព្រះផងដែរ៕គង្គា



































