លោកយាយ​ក្រីក្រ​ទទួល​គ្រោះ​ថា្នក់​ចរាចរណ៍​ទទួល​អំណោយ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​និង​សប្បុរសជន​នៅ​រាជធានី​ភ្នំពេញ​

0

​កំពង់ឆ្នាំង​៖ លោក​សោម សុជាតា និង​លោក លៀង ជុំ​សុ​បិ​ន្ត អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​ខេត្តកំពង់ឆ្នាំង រួម​និង​សហការី​នៅ​ល្ងាច​ថៃ្ង​ទី​២៩ ខែមេសា ឆ្នាំ​២០១៥ បាន​ចុះសាកសួរ​សុខទុក្ខ​លោ​យ​យាយ តូច សារ៉ន អាយុ​៧៨​ឆ្នាំ​កំពុង​សំរាក​ព្យា​ល​របួស​នៅក្នុង​មន្ទីរពេទ្យ​ខេត្តDSC09020កំពង់ឆ្នាំង​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថៃ្ង​ទី​២៣ ខែមេសា ឆ្នាំ​២០១៥ កន្លងទៅនេះ លោកយាយ រស់នៅក្នុង ភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ មានមុខ​របរ​ធ្វើ​កន្ត្រងប្រហុក​លក់​ចិញ្ចឹមជីវិត តែ​លោកយាយ​គ្មាន​ដីធ្លី​ជា​កម្មសិទ្ធិ​ទេ សព្វថ្ងៃ​សុំ​ដី​អ្នកស្រុក​ក្នុងភូមិ​សង់​កូនខ្ទម​រស់នៅ ជាមួយ​ចៅ​២​នាក់ និង​កូនស្រី​ម្នាក់​ដែលមាន​ជម្ងឺ​មិនអាច​ធ្វើ​ការកើត​។​
​ ​លោក លៀង​ជុំ​សុ​បិ​ន្ត បានអោយដឹងថា​៖​ថវិកា​ដែល​លោក​បាន​នាំយកមក​ជូន​លោកយាយ តូច សារ៉ន ក្នុង​ពេលនេះ​មាន​ចំនួន​២០​ម៉ឺន​រៀល និង​ទឹកដោះគោឆៅ​ចំនួន​១២​កំប៉ុង គឺជា​ថវិកា​របស់លោក ម៉ក់ ចំណាន ប្រធាន​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ក្រសួង​សាធារណៈការ រួម​និង​ថវិកា​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​ចំនួន​១០​ម៉ឺន​រៀល​ទឹកដោះគោឆៅ​១២​កំប៉ុង​ផងដែរ​។​
​ ​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​លោក សោម សុជាតា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង ឯកឧត្តម ហេង ពិ​ទូ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​ដល់​លោកយាយ តូច សារ៉ន អាយុ​៧៨​ឆ្នាំមាន​ជីវភាព​ក្រីក្រ​ត្រូវ​ចិញ្ចឹម​ចៅ​ចំនួន​២​នាក់​និង​កូន​មាន​ជំងឺ​ម្នាក់​ដែល​កំពុង​សំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​បង្អែក​ខេត្តកំពង់ឆ្នាំង​។​DSC09028
​ ​លោក សោម សុជាតា បាន​សំណូមពរ​ដល់​លោកយាយ ត្រូវ​ចេះ​ថែរក្សា​សុខភាព​ខ្លួនឯង​អោយបាន​ល្អ ហើយ​ត្រូវគោរព​អោយបាន​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ទើប​ឆាប់​ជា​បានជា​វិលត្រឡប់​ទៅផ្ទះ​វិញ​ដើម្បី​ប្រកបមុខរប​ប​ចិញ្ចឹមជីវិត​និង​បន្ត​ថែទាំ​ចៅៗ​អោយបាន​ល្អ និង​ចូលរួម​រក​ចំណូល​ប្រចាំ​ថៃ្ង​ចិញ្ចឹម​គ្រួសារ​អោយបាន​ធូរធា​។​
​ ​លោកយាយ តូច សារ៉ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​លោក សោម សុ ជាតា លោក លៀង ជុំ​សុ​បិ​ន្ត ព្រមទាំង​សហការី និង​លោក ម៉ក់ ចំណាន ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា​ជូន​លោកយាយ​ពេលដែល​លោកយាយ​កំពុង​ជួប​ការលំបាក លោកយាយ​សូម​ជូនពរ​អោយ​សប្បុរសជន​ទាំងអស់​អោយ​ជួបតែ​និង​សេចក្តីសុខ​និង​ទទួលបាន​ជ័យ​ជំ​នៈ​នូវ​គ្រប់​តួនាទី​ភារកិច្ច​របស់ខ្លួន និង​ចូលរួម​កសាង​ប្រទេសជាតិ​អោយ​សំបូរ​ណ៍ស​ប្បាយ​រុងរឿង​រហូត​តទៅ​៕
​ ​