តើ​សមត្ថកិច្ច​និង​អាជ្ញាធរខេត្ត ក្រុង​សៀមរាប​ទុក​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ធ្វើ​ស្អី​?

0

​សៀមរាប​៖ ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ដែល​គេ​លែងមាន​កា​ចាញ់ឈ្នះ​រហូត​ដល់​រាប់ពាន់ រាប់ម៉ឺន​ដុល្លា បានកើត​ឡើង​យ៉ាង​ពេញបន្ទុក​នៅ​ក្រុង​សៀមរាប​យ៉ាង​ចំហរ ដោយ​គ្មាន​សមត្ថកិច្ច​និង​អាជ្ញាធរខេត្ត​ក្រុងមាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​នោះឡើយ​។Share2015-04-30-4c0cd74c79fdf53df60577195c8c746bcb10f33d3c054c37248749ed6a20478c-Pictureបើតាម​ប្រភព​ច្បាស់ការ​ពី​អ្នកញៀន​ល្បែងស៊ីសង​ធ្លាប់​ចេញចូល​លែង​ទាំងយប់​ទាំង​ថ្ងៃ​បានអោយ​អ្នកយក​ព័​ត៏​មាន​ដឹងថា ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​នេះ​មាន​ច្រើន​កន្លែង​ណាស់ ស្ទើ​ពេញ​ក្រុង​សៀមរាប​ហើយ​បាន​ដំណើរការ​ជាច្រើន​ឆ្នាំកន្លងមក​ហើយដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​នោះទេ ពីព្រោះ​ថៅកែ​បើក​ហ្គេម​បាញ់​ត្រី​គេ​បាន​ត្រូវរ៉ូវ​សមត្ថកិច្ច​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ខេត្ត​ក្រុង​សៀមរាប​អស់ហើយ ម្យ៉ាងទៀត​ថៅកែ​ហ្គេម​បាញ់​ត្រី​និ​មួយៗ​មាន​អ្នកធំ​មានអំណាច​ខ្លាំង​កាង​ពីក្រោយ​។​
ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​ទីតាំង​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​និ​មួយៗ​ពោរពេញ​ទៅដោយ​ការជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងខ្លាំង​ផងដែរ ជាកស្តែង​នៅក្នុង​ក្លឹប​ស្នុ​ក​ឃ័​រ B S C និង​មួយកន្លែង​ទៀត​ក្នុង​ផ្ទះល្វែង​ខាងស្តាំ​ដៃ​ផ្លូវ​ចូលទៅ​ក្លឹប​កស្សាន្ត​ខារ៉ាអូខេ​បាក់​ខែង​ពោរពេញ​ទៅដោយ​ក្រុម​អ្នកប្រើប្រាស់​និង​ជួញដូរ​គ្រឿង​យ៉ាងច្រើន ហ្គា​ម​បាញ់​ត្រី​ទាំងពី​កន្លែង​នេះ​ស្ថិតនៅក្នុង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
ប្រភព​ច្បាស់ការ​ដដែល​បានបញ្ជាក់​ទៀតថា ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​នេះ​លែង​ញៀន​មិន​ព្រម​ចេញ​រហូត​អ្នកខ្លះ​អង្គុយ​លែង​ទាំងយប់​ទាំង​ថ្ងៃ ចាញ់​អស់​រាប់ពាន់ រាប់ម៉ឺន​ដុល្លា និង​ឈានដល់​បញ្ចាំ ម៉ូតូ ឡាន​ទៀតផង​។​
ប្រភព​ដដែល​បាន​រៀបរាប់​ទៀតថា ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​នេះ​នៅក្នុង​កន្លែង​និ​មួយៗ​គេ​ប្រើ​ស្រីក្មេង​ស្អាត​ជាច្រើន​នាក់​ឈ​ចាំ​ចុច​តំឡើង​ពង់​ក្នុង​តាប​ហ្គេម​បាញ់​ត្រី​លក់​ជូន​ភ្ញៀវ​ដែលជា​អ្នក​លែង​តាម​តម្រូវការ និង​រាប់​លុយ​យក​ពី​ភ្ញៀវ​ទុកអោយ​ថៅកែ ព្រោះ​ទីតាំង​និ​មួយៗ​គេ​មាន​បំពាក់​កាម​មេ​រ៉ា​វីដេអូ​។​
ប្រភព​បានបញ្ជាក់​ទៀតថា នៅក្នុង​ក្លឹប​ស្នូកឃ័រ B S C មាន​ទូរ​ហ្គេម​ចំនួន​ពី​ធំៗ និង​មួយកន្លែង​ទៀត​ផ្លូវ​ចូល​បារ​បាក់​ខែង​មាន​បី​ទូរ​ដែល​ក្នុងនោះ​មួយ​តាបៗ​អាច​អង្គុយ​លែង​បាន​ដប់​នាក់​។​
ពលរដ្ឋ​អ្នក​សៀមរាប​បាន​និយាយថា ខេត្តសៀមរាប​គឺជា​តំបន់​ទេសចរ​ណ៏ វប្ប​ធ​ម៏ និង​ជាទី​ក្រុង​អ​ច​រិ​យះ​មិនត្រូវ​សមត្ថកិច្ច​និង​អាជ្ញាធរខេត្ត​និង​ក្រុង​បណ្តែតបណ្តោយ​ធ្វើ​មិនដឹងមិនឮ​បើក​ឪ​កាស់​អោយ​កើតមាន​ល្បែងស៊ីសង​ដូចខាងលើ​រីកសាយ​ដូច​ផ្សិត​គ្រប់ទិសទី​ពេញ​ក្រុង​សៀមរាប​។​Share2015-04-30-2ed0dbcb755bc2396014ddba644d4b6d5cd40552ec6ecdc5a496f30ff2e943c3-Picture
ពលរដ្ឋ​បាន​រិះគន់​បន្តថា ការ​ដែលមាន​ល្បែងស៊ីសង​ច្រើន បណ្តាលអោយមាន​អំពើ​ឆក់ ប្លន់​និង​ឃាតកម្ម​កើតឡើង​ទៅលើ​ពលរដ្ឋ​ស្លូតត្រង់​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​គេ​មក​ទេសចរ​ណ៏​កំសាន្ត​ខេត្តសៀមរាប​។​
ទាក់ទិន​ទៅ​និង​កា​បើក​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខាងលើ លោក សូ​វ៉ាន់ ដេ​ត នាយ​ប៉ុ​ស្តិ័​រដ្ឋបាល​នគរបាល​សង្កា​ត់​ស្វាយដង្គុំ​បានអោយដឹង​តាម​ទូរ​សព្ទ័​ថា​គេ​បើក​លែងមាន​ច្បាប់​ត្រឹមត្រូវ​ចេញពី​ក្រសួង​ប្រៃ​យ៏​ស​ណី​និង​ទូរ​គម​នា​គម​ន៏​ហើ​សមត្ថកិច្ច​របស់លោក​បាន​ធ្វើ​របាយ​ការ​បញ្ជូនទៅ​ថ្នាក់លើ​រួចរាល់​អស់ហើយ​។​
ដោយឡែក លោក ទិ​ត ណា​រ៉ុង អធិកា​នគរបាល​ក្រុង​សៀមរាប​បានអោយដឹង​តាម​ទូរ​សព្ទ័​ថា ចំពោះ​ការបើក​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ទាំងនោះ​ខាង​ស្នងការ​បាន​ប្រជុំ​និង​បានដាក់​ការងារ​នេះ​អោយ​ខាង​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ចុះ​ធ្វើ​កំណត់ហេតុ​ដើម្បី​ធ្វើ​របាយ​ការ​បញ្ជូនទៅ​គ​ណះ​បញ្ជារ​ការឯកភាព​ខេត្ត​មាន​ចំណាត់ការ​បង្ក្រាប​ក្នុងពេល​ឆាប់ៗ​នេះ​។​
លោក​អធិការ​បាន​បន្តថា​កា​បើក​ល្បែងស៊ីសង​ខាងលើ​គេ​មានច្បាប់​មែន​គឺ​ច្បាប់​បើ​អិន​ធឺ​ណិ​ត​មិនមែន​ច្បាប់​បើក​លែង​ល្បែងស៊ីសង​នោះទេ​។​ម្យ៉ាងទៀត​ថៅកែ​បើក​ល្បែងស៊ីសង​គេ​មាន​ខ្នងបង្អែក​អ្នកធំ​នៅ​ពីក្រោយ​។​Share2015-04-30-4c0cd74c79fdf53df60577195c8c746bcb10f33d3c054c37248749ed6a20478c-Picture
គួររំលឹកថា​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​មានការ​ចាញ់ឈ្នះ​រហូត​រាប់ពាន់​រាប់ម៉ឺន​ដុល្លា​និង​បាន​កើតឡើង​យ៉ាងច្រើន​នៅក្នុង​សៀមរាប​និង​យួ​ឆ្នាំ​ទៀតផង​ពិសេស​ថៅកែ​ទីតាំង​ល្បែង​និ​មួយៗ​បាន​អះអាងថា​គាត់​បាន​បង់លុយ​អោយ​សមត្ថកិច្ច​រាប់មិនអស់​ចាប់ពី​មូលដ្ឋាន​រហូតដល់​ខេត្ត​យ៉ាង​គាប់ចិត្ត​ទើប​ដំណើរ​ការលែង​បាន​រហូតទល់​ពេលនេះ​គ្មាន​ការបង្ក្រាប​។​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ​ប្រភេទ​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​កំ​សមត្ថកិច្ច​កំពុងមាន​វិធានការ​បង្ក្រាប​យ៉ាង​ក្តៅគគុក​។​ដោយឡែក​សមត្ថកិច្ច​និង​អាជ្ញាធរខេត្ត​សៀមរាប​បែ​ជា​បណ្តែត​បណ្តោយអោយ​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ក្រុង​សៀម​រា​៕ ដោយ ខេង ឧ​ត្ត​ម