យុវជនម្នាក់ជិះម៉ូតូធនធំម៉ាកFZ ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តឡិចស៊ីសRX៣០០កំពុងឈប់ស្តុបបណ្តាលឱ្យរងការខូចខាតប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង០៥នាទីយប់ថ្ងៃទី២៩ខែមេសាឆ្នាំ
២០១៥តាមបណ្តោយផ្លូវព្រះសីហនុស្ថិតក្នុងសង្កាត់បឹងរ៉ាំងខណ្ឌដូនពេញ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូធនធំម៉ាកFZ ពាក់ស្លាកលេខភ្នំពេញ1BQ-5877ជិះតាមបណ្តោយផ្លូវព្រះសីហនុទិសដៅពី កើតទៅលិចក្នុង ល្បឿនយ៉ាងលឿនខណះមកដល់ចំណុចកើតហេតុចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តឡិចស៊ីសRX៣០០ពណ៍សពាក់ស្លាកលេខភ្នំពេញ2S-7429ដែលកំពុងតែឈប់ស្តុបភ្លើងក្រហមពេញទំហឹងបណ្តាលឱ្យរង ការ ខូចខាតប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។
ប្រភពបន្តថាក្រោយកើតហេតុយុវជនបង្កបានសុំអភ័យទោសដល់ភាគីខាងរថយន្តដោយសារតែខ្លួនមិនមានប្រាក់សងថ្លៃខូចខាតរថយន្តនោះទេហើយចំម្ចាស់រថយន្តមានចិត្តធម៌ផងនោះក៏សុខចិត្តឱ្យយុវជន ម្នាក់ នោះទៅតែម្តងទៅដោយមិនចង់មានរឿងវែងឆ្ងាយជាបន្តទៀត៕




































