ជនសង្ស័យប្រដាប់អាវុធមួយក្រុមមានគ្នាប្រមាណជាង១០នាក់ បានធ្វើសកម្មភាពដេញវាយ និងភ្ជង់ ប្លន់យកម៉ូតូពីយុវជនមួយក្រុមទៀតមានគ្នា៦នាក់ យកម៉ូតូឌ្រីមសេ១១០មួយគ្រឿងបានសម្រេច បន្ទាប់ ពីពួកគេជិះម៉ូតូចេញពីដើរលេងនៅម្តុំវត្តភ្នំ បំណងត្រឡប់ទៅផ្ទះវិញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣នឹង០៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នៅចំណុចមុខសណ្ឋារគារស៊ីធីសេនធើ តាមបណ្តោយផ្លូវលេខ១៣០ ស្ថិតក្នុងសង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ ភារម្យ ភេទប្រុស អាយុជាង២០ឆ្នាំ មានទីនៅបច្ចុប្បន្ននៅម្តុំវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
ជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេរួមជាមួយនឹងមិត្តភក្ត្រ៥នាក់ទៀត បាននាំគ្នាជិះ ម៉ូតូចេញពីកន្លែងដើរលេងនៅម្តុំវត្តភ្នំ ដោយជិះម៉ូតូ៣គ្រឿង គឺសុយសុគីនិច ស្តុបពី និងឌ្រីមសេ១១០ ហើយ បាន នាំគ្នាជិះបំណងត្រឡប់ទៅផ្ទះវិញ ដោយជិះតាមបណ្តោយផ្លូវលេខ១៣០ ខណះមកដល់ចំណុច កើត ហេតុ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យមួយក្រុមទៀត មានគ្នាប្រមាណជាង១០នាក់ ដែលជិះក្នុងទិស ដៅ បញ្ច្រាសទិសគ្នា ។
បន្ទាប់មកក្រុមជនសង្ស័យទាំងនោះបានបកម៉ូតូដេញតាមពួកគេ ឃើញដូច្នេះពួកគេបាននាំ គ្នាជិះគេចខ្លួនតែត្រូវបានពួកគេដេញវាយ និងដកកាំភ្លើងភ្ជង់ប្លន់គំរាមបាញ់ មិនឱ្យតដៃ និងយកម៉ូតូឌ្រីម សេ១១០មួយគ្រឿង និងវាយកំទេចម៉ូតូ២គ្រឿងទៀត ខណះដែលមិត្តភក្ត្ររបស់គេដែលជាម្ចាស់ម៉ូតូផ្សេង ទៀតបានដកសោររត់ចោលម៉ូតូ ហើយភ្លាមៗនោះពួកគេបានជិះគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយមកគឺគេមិនឃើញមានវត្តមានសមត្ថកិច្ចណាម្នាក់ទៅដល់កន្លែងកើតហេតុនោះទេ ដោយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងខ្លួនឯងនៅបុស្តិ៍នគរបាលរដ្ឋផ្សារកណ្តាលទី១ ៕




































