ភ្នំពេញ៖ កម្លាំងចុះរុះខណ្ឌឫស្សីកែវនិងខណ្ឌដូនពេញបានចុះត្រួតពិនិត្យបន្ទប់ជួលមួយកន្លែងកាលពីវេលាម៉ោង២២យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ នៅចំណុចបន្ទប់លេខ២០២ផ្លូវលេខ១៣២ ភូមិ០២ សង្កាត់ស្រះចក់ខណ្ឌដូនពេញ និងឃាត់បានជនសង្ស័យ២នាក់ប្តីប្រពន្ធ
ដក់ហូតសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន និងឧបករណ៍សម្រាប់កាច់ ក ម៉ូតូមួយចំនួនផងដែរ ។ ជនសង្ស័យឈ្មោះ អៀង ប៉ុនឌឿន ភេទប្រុសអាយុ៣០ឆ្នាំ បុរបមិនពិតប្រកដ និងប្រពន្ធឈ្មោះ សួស សង្វា អាយុ២៩ឆ្នាំ មុខរបនៅផ្ទះ នាក់ទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោល លិន វិរៈ ព្រះរាជអជ្ញារង អមសាលារាជធានីភ្នំពេញ និងដឹកនាំដោយលោកធិការនគរបាលខណ្ឌឫស្សីកែវ បានសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ បានចុះត្រួតពិនិត្យនិងឆែកឆេបន្ទប់ជួលមួយកន្លែងរកឃើញសម្ភារៈកាច់ក ម៉ូតូមួយ ចំនួននិងឧបករណ៍ប្រើប្រាស់ថ្នាំញៀន មួយចំនួន ថែមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធផងដែរ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យខាងលើនេះគឺជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ដោយ មានសេចក្តីរាយការណ៍ពីក្នុងមូលដ្ឋានទើបកម្លាំងសមត្ថកិច្ចធ្វើការចុះត្រួតពិទិត្យនិងឃាត់ខ្លួនបានតែម្តង បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួបន្តនិងកសាងសំណំរឿងបញ្ជួនទៅតុលារដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕




































