​រថយន្ត​វី​ស្តូ​បើក​បុក​បុរស​ម្នាក់​កំពុង​លើក​ធុង​ត្រី​ដាក់​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

0

​ ​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ខណៈដែល​រួប​គាត់​បាន​លើក​ត្រី​ដាក់​ម៉ូតូ​ហើយ​ត្រូវបាន​រថយន្ត​ម៉ា​កវី​ស្តូ​បើកបរ​ដោយ​បុរស​ម្នាក់​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​២១​និង​០៥​នាទី​យប់ ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​4២០១៥ នៅ​ចំណុច​មុខ​ផ្សារ​ត្រពាំង​ថ្លឹង តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​​ ​ជនរងគ្រោះ​ឈ្មោះ លន់ ធ្ល​ន់ ភេទ​ប្រុស​អាយុ ៤៤ ឆ្នាំ មុខរប​លក់​ត្រី នៅមុខ​ផ្សារ​ត្រពាំង​ថ្លឹង ស្លាក់​នៅ​ជិត​វត្ត​គោក​កញ្ជ​ន់ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ណ ៩៩២៨ ភព​១​។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​លើក​ធុង​ត្រី​ដាក់​លើ​ម៉ូតូ​ពេលដែល​រួប​គាត់​ឈប់​លក់​ហើយ​បំណង​យកទៅ​ផ្ទះ​វិញ ភ្លាម​នេះ​ស្រាប់​តែមាន​បុរស​ម្នាក់​បើករថយន្ត​ម៉ា​កវី​ស្តូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-3404 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នង​ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ជនរងគ្រោះ​ពេញទំហឹង​ហើយ​អូស​ជិត​១០​ម៉ែត្រ​ជាប់​ម៉ូតូ​នៅ​ខាងក្រោម​រថយន្ត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ​។1
​ ​បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​បាន​នាំ​ជនរងគ្រោះ​ទៅ​មន្ទីរ​ពេ​ទ​ឯកជន​មួយកន្លែង​រួចហើយ​ក៏បាន​រត់គេចខ្លួន​បាត់ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​បានធ្វើ​ការវាស់វែង​យកទៅ​រក្សា ទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រងចាំ​ម្ចាស់​រថយន្ត​បង្ក​ចួ​ល​ខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕2