​រថយន្ត​ឡិច​ស៊ី​ស​បើក​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រង​ការខូចខាត​

0

​ ​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX330 ក្នុង​ល្បឿន​លឿន​ហើយ​គេច​ពី​រថយន្ត​មួយគ្រឿង​ទៀត​ជ្រុល​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឲ្យ​រង​ការខូចខាត​កាលពី​វេលា​ម៉ោង​១២​និង​៥០ នាទី​រំលង អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៥​នៅតាម​បណ្តោយ​ផ្លូវ2​នរោត្តម​កែង​ផ្លូវ​លេខ​២៤០ ស្ថិតក្នុង សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​។​
​ ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX330​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-7008 ធ្វើដំណើ​តាម បណ្តោយ ផ្លូវ​នរោត្តម​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ទាញ​ចង្កូត​បត់​ឆ្វេង​ទៅ​កើត​តាម​ប​ណ្តោ​ផ្លូវ​លេខ​២៤០​ភ្លាម​នេះ​ស្រាប់​តែមាន​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង​បានធ្វើ​ដំណើ​តាម​បណ្តោយ​ផ្លូវ​លេខ​២៤០​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ហើយ​រថយន្ត​ឡិច​ស៊ី​ស​ក៏​គេច​ហើយ​បាន​ជ្រុល​ទៅបុក​និង​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រង​ការខូចខាត​ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​4
​ ​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​គេចខ្លួន​បាត់ស្រមោល​តែម្តង​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​ចំ​ណែ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ស្ទូច​ទៅ រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕1