សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​ពីរ​នាក់​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ចាត់ចែង​និង​សម្រួល​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

0

​សៀមរាប ៖ ក្នុង​កិច្ច​ចុះ​ប្រិ​ត្តិ​ការណ៍​ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​យុវជន​ទាំងពីរ​នាក់​នេះ​ដែលជា​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ចាត់ចែង​និង​សម្រួល​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​វេលាShare2015-04-29-82393cb2a78dcaad5f543c2b68ade3960ca8352025b0f20b3e59abc2d206e335-Picture​ម៉ោង​៩​យប់​ថ្ងៃទី​២៧​ខែ មេសា ឆ្នាំ ២០១៥ កន្លងទៅ​នៅត្រង់ចំណុច​បន្ទប់​ជួល​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ។ ទើប​ដល់​រសៀល​ថ្ងៃទី ២៩ ខែ មេសា នេះ សមត្ថកិច្ច បានបង្ហាញ​មុខ ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ដែល​បាន​ប្រព្រឹត្ត​ក្នុងករណី​ចាត់ចែង​និង​សម្រួល​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដល់​ក្រុម​អ្នកយក​ព័​ត៍​មាន​ជា​សា​ធារ​ណះ ។ លោក វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​កម្លាំង​នគរបាល​ជំនាញ​របស់លោក​បា​នស​ហ​កា​រហ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម​ក្រុង​សៀមរាប​ក្នុង​កិច្ច​ចុះ​ប្រិ​ត្តិ​ការណ៍​ខាងលើ​ទើប​ទទួល​លិទ្ធ​ផល​ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ចំនួន​ពីរ​នាក់​និង​វត្ថុតាង​ដែល​នៅជាប់​និង​ខ្លួន​ជនសង្ស័យ​ជា​ដែកកេស​ច្នៃ​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន​១​ផងដែរ ។ លោក វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្ត​អោយដឹងទៀតថា​នៅមុខ​សមត្ថកិច្ច​ពួកគេ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​ករណី​ខាងលើ​ពិតប្រាកដ​ដែក ។ បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត ៕Share2015-04-29-02429cbc24f8b91f56c375a06185665fddc10758ef85b0d21312dc96142e00f3-Picture
​លោក ខេង ខេមរា​