ខេត្តបន្ទាយមានជ័យ
កាលពីព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០១៥លោកឧបនាយករដ្ឋមន្ត្រីកែគីមយ៉ាននិងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យបានដឹកនាំក្រុមការងារមួយក្រុមបានចុះសួសុខទុក្ខនិងនាំយកអំណោយយ៉ាងសន្ធឹកសន្ធាប់យកទៅចែកជូននិងជួយសង់ផ្ទះជូនប្រជាពលរដ្ឋដែល
រងគ្រោះធម្មជាតិនៅសាលាវិទ្យាល័យថ្មពួកស្ថិតនៅភូមិថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។គួរបញ្ជាក់ផងដែរថាកាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ មានស្រុកក្រុងចំនួន៥បានរងគ្រោះពីខ្យល់កន្ត្រាក់ក្នុងនោះមានស្រុកក្រុងរួមមានស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ។ ក្នុងនោះបើតាមរបាយការណ៍បឋមរបស់អាជ្ញាធរនីមួយៗបានឱ្យដឹងថា ខ្យល់កន្ត្រាក់បង្កឱ្យ រងការខូចខាតលំនៅឋាន របស់ប្រជាពលរដ្ឋទាំង៥ស្រុកក្រុងសរុប៣៦៥ខ្នង បណ្តាល ឱ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់ ហេតុការណ៍នេះគឺមិនបង្កឱ្យមនុស្សស្លាប់នោះទេ។ស្រុក ក្រុងទាំង៥ខាងលើដែលរងគ្រោះពីខ្យល់កន្ត្រាក់បើតាមសេចក្តីរាយការណ៍ប្រាប់ដឹងទៀតថា គឺស្រុកថ្មពួក មានរងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរជាងគេ ក្នុងនោះបណ្តាល ឱ្យលំនៅឋាន ប្រជាពលរដ្ឋខូចខាត២៨៧ខ្នង ប៉ះចំឃុំចំនួន២ គឺឃុំថ្មពួក និងឃុំគំរូនិង បណ្តាលឱ្យ មនុស្ស៤នាក់ត្រូវផ្ទះដួល រលំត្រូវទទួលរង របួសធ្ងន់ស្រាល ជនរងគ្រោះបន្ទាប់មក គេដឹកយក ទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យ ។ ខូចខាតអាគារសាលារៀន៣ខ្នង ដួលរលំបាក់ដំបូលផ្សារ ថ្មពួករាបដល់ដី១ខ្នង ធ្វើឱ្យរងការខូចខាតតូបនិងអីវ៉ាន់ទំនិញមួចំនួនធំរបស់អាជីវករ ខូចខាត គោយន្ត៣គ្រឿង, ម៉ាស៊ីច្រូត១គ្រឿង និងម៉ូតូ១គ្រឿង។មិនតែប៉ុណ្ណោះដើមឈើតូចធំបានបាក់ ដួលរលំកាត់ផ្លូវហើយបាក់សង្កត់ចំបណ្តាញអគ្គិសនីធ្វើនៅស្រុកថ្មពួកបានរងការផ្តាច់ចរន្តទាំងស្រុងនោះផងដែរ។ចំណែកស្រុកស្វាយចេកខ្យល់កន្ត្រាក់បានបង្កឱ្យខូចខាតលំនៅឋានប្រជាពលរដ្ឋ១៨ខ្នង ស្ថិតក្នុងឃុំទ្រាស, ស្រុកអូរជ្រៅ ខូចខាតលំឋាន២២ខ្នង ក្នុងឃុំសំរោងនិង ឃុំកូប, ក្រុងប៉ោយប៉ែតខូចខាតលំនៅឋាន៣៨ខ្នងង ស្ថិតក្នុងសង្កាត់និមិត្ត។

ក្នុងហេតុការបង្កឡើងដោយគ្រោះធម្មជាតិនៅក្នុងខេត្តបន្ទាយមានជ័យនោះ នៅពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្ត បន្ទាយមានជ័យនឹងដឹកនាំសហការី ចុះទៅត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅមូល ដ្ឋានដែលរងគ្រោះថែមទាំងសួរសុខទុក្ខនិងផ្តល់អំណោយសង្គ្រោះបន្ទាន់មានដូចជាគ្រឿងសំណងមួយចំនួន គ្រឿងឧបភោគនិងបរិភោគនិងជួយសង់ផ្ទះជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនោះទៀតផងដែរ៕




































