សៀមរាប : ផ្ទះរបស់គ្រូទាយម្នាក់ដែលមានឈ្មោះ កែវ គីមសេង ភេទប្រុសអាយុ ៨០ឆ្នាំ មានទំហំ ទទឹង៦ ម៉ែត និងបណ្តោយ ១៨ម៉ែត ដែលសង់អំពីឈើ ប្រក់សង្កសី ស្ថិតនៅក្នុងភូមិពោធ៍ សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុង។ប្រភពព័ត៍មានពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានបាននិយាយថានៅមុនពេលកើតហេតុ
ក្នុងអំឡុងម៉ោង២២និង២០នាទី យប់ព្រឹកថ្ងៃទី០៦ខែមេសាឆ្នាំ២០១៤កន្លងទៅនេះលោកគ្រូទាយដែលមានឈ្មោះ កែវ គីមសេង មានអាយុ ៨០ឆ្នាំបានអុជទានធូកទុកចោលក៏បណ្តាលឲ្យមានអណ្តាតភ្លើងឆេះរាលពេញផ្ទះនិងបានឆាបឆេះដល់ផ្ទះអ្នកជិតខាងអស់១ខ្នងទៀតទាំងស្រុងផងដែរ។
ដោយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានបាននិយាយថាចំពោះផ្ទះលោកគ្រូទាយមួយខ្នងនេះមិនមែនទើបតែឆេះលើកទី១នោះទេ ដោយការថ្វេប្រហែសរបស់គាត់គឺផ្ទះនេះបានឆេះអស់ចំនួន៣ទៅ៤ដងហើយ ៕ អត្ថបទដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ