​ហី​ុ​ណូ​បើក​បរដល់​ទាបភ្លឺ​ទ្រាំ​មិនបាន​ក៍​ប្រាស់ដេក​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥​ជាមួយ​ម្ចាស់​សំណាង​ណាស់​ពុំមាន​អ្នក​គ្រោះថ្នាក់​

 

​ខេត្តពោធិ៍សាត់​; រថយន្ត​ធុន​ធំ​ប្រភេទ​ហី​ុ​ហូ​កុង​តឹ​ន័​រ​មួយគ្រឿង ដែល​ដឹក​ចំណី​ជ្រូក​ពេញ​ទ្រុង​ខាងក្រោយ​រាប់សិប​តោន បាន​ប្រាស់​ខ្លួន​ដេក​ជាមួយនិង​តៃកុង ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ បង្ករ​ឲ្យ​អ្នក​ភួ​មិ​ក្បែរ​នោះ​ភ្នា​ក់​ពី​ដំណេក ព្រោះតែ​លាន​ស្នូ​សន្ធឹក​ខ្លាំងពេក ស្មានថា​រថយន្តបុក​គ្នា unnamed (2)តែ​ឧ​ប្ប​ហែ​តុ​នេះ​ពុំមាន​គ្រោះថ្នាក់​ន​ណា​ម្នាក់​ឡើយ​គឺ​ខូចខាត​តែ​រថយន្ត​មួយចំនួន និង ចំណី​ជ្រូក​នៅលើ​រថយន្ត​នោះ​មួយចំនួន​ប៉ុណ្ណោះ​៕ ហែ​តុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​៤​និង​១៦​នាទី​ទៀបភ្លឺ ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៥ ត្រង់​ចន្លោះ​គីឡូ​មែ​៉​ត​១៧៥​និង​១៧៦​ក្នុង​ភួ​មិ​តាកែវ​លើ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ៕

​លោក វណ្ណា នាយរង​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ត្នោតជុំ បាន​ឲ្យ​ដឹង​នៅ​កន្លែង​កើត​ហែ​ត​ថា បើតាម​ពលរដ្ឋ​ឃើញ​ហែ​តុ​ការណ៍​ផ្ទាល់​ភ្នែក​នោះ គឺ​ឃើញ​រថយន្ត​ធុន​ធំ​កុងតឺន័រ​មួយគ្រឿង​ប្រភេទ​ហី​ុ​ណូ​ពណ៍​ស​ស្នូ​ត​ខៀវ ពាក់​ស្លាក់​លេខ ភ្នំពេញ ៣A ១៧-៣៧ បាន​បើកបរ​ពី​លិចទៅ​កើត​ដោយ​ល្បើ​ន​មធ្យម​ដឹក​ចំណី​ជ្រូក​ពេញ​ខាងក្រោយ ៕ សាក្សី​នោះ​បន្តថា​ពេលនោះ​ក៍​ឃើញ​រថយន្ត​នោះ​បើកបរ​រេ​ពេញ​ផ្លូវ​ទំនងជា​តៃកុង​ដេក ដោយ​សំណាង​ខ្លាំងណាស់​ពេលដែល​រេ​ម្ដង​ឆ្វេង​ម្ដង​ស្ដាំ​លើផ្លូវ​ជាតិ​នោះ ពុំមាន​ន​ណា​ចរាចរណ៍​ទៅមក​ឡើយ ស្រាប់តែ​បាន​ប្រហែល​១០០​ម៉ែត ដល់​កន្លែង​កើត​ហែ​តុ​ខាងលើ​៕ ក៍​រថយន្ត​នោះ​ធ្លាក់​ចិញ្ចើម​ផ្លូវជាតិ​ខាងស្ដាំ នៃ​ខាងជើង​ផ្លូវជាតិ ក៍​ប្រាស់ដេក​ក្រឡាប់​រថយន្ត​លាន់​សន្ធឹក​យា​៉​ង​ខ្លាំង ទើប​មានកា​ភ្ញាក់ផ្អើល​ដល់​អ្នក​ភួ​មិ​ភ្ញាក់​ពី​ដំណេក នាំគ្នា​មក​មើល​ក៍​ឃើញ​តៃកុង​និង​ព្រូ​នោះ​លូន​ចេញពី​កា​បី​ន​រថយន្ត​នោះ ដោយ​ពុំមាន​គ្រោះថ្នាក់​ដល់​អ្នក​ទាំងពី​ឡើយ​

unnamed

​លោក វណ្ណា ឲ្យ​ដឹង​ទៀតថា​ន​បើតាម​កា​ឲ្យ​ដឹង​ពី​អ្នកបើកបរ​នេះ​ផ្ទាល់​និយាយប្រាប់​លោក​ថា រូបគេ​ជា​អ្នកបើកបរ​រថយន្ត​នេះ​ផ្ទាល់​ឈ្មោះ ហេង ធី អាយុ​២៥​ឆ្នាំ​រស់នៅ​ភួ​មិ​គា ឃុំ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បាន​បើករថយន្ត​នេះ​ដឹក​សម្ភា​រះ​ចំណី​ជ្រូក តាំងពី​ច្រក​បោ​៉​យ​បែ​៉​ត ព្រំដែន​ខ្មែរ​ថៃ​ខេត្តបន្ទាយមានជ័យ​ម្លេះ ដោយ​បើក​មកដល់​ចូល​ទឹកដី​ពោធិ៍សាត់​នោះ ក៍​ចាប់ផ្ដើម​ងងុយដេក​យា​៉​ង​ខ្លាំង​តែ​ទ្រាំ ចង់​បើក​ឲ្យ​ដល់​គោលដៅ​ទើប​ដេក ស្រាប់តែ​មកដល់​ចំណុច​កើត​ហែ​ត​ខាង​លើក៍ បើកៗ​ដេកលក់​ទាំង​ព្រូ​និង​រូបគេ​ជា​អ្នកបើក​ដេកលក់ ស្រាប់តែ​លឺ​សំលេង​លាន់​សូ​គ្រាំង ក៍​ភ្ញាកខ្លួន​ឃើញ​រថយន្ត​ដែល​ខ្លួន​បើក​នោះ បាន​ក្រឡាប់​ប្រាស់ដេក​ក្បែរ​ចិញ្ចើមផ្លូវ​បាត់ទៅហើយ ខ្លួនគេ​ជាមួយ​ព្រូ ពេល​ដឹងថា​ពួកគេ​មិនមាន​គ្រោះថ្នាក់​ក៍​ព្យាយាម​លូន​ចេញ​ក្រៅ តែម្តង​៕ លោក វណ្ណា បញ្ជាក់ថា​ករណីនេះ​ពុំមាន​ស្ទះចរាចរណ៍​និង​គ្រោះថ្នាក់​ន​ណា​ម្នាក់​ទេ គី​ខូចខាត​តែ​សម្ភា​រះ​និងរ​យន្ត​មួយចំនួន​តែប៉ុណ្ណោះ ដោយពេល​នេះ​ខាង​ក្រុមហ៊ុន​បានមក​ជញ្ជូន​ចំណី​ជ្រូក​ទាំងនេះ​ទៅ​ដាក់​រថយន្ត​ផ្សេង ហើយ​និង​ស្ទូច​រថយន្ត​នេះ​យកទៅ​ជួសជុល​ប្រើ​ប្រា​ដ់​វិញ​ផងដែរ​៕

unnamed (1)