បន្ទាយជ័យ:
សាលាឆ័នរងគ្រោះដោយសារខ្យល់ព្យុះកន្ត្រាក់ នៅវត្តប្រាសាទខ្ជាស់ស្ថិតក្នុងភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩មេសាកន្លងមកនោះ ត្រូវបាន ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គិមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ
ខេត្តបន្ទាយមានជ័យ ក្រុមការថ្នាក់ខេត្ត ចុះពិនិត្យផ្ទាល់ និងប្រគេនបច្ច័យ ដល់ព្រះ សង្ឃជួសជល់ឡើងវិញ។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកព្រះនេតព្រះប្រាប់ថា: កន្លងមកស្រុកព្រះនេតព្រះ បានរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់ព្យុះកន្ត្រាក់ ផ្ទួនៗ ប៉ះផ្ទះពលរដ្ឋ ដួលរលំ ធ្ងន់ស្រាល៨០ខ្នងផ្ទះ ប៉ើងដំបូលសាលារៀន ខូចខាតទ្រព្យសម្បាត្តិ រួមមាន ម៉ូតូ គោយន្ត ប៉ះទ្រព្យសម្បាត្តិសាធារណ: រលំបង្គោលចរន្តអគ្គីសនី ផ្តាច់ចរន្តតទៅខេត្តសៀមរាប។
លោក លី សុវណ្ណារិទ្ធបន្តប្រាប់ទៀតថា: មកដល់ថ្ងៃទី២៩ មេសាក្នុងភូមិខ្ចាស់ ឃុំបុស្បូវ បានរងគ្រោះម្ដងទៀត បណ្ដាលអោយ ផ្ទះ១ខ្នង ត្រូវខ្យល់កន្ត្រាក់បក់រលំ ដំបូលសាលាឆ័ន ក្នុងវត្តប្រាសាទខ្ចាស់ បក់ប៉ើងដំបូល។

ឯកឧត្ដម កែ គិមយ៉ាន ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា: វត្តអារាម ជាកន្លែងអប់រំទាំងពុទ្ធចក្រ និងអាណាចក្រហើយវត្តប្រាសាទខ្ចាស់ ត្រូវបានពុទ្ធបរិស័ទ្ធ៥ភូមិ មកធ្វើបុណ្យទាន និងត្រង់ត្រាប់ពុទ្ធឱវាតពីព្រះសង្ឃ ។ឯសាលាឆ័នដែលត្រូវរងគ្រោះ ដោយខ្យល់ព្យុះកន្ត្រាក់នេះក៍ជាកន្លែងផ្សព្វផ្សាយធម៏ និងបង្រៀនដល់ព្រះសង្ឃ៨០អង្គ ដែលគង់ចាំសិក្សា ដូច្នេះក្រុមការងារ ត្ររួសរាន់ជួសជល់ឡើងវិញ។
ជាមួគ្នានេះដែរឯកឧត្ដម កែ គិមយ៉ានទទួលអង្គកឋិន ដង្ហែរចូលវត្ត និងសន្យាក៍សាងសាលាបាលី ១ខ្នងនិងប្រគេនបច្ច័យដល់ព្រះសង្ឃជួសជល់សាលាឆ័នឡើងវិញ៕




































