បន្ទាយមានជ័យះគ្រោៈថ្នាក់ចរាចរណ៍មួយបានកើតទ្បើងរវាងអ្នកបើករថយន្តតូយូតាទៅបុកពីក្រោយត្រាក់ទ័របណ្តាលអោយក្រទ្បាប់និងរកឆេះរថយន្តកុំតែពន្លត់ទាន់នៅលើកំណាត់ផ្លូវជាតិលេខ6ស្ថិតនៅខាងលិចភូមិគោកទ្រាសឃុំឈ្នួរមាជ័យស្រុកព្រៈនេត្រព្រៈ(ខាងលិច
វិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ )បណ្តាលអោយរបួសធ្ងន់ស្រាលពីនាក់កាលពីទី3០មេសា2015។លោក ក្លិន វិចិត្រ នាយរងធ្នែកចរាចរនៃអធិការស្រុកព្រះនេត្រព្រះបានអោយដឹងថាគ្រោះថ្នាក់ចរាចរនេះកើតទ្បើងរថយន្ត01គ្រឿង.ម៉ាកតូយូតាកាម៉ារីពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ2J-7920បើកបរដោយឈ្មោៈព្រឹម ជុន ភេទប្រុសអាយុ47ឆ្នាំ.មានទីលំនៅភូមិអូរអំបិល សង្កាត់អូអំបិលក្រុងសិរីសោភ័ណនិងអ្នករួមដំណើរឈ្មោៈ ជិន សម្ផស ប្រុសអាយុ34មានទីលំនៅភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅទាំ2នាក់នេៈជាទាហ៊ានបំរើការងារនៅវរៈ515បានបើកបររថយន្តពីទឹ
សខាងកើតឆ្ពោៈមកទឹសខាងលិចដល់ចំនុចខាងលើស្រាប់តែបានបុកត្រាក់ទ័រ01គ្រឿង ពណ៏ក្រហមអ្នកបើកបរគេចខ្លនបាត់បើកបរពីទិសខាងកើតទៅទឹសខាងលិចស្របគ្នា។តាមការសន្និដ្ឋានមូលហេតុគ្រោះថ្នាក់ខាងលើបណ្តាលមកពីអ្នកបើកបររថយន្តមានល្បឿនលឿនមានជាតិស្រវិងទៅបុកត្រាក់ទ័រគ្មានភ្លើងបំភ្លឺផ្នែកខាងក្រោយធ្វើអោយ អ្នកបើកបររថយន្តរបួសស្រាលនិងអ្នករួមដំណើរត្រូវរបួសបាក់ភ្លៅខាងស្តាំ។សំភារៈខាងរថយន្តបម្រុងឆេះតែត្រូវបានពន្លត់ទាន់នាំអោយខូចខូចខាតធ្ងន់ទាំពីរគ្រឿង កំលាំងជំនាញបានវាស់វែង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។៕






































