នគរបាល​ឃាត់ខ្លួន​គ្រូពេទ្យ​គ្មាន​សញ្ញាបត្រ គ្មាន​ជំនាញ​ចាក់​ថ្នាំ​អ្នកជំងឺ​២​ម្ជុល​ស្លាប់ទៅ​ត់​លា​ការ​

​ខេត្តបន្ទាយមានជ័យ​
​គ្រូពេទ្យ​ម្នាក់​គ្មាន​សញ្ញាបត្រ​និង​គ្មាន​ជំនាញ​បើក​គ្លីនិក​ព្យ​បាល​អ្នកជំងឺ​ខុសច្បាប់​រង​ការចោទប្រកាន់​ចាក់​ថ្នាំ​២​ម្ជុល​ដល់​អ្នកជំងឺ​ជា​ស្ត្រី​ម្នាក់​បណ្តា​ឱ្យស្លាប់​កាលពី​កាលពី​វេលា ម៉ោង​៣​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​រោង​ម៉ាស៊ីន សង្កាត់ អូរ​អំបិល ក្រុង​imageសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​ក្រោយពី​កើតហេតុ​លោក​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត ផាន់ ភី​រម្យ ដឹកនាំ​កម្លាំង​ជំនាញ​និង គ្រូពេទ្យ​ចុះទៅ​ត្រួត​កន្លែងកើតហេតុ​ហើយ​បន្ទាប់មក​លោក​បញ្ជា​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​គ្រូពេទ្យ​សង្ស័យ​ដើម្បី​យកទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​និង​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។​
​គ្រូពេទ្យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ វ៉ាត សា​វេត ហៅ​វៀត ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ សង្កាត់​ខាងលើ ។ គាត់​បាន ប្រកបមុខរបរ​ជា គ្រូពេទ្យ ដើរ​ព្យា បាល​អ្នក​ជម្ងឺ​ដែលជា​ប្រជាពលរដ្ឋ​ក្នុង ខេត្តបន្ទាយមានជ័យ ប្រហែល​ជាង​៣០​ឆ្នាំ មកហើយ​។ ស្ត្រី​អ្នកជំងឺ​ដែល​បាត់​បង់ជីវិត​មានឈ្មោះ យី លន់ អាយុ​៦៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ សង្កាត់​បឹង សាឡា ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែង​កើត ហេតុ​បាន​ប្រាប់​ឱ្យដឹងថា កាលពី​ថ្ងៃទី​១៩ ខែមេសា​ឆ្នាំ​២០១៥​ស្ត្រី​រងគ្រោះ និង​កូនប្រុស​ម្នាក់ទៀត​បាន​ជូន​ម្តា​យមក​ដេក​ព្យាបាល​ជម្ងឺ​នៅផ្ទះ​គ្រូពេទ្យ​ខាងលើ ។ កូនប្រុស​ស្ត្រី​រងគ្រោះ​ប្រាប់​ឱ្យដឹងថា ម្តាយ​ខ្លួន កើត​ជម្ងឺ​ឈឺសន្លាក់​ច​ង្កះ​រ៉ាំរ៉ៃ ហើយ​គាត់​មក​ព្យាបាល​គ្រូពេទ្យ​ឈ្មោះ វ៉ាត សា​វេត ហៅ​វៀត ដោយសារ​តែមាន​គេ​នៅ​ប៉ោយប៉ែត​បាន​ណែនាំ​ប្រាប់ថា​គ្រូពេទ្យ​រូបនេះ​ពូកែ​ខាង​ព្យាបាល​ជម្ងឺ​សន្លាក់​ខណៈដែល​ស្ត្រី​រូបនោះ​និង​កូនប្រុស​បម្រុង​ចាក​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​ទៅហើយនោះ ។ ក្រោយពី​មានការ​ណែនាំ​រួចមក​ស្ត្រី​រងគ្រោះ​ឱ្យ​កូនប្រុស​នាំ​ចូលមក​ដេក សម្រាក​ព្យាបាល​ជម្ងឺ​នៅផ្ទះ​គ្រូពេទ្យ​រូបនេះ​តែម្តង​។​
​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា ក្នុងអំឡុង​ការ​ដេក ព្យាបាល​ជម្ងឺ​របស់​ស្ត្រី​រងគ្រោះ​ហាក់បីដូច​មាន​អាកា​រៈ​ធូ​ស្រាល​ថា​និង​ចេញទៅ​ផ្ទះ​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥ ។ ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ ស្ត្រី​រងគ្រោះ បាន​ងូតទឹក ហើយ​មាន​អាកា​រៈ​ក្តៅ​ញាក់ញ័រ ឃើញបែបនេះ គ្រូពេទ្យ​ឈ្មោះ​វ៉ាត សា​វេត ហៅ​វៀត បាន​ចាក់​ថ្នាំ​២​ម្ជុល​ឱ្យ ស្រាប់តែ​អ្នកជំងឺ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ ហើយ​បន្ទាប់មក ត្រូវបាន​គេ​ហៅ​រថយន្ត​សង្គ្រោះ​មន្ទីរ​ពេ​ទេ​ព្យ​ឯកជន​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​លុះដល់​មន្ទីរពេទ្យ​បាន​ស្ត្រី​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ​។​

image
​ជុំវិញ​បញ្ហា​នេះ លោក អ៊ីវ ដារ៉ាវុធ ប្រធាន​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​ដែល​ក្រុមការងារ​គ្រូពេទ្យ​របស់លោក​ចុះទៅ​កោសល្យ​វិ​ច្ច័​យស​ព បាន​ប្រាប់​ឱ្យដឹងថា ស្ត្រី​រងគ្រោះ​គេ​ពិនិត្យឃើញ​ហាក់បី​មាន​សភាព​ហើម​មុខ គាត់​អាច​ត្រូវបាន​ប្រើប្រាស់​បំបាត់​ឈឺ​ចុកចាប់ និង​មាន​អាកា​រៈ​ជំងឺ​ទឹកនោមផ្អែម និង​សំពាធ​ឈាម​ឡើង ។​គ្រូពេទ្យ​មកដល់ពេលនេះ​មិនទាន់​ហ៊ាន​សន្និដ្ឋានថា​អ្នក​ជម្ងឺ​ស្លាប់​ត្រូវ​ចាក់​ថ្នាំ រឺក៏​ស្លាប់​ដោយ​អាកា​រៈ​ជម្ងឺ​នៅឡើយ​នោះទេ​។ លុះ ត្រាតែ​ក្រុម​គណៈ​គ្រូពេទ្យ​បើក​កិច្ចប្រជុំ​និង​វិភាគ​ច្បាស់លាស់​នោះ​សិន​ទើប​ដឹងថា​ស្ត្រី​អ្នក​ជម្ងឺ នោះ​ស្លាប់​ដោយសារ​អ្វី ។​គ្រូពេទ្យ​រង​ការចោទប្រកាន់​ខាងលើ បាន​ប្រាប់​ឱ្យដឹងថា ក្នុង អំឡុង​អ្នកជំងឺ​ដែល​បាន​ចូលដេក​ក្នុងផ្ទះ​របស់គាត់​គឺមាន​ការព្យាបាល​ធូរស្រាល​ទៅហើយ មិនតែប៉ុណ្ណោះ​មុនពេល​កើតហេតុ​អ្នកជំងឺ​ជា​ស្ត្រី​រងគ្រោះ​បាន​ចូលទៅ​ងូតទឹក​ហើយ​មាន​អាកា​រៈ ជា​ខ្យល់គ ថប់ដង្ហើម ដោយ​គាត់​ចាក់​ថ្នាំ​ជំនួយ​ដង្ហើម​ចំនួន​២​ម្ជុល ហើយ​ហៅ​រថយន្ត​ពេទ្យ ឯកជន​មក​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ក៏ត្រូវ​ដាច់ខ្យល​ស្លាប់​តែម្តង​៕