មុខសញ្ញា​លួច ប្លន់​ត្រូវ​ឃាត់ខ្លួន​ឡើងវិញ ក្រោយ​ចេញពី​គុក​បាត់ដំបង​:

បាត់ដំបង​  មុខសញ្ញា​លួច ប្លន់​ត្រូវ​ឃាត់ខ្លួន​ឡើងវិញ ក្រោយ​ចេញពី​គុក​បាត់ដំបង​: ជនសង្ស័យ​ចំនួន​ពីរ​នាក់​ដែលជា​មុខសញ្ញា​លួច និង​ប្លន់​យ៉ាងសកម្ម​នៅ​តំបន់​ជាយ​ដែល​ត្រូវបាន​អស់លក្ខណ៍ ហើយ​ចូល​អន្ទាក់​ប៉ូលីស​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​28-4-15​វេលា​ម៉ោង​ជិត​9​យប់​unnamed (4)នៅ​ចំនុច​ភូមិ​កូនភ្នំ​ខាងជើង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ លួច​យក​ម៉ូតូ​អ្នកភូមិ​ហើយ​ជិះ​គេច​បំរុង​យកទៅលក់​នៅ​គោលដៅ​របស់គេ​។​
លោក​អធិការរង​ឈិ​ត សេង បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា នៅ​មុនពេល​កើតហេតុ​គឺ​ជនរងគ្រោះ​ឈ្មោះ​ ម៉ក់ វ៉ាង ភេទ​ប្រុស អាយុ​77​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ធុន​C125 ព៌​ណ​ខ្មៅ​ស៊ែ​រី​05 ពាក់​ស្លាក​លេខ​បាត់ដំបង​1C1629 បាន​បើកបរ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​ ហើយក៏​បាន​បត់​ចូលទៅក្នុង​របង​ផ្ទះ​ដោយ​ចត​ម៉ូតូ​ទុក​នៅខាងមុខ​ផ្ទះ​។​នៅពេល​នោះដែរ​ជនសង្ស័យ​ ចំនួន​ពីរ​នាក់​ដែល​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ព៌​ណ​ខ្មៅ​ស៊ែ​រី​011​ឡើង​តែម​014​អត់​ស្លាក​លេខ និង​កំពុង​ ជិះ​តាម​ពីក្រោយ​បាន​លប​ចូលទៅ​ដឹក​ម៉ូតូ​នោះ​ចេញមក​ខាងក្រៅ​ហើយ​ផ្តាច់​ខ្សែ​កុងតាក់​បញ្ឆេះ​ជិះ​ ចេញទៅ​បាត់​យ៉ាង​មាន​សុវត្ថិភាព​។​
ភ្លាមៗ​ម្ចាស់​ម៉ូតូ​បាន​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​អោយជួយ​អន្តរាគមន៍ ដោយ​មិនបាន​ប៉ុន្មាន​នាទី​ផង​កំលាំង​ដែល​ឈរជើង​នៅតាម​គោលដៅ​សំខាន់ៗ​បាន​ស្ទាក់​ចាប់បាន​ម្នាក់ ដោយឡែក​បក្ខពួក​របស់​វា​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​ទាំងយប់​តែម្តង ប៉ុន្តែ​ដោយយោង​តាម​ចម្លើយ​ សារភាព ទើប​ព្រឹក​ឡើង​សមត្ថកិច្ច​បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត​នៅ​ចំនុច​ខាងមុខ​ ផ្ទះសំណាក់​យីហោ​”​ពេជ្រ​សីហា​”​ដោយ​ដកហូត​បាន​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​គឺ​មួយ​ជា​របស់​ជនរងគ្រោះ​ឯ​មួយគ្រឿង​ទៀត​គឺជា​របស់​ជនសង្ស័យ​ដែល​លួច​ពី​គេ​យកមក​ធ្វើ​សកម្មភាព​។​ជន​ទាំងពីរ​នេះ​មានឈ្មោះ​ព័ន្ធ ហុ​ី​ង ហៅ​ហី ហៅ​វីរ​: ហៅ​ជ្រូក ភេទ​ប្រុស អាយុ​34​ឆ្នាំ​និង​ ឈ្មោះ​ហ៊ុំ ហុន ភេទ​ប្រុស អាយុ​15​ឆ្នាំ អ្នក​ទាំងពីរ​

unnamed (4)

រស់នៅភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ប្រ​វត្ត​របស់​ឈ្មោះ​ព័ន្ធ ហុ​ី​ង គឺ​ធ្លាប់​ជាប់គុក​ចំនួន​ពីរលើក​រួចមកហើយ​ចំនួន​7​ឆ្នាំ​ ពីបទ​លួច និង​ប្លន់ ដោយ​គេ​បានធ្វើ​សកម្មភាព​ចំនួន​7​លើក​រួចមកហើយ​គឺ​នៅក្នុង​ទឹកដី​ម៉ាឡៃ​ចំនួន​ 5​លើក និង​ក្នុងស្រុក​សំពៅ​លូន​ចំនួន​ពីរលើក ដោយ​លើកទីមួយ​ប្រព្រឹត្ត​នៅក្នុង​ភូមិ​តា​ស្តា ឃុំ​តា​ស្តា​ ដែល​គេ​បាន​ប្លន់​ម៉ូតូ​ក្មេងស្រី​កាលពី​ថ្ងៃទី​10-4-15 វេលា​ម៉ោង​7,30​នាទី​យប់ លុះ​នៅ​លើកចុងក្រោយ​នេះ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​។​> ក្រោយពេល​សាកសួរ និង​ធ្វើការ​ស្រាវជ្រាវ​រួចមក​លោក​ស្នងការរង​ជេ​ត វណ្ណ​នី បាន​សុំ​គោល​ការ​ទៅ​លោក​ព្រះរាជអាជ្ញា​ដើម្បី​នាំខ្លួន​អ្នកទទួលផល​ចោរកម្ម​ម្នាក់ទៀត​ឈ្មោះ​មឿ​ន មិន ភេទ​ប្រុស​ អាយុ​48​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ចំណិត ឃុំ​តា​ស្តា ព្រមទាំង​បាន​ដកហូត​នូវ​ម៉ូតូ​ដែល​មិនមាន​ភាពប្រក្រតី​ សរុប​ចំនួន​6​គ្រឿង​បន្ថែមទៀត​ដើម្បី​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជា​អ្នកចាត់ការ​បន្ត​ ទៅតាម​ផ្លូវច្បាប់​៕