ខេត្តបន្ទាយមានជ័យ
នៅរសៀលថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៥នេះ មានករណីភ្ញាក់ផ្អើលឆោរឡោមួយបានកើតនៅ ក្នុងភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានស្ត្រីម្នាក់ជាប្រពន្ធដើម បានចូលទៅរករឿង និងអុកឡុកក្នុងមង្គលការដែលប្តីលួចទៅរៀបការប្រពន្ធថ្មី
ស្ងាត់ៗ រហូតដល់ភ្ញៀវរត់ចេញអស់ចោលរោងការ។ប្រជាពលរដ្ឋបានទៅសីុការនោះបានឱ្យដឹងថា ក្នុងមង្គលការនេះកូនកម្លោះមានឈ្មោះ សួនដារ៉ា ឣាយុ៣១ឆ្នាំ នៅភូមិគោកពន្លី ឃុំចំណោម ស្រុកមង្គលបូរី កូនក្រមុំ មានឈ្មោះ អ៊ីវ សាវ៉ាន់ ឣាយុ២១ឆ្នាំ នៅភូមិព្រែកជីក ឃុំបត់ត្រង់ស្រុមង្គលបូរីដូចគ្នា។ ចំណែកប្រពន្ធដើមមានឈ្មោះ ឣាន មុំ ឣាយុ៣២ឆ្នាំ រស់នៅភូមិសាយសាម៉ន ឃុំចំណោម មានកូន៣នាក់ហើយមានកូននៅក្នុងពោះម្នាក់ទៀត។ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា កូនកម្លោះ និងប្រដើមរយះពេលកន្លងមកគេបានប្តឹងផ្តល់គ្នា រហូតដល់តុលាការ ចេញសាលក្រមឱ្យលែងលះគ្នា ថ្មីៗនេះ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រពន្ធដើម ក៏បានអះអាងដែរថា ខ្លួនបានដាក់ពាក្យប្តឹងជំទាស់ហើយដែរ ដោយនាងមិនសុខចិត្តនោះទេពេលដែល នាងកំពុងមានកូននៅក្នុងផ្ទៃមួយទៀត។ក្រោយពីប្រពន្ធដើមចូលទៅអុកឡុកក្នុងមង្គលការដែលប្តីបានលួចទៅកាស្រីថ្មីនោះគេសង្កេតឃើញមានចាស់ទុំចេញមកសម្របសម្រួលគេពុំដឹងថាការសម្របសម្រួលរបស់ចាស់ទុំនោះសមីុខ្លួនខាងប្រពន្ធដើមគេយល់ព្រមតាមរបៀបណានោះឡើយព្រោះបញ្ហាសំខាន់នោះខាងប្រពន្ធដើមមានកូនដល់ទៅ៤នាក់នៅក្នុងផ្ទៃម្នាក់ទៀតឯណោះទើបពុំអាចដោះស្រាយចេញចានហើយការរករឿងរបស់ប្រពន្ធដើមនោះនៅតែរករឿងបន្ត៕




































