បន្ទាយមានជ័យ:
អាជីវករដឹកស្រូវក្នុងស្រុកទៅលក់អោយពលរដ្ឋថៃតាមរយ:ដោះដូរនៅច្រករបៀងអូរសាយឬដើមស្តុកស្តុរភូមិសាមគ្គីឃុំគោករបៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ បានចោទប្រកាន់មន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងខេត្តឈរជើងទីនោះថារើសអើង គាបសង្កត់ជីវភាពពលរដ្ឋករណីបីទមិនអោយខ្លួនលក់ស្រូវអោយពលរដ្ឋថៃ។មន្ត្រីយោធាបំភ្លឺថាមិនបានបិទទេ តែត្រូវត្រួតពិនិត្យនិងចេញបានពេលយប់ព្រោះថៃគេបើកតែយប់ៗ។ពលរដ្ឋជាអាជីវករឈ្មោះសៀង អ៊ាង នៅស្រុកថ្មពួកបានចោទប្រកាន់ចំៗលើលោកអនុសេនីយ៍ ភួង ណារ៉ុង មេបញ្ជាការប្រចាំទិសច្រកបឹងត្រកួន-ភ្នំដងរ៉ែកនៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យឈរជើងជួរមុខនៅច្រករបៀងអូសាយ (ដើមស្តុកស្តុរ) ថារាំងខ្ទប់តែទំនិញស្រូវរបស់ខ្លួនមិនអោយលក់ដូរដូចធម្មតាដល់ពលរដ្ឋថៃ។គឺហាមឬបិទពលរដ្ឋថៃមិនអោយយកគោយន្ត ឡានច្នៃនិងរីុម៉កត្រាក់ទ័រជាលក្ខណ:គ្រួសាររបស់ប្រជាជនថៃចូលមកផ្ទេរផ្ទូរស្រូវពីរថយន្តធុនធំរបស់ខ្លួនចំនួន២-៣ថ្ងៃមកហើយ។ រឿងនេះគឺទាក់ទិនមន្ត្រីយោធាបង្គាប់អោយពលរដ្ឋថៃយកលុយពីខ្លួន(អាជីវករខ្មែរ)ចំនួន២.០០០បាតទៅ២.៥០០បាតក្នុងស្រូវ១ឡានធំយីឌុបជាថ្លៃកុងត្រូលឬតាក់សេនៅព្រំដែន។ឈ្មោះសៀង អ៊ាង និយាយបន្តថា:លោក ភូង ណារ៉ុងមន្ត្រីយោធាក៏ធ្វើទុក្ខបុកម្នេញខ្ទប់ស្រូវខ្លួនមិនអោយលក់អោយពលរដ្ឋថៃទោះតាមការដោះដូរច្រកណាក៏មិនបាន ដោយធ្វើលេសជាត្រួតពិនិត្យសន្តិសុខតឹងតែងឬដេញមធ្យោបាយដឹកជញ្ជូនថៃជាលក្ខណ:គ្រួសារចេញទៅវិញ។តែតាមពិតគឺរឿងទាមទារយកលុយថ្លៃៗពីការបង់កុងត្រូលនៅព្រំដែន ក្រោមរូបភាពខ្ចីដៃប្រជាជនថៃអោយយកលុយនោះ ដោយមិនព្រមយកផ្ទាល់ដែខ្លួនឯងប៉ុណ្ណោះ។ពោលគឺនៅច្រករបៀងនោះខាងនគរបាលព្រំដែនបានសម្រួលធម្មតា តែខាងទាហានបានកោសរូសគាបសង្កត់។ប៉ុន្តែលោកអនុសេនីយ៍ ភួង ណារ៉ុង មន្ត្រីយោធាខេត្តបន្ទាយមានជ័យប្រចាំទិសច្រកបឹងត្រកួន-ភ្នំដងរ៉ែកនិយាយថា:លោកនិងកម្លាំងខ្លួនមិនបានធ្វើទុក្ខបុកម្នេញ រាំងខ្ទប់ឬបិទទំនិញស្រូវរបស់ឈ្មោះសៀង អ៊ាង មិនអោយលក់អោយពលរដ្ឋថៃនោះឡើយ។តែរឿងនេះពលរដ្ឋជាអាជីវករដទៃទៀត. ពួកគេបានសម្របសម្រួលនឹងកម្លាំងយោធា កម្លាំងនគរបាល ក្នុងនោះតាមរយ:ម្ចាស់គោយន្ត ត្រាក់ទ័រនិងឡានច្នៃរបស់
ពលរដ្ឋថៃ គេបានបង់លុយដល់ឆ្មាំព្រំដែនគ្រាន់បានថ្លៃបាយថ្លៃទឹកប្រចាំថ្ងៃ។ គឺពលរដ្ឋថៃជាអ្នកបង់ មិនមែនពលរដ្ឋខ្មែរនោះទេ។ដូច្នេះពលរដ្ឋខ្មែរគ្រាន់តែជួយរៃលុយទៅអោយពលរដ្ឋថៃផងប៉ុណ្ណោះ។លោកភួង ណារ៉ុង. និយាយបន្តថា:អ្នកផ្សេងៗមិនអីទេ តែអាជីវករឈ្មោះ សៀង អ៊ាង ពិបាកខុសគេ ហើយមិនសហការនឹងកម្លាំងយោធារឿងដោះដូរជីវភាពលក់ដូរស្រូវឬកសិផលនៅព្រំដែនជាមួយពលរដ្ឋថៃ។ឯមន្ត្រូីនគរបាលវរ:ការពារព្រំដែនលេខ៨០៧ ប្រចាំនៅប៉ុស្តិ៍អូរសាយនិងពលរដ្ឋេស់នៅក្បែរៗនោះ ហើយដឹងរឿងបាននិយាយថា:រឿងខ្ទប់តែឡានដឹកស្រូវរបស់ឈ្មោះសៀង អ៊ាង មិនអោយល្់អោយពលរដ្ឋថៃដូចសព្វមួយដងគឺជាទំនាស់ផ្ទាល់របស់បុគ្គលឈ្មោះសៀង អ៊ាងនិងលោកភួង ណារ៉ុង ដែលអួតអាងនិងខ្លាំងរៀងៗខ្លួន។គឺម្ខាងអាងជាពលរដ្ឋ ជាអាជិវករហើយដោះដូរកសិផលនឹងពលរដ្ឋថៃក៏ស្របច្បាប់ ហើយមានលុយបង់ថ្លៃកុងត្រូលនៅព្រំដែនអោយកម្លាំងកម្ពុជាផងនិងកម្លាំងថៃផង។ឯម្ខាងទៀតអាងខ្លួនមានអំណាច តួនាទីជាឆ្មាំការពារព្រំដែន ដែលអ្នកណាចេញចូលមនុស្សនិងទំនិញត្រូវគោរព រណបនិងសម្របសម្រួលនឹងខ្លួន។រឿងនេះភាគីជម្លោះ មិនទានស្រុះស្រួលនឹងគ្នាឡើងវិញនៅឡើយ៕