​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់ សំណេះសំណាល​ជាមួយ​កម្មករ កម្ម​ការី​នី បុគ្គលិក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ខួប​លើក​ទី​១២៩ ទិវា​ពលកម្ម​អន្តរជាតិ​០១​ឧសភា​

​ខេត្ត​ព្រះសីហនុ​
​ ​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៥ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ២០១៥ ដោយមាន​ការចូលរួម​ពី​បុគ្គលិក កម្មករ សរុប ១៤០៨​នាក់ ក្នុងនោះ​បុគ្គលិក​ក្របខណ្ឌ ៩១១​នាក់ បុគ្គលិក​ជាប់កិច្ចសន្យា ៨៦​នាក់ និង​និវត្ត​ន៌​ជន ៤១១​នាក់ ក្រោម​01-05-15 (4)អធិបតីភាព​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​តំណាង​ដ៌​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊​ន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម KUMAMARU YUJI ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា
​ ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់ មាន​ប្រសា​ស​ន៌​ថា ថ្ងៃ​១ ឧសភា ជាទី​វា​ប្រវត្តិសាស្ត្រ​ពិភពលោក​ទាំងមូល​បាន​ប្រារព្ធ​ឡើងវិញ​អំពី​ភាពជោគជ័យ​របស់​ពល​ករ​កាលពី​១២៩​ឆ្នាំ ដែល​ទាមទារ​ឪ្យ​មានការ​ទទួលស្គាល់​នូវ​តម្លៃ​នៃ​ពលកម្ម និង​គោរព​តាម​លក្ខខណ្ឌ​ស្មើភាព ក្នុងការ​ប្រកបការងា​រ​គ្រប់​ប្រភេទ ដោយ​គ្នាន​ការរើសអើង​បងប្អូន​កម្មករ និ​យោ​ជិ​ក និយោជក​នៅ​01-05-15 (7)

ទូទាំងប្រទេស​ជាពិសេស​បុគ្គលិក​កម្មក​រ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ឪ​កាស​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ២០១៥ ឪ្យ​ក្លាយជា​ទិវា​នៃ​សាមគ្គីភាព ភាតរភាព សមភាព សម្រាប់​ពលករ​កម្ពុជា ក៌​ដូចជា​មហា​គ្រួសារ​នៃ​សង្គមជាតិ​កម្ពុជា​ទាំងមូល តាម​ពាក្យស្លោក សាមគ្គីភាព ផលិតភាព និង​ការងារ ព្រមទាំង​អំពាវនាវ​គ្រប់ភាគី​ពាក់​ព​ន្ធ័ មេត្តា​ខិតខំ​ពង្រឹង​នូវ ភាពសុខដុមរមនារ​វាង​គ្នា​និង​គ្នា ដើម្បី​ភាពសុខដុមរមនា​នៃ​មហា​គ្រួសារ​សង្គម​ខ្មែរ ។ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើកកម្ពស់​សិទ្ធិ​ស្របច្បាប់​របស់​ពលករ​គ្រប់រូប​ជាក់ស្តែង សិទ្ធិ​កម្មករ និង​សេរីភាព​សហជីព​ត្រូវបាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ។​

01-05-15 (9)
​ ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់ បាន​បន្តថា រាជរដ្ឋាភិបាល​តែង​យកចិត្តទុកដាក់​ជីវភាព​រស់នៅ​ពលករ ដូចជា​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​បន្តបន្ទាប់​នាពេល​កន្លងមក ព្រមទាំង​ផ្តល់​សំណាញ់​សុវត្ថិភាព​សង្គម​ជូ​នក​ម្មករ កម្ម​ការី​នី និង​យុវជន យុវនារី និង​គ្នាន​ការងារ​ធ្វើ​តាមរយះ​មូលនិធិ​ពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ផ្តល់​ផល​ពិតប្រាកដ​ដល់ក​ម្មករ និ​យោ​ជិ​ក ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ ដូចជា​យុទ្ធនាការ​របស់​អគ្គីសនី​កម្ពុជា​ចុះ​ភ្ជាប់​ចរន្ត​អគ្គីសនី ៦១០​រៀល ជូន​លំនៅដ្ឋាន ផ្ទះជួល បន្ទប់​ជួល​ប្រជាពលរដ្ឋ​ក្រីក្រ ពិសេស​កម្មករ និ​យោ​ជិ​ក​កំពុង​បម្រើ​ការងារ​នៅតាម​រោងចក្រ មិនតែប៉ុណ្ណោះ​រដ្ឋាភិបាល​អំពាវនាវ​ឪ្យ​ម្ចាស់ផ្ទះ បន្ទប់​ជួល​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​កម្មករ និ​យោ​ជិ​ក និង​សិស្ស និស្សិត ប្រើប្រាស់​គ្រប់គ្រាន់​ក្នុងតម្លៃ ១២០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផ្តល់​អនុសា​ស​ន៌​ណែនាំ​ឪ្យ​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់​ព​ន្ធ័ បន្ត​ខិតខំ​អនុវត្ត​ឪ្យ​បាន​ជោគជ័យ​នូវ​កំណែទម្រង់​ស៊ី​ជំរៅ​ទាំង ៥​ចំណុច ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ​ឆ្នាំ​២០១៤-២០១៨ ទី​១ ការ​អ​ភ​វ​ឌ្ឍ​លក្ខខណ្ឌ​ការងារ​និង​សុខដុម​នីយកម្ម​ក្នុង​វិជ្ជា​ជី​វះ ទី​២ ការអភិវឌ្ឍ​ការអប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជា​ជី​វះ ទី​៣ ការអភិវឌ្ឍ​មុខរបរ និង​ការ ទី​៤ ការអភិវឌ្ឍ​រប​បស​ន្តិ​សុខ​សង្គម សម្រាប់​ជន​ទាំងឡាយ​ស្ថិតក្រោម​បទ​បញ្ញា​តិ្ត​នៃ​ច្បាប់​ស្តីពី​ការងារ និង​ទី​៥ ការពង្រឹង​សេវា​សា​ធា​រណះ​ល្អ ។​

01-05-15 (10)
​ ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់ បាន​បន្តថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ចូល រួមចំណែក​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ដែលមាន​ទំនិញ​ឆ្លងកាត់​កើនឡើង​ពីមួយ​ឆ្នាំទៅ មួយឆ្នាំ​ជាក់ស្តែង បិ​រ​មាណ​ទំនិញ​ឆ្លងកាត់​ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន​ប្រមាណ​ជាង ២.៦​លាន​តោន ២០១៣ ប្រមាណ​៣​លាន​តោន ២០១៤​ប្រមាណ ៣.៤​លាន​តោន និង​ក្នុង​ឆ្នា​ម​២០១៥​នេះ កា​ប៉ាន់ប្រមាណ​នឹង​សម្រេចបាន​ជិត ៤​លាន​តោន ។ ការវិនិយោគ​លើ​ការដឹកជញ្ជូន​ផ្លូវទឹក និង​ការកែសម្រួល​សេវា​ពាក់​ព​ន្ធ័​នឹង​ការដឹកជញ្ជូន នាំមក​នូវ ការកាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន ការបង្កើត​ភាព​អាច​ទុកចិត្តបាន និង​ភាព​ស័ក្តិ សិទ្ធិ ការពង្រឹង​ភាព​ប្រកួតប្រជែង និង​ការបង្កើន​ការវិនិយោគ​និង​ពាណិជ្ជ កម្ម ។ នៅពេល​ខាងមុខ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បំពាក់​មធ្យោបាយ គ្រឿងចក្រ​ផ្ទេរ ផ្ទុក​កុង​តឺ​ន​រ័ នៅ​គែម​ផែ​ប្រភេទ QC (Quay Gantry Crane)​ចំនួន​០១​គ្រឿង និង​គ្រៀង​ចក្រ​លើកដាក់​កុងតឺន័រ នៅ​ទីលាន​ប្រភេទ RTG (Rubber Tire Gantry Crane ចំនួន​០៥​គ្រៀង​បន្ថែមទៀត ដោយ​ថវិកា​កំពង់ផែ​ក្នុងតម្លៃ ១២​លាន​ដុល្លា ដើម្បី​ពង្រឹងសមត្ថភាព និរន្តរភាព​និង​បង្កើនល្បឿន​សេវាកម្ម​របស់ខ្លួន ។ ហើយ​ការបើក​សម្ពោធ​ការដ្ឋាន​សាងសង់​ចំណត​ពហុ​បំណង និង​មូលដ្ឋាន​ផ្គត់ផ្គង់​ភស្តុភារ សម្រាប់​រុករក​ប្រេង​នៅ​ដែនសមុទ្រ​កម្ពុជា និង​ចំណត​ផែ​មាន​ជម្រៅ​ទឹក​រហូតដល់ ១៣.៥​ម៉ែត្រ អាច​ឪ្យ​នាវា​ដឹកទំនិញ​រាយ ចាក់​ធារ​ដែលមាន​ចំណុះ​ពី​៣០​ទៅ ៤០​ពាន់​តោន ចូល​ចត​បាន និង​បង្កើន​បន្ថែមទៀត​នូវ​ការនាំចេញ​អង្ករ កំទេច​ឈើ ដំឡូង​មី និង​កសិផល​ជាដើម​បន្ថែមទៀត ។​
​បន្ទាប់​គណអធិបតី និង​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់ ក៌​បាន​អ​ញ្ញើញ​ចុច​បូ​តុង បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​ពហុ​បំណង និង​មូលដ្ឋាន​ផ្គត់ផ្គង់​ភស្តុភារ ៕

01-05-15 (1)