ភ្នំពេញ : រថយន្តលុចស៊ីសRX300មួយគ្រឿងបើកបរដោយបុរសម្នាក់បានបើកប៉ះរថយន្តលុចស៊ីសGX470 ត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលអោយរថយន្តលុចស៊ីសGX470 រងការខូចខាតបន្តិចន្តួចផ្នែកខាងមុខ កាលពីវេលាម៉ោង០៥និង១០នាទីល្ងាចថ្ងៃទី៧ខែមេសាឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវ
លេខ២៦១កែងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។ ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមានរថយន្តលុចស៊ីសRX300មួយគ្រឿង ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2P-0485 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវលេខ១៥៦ ខណៈមកផ្លូវបែកជាបួនកែងផ្លូវលេខ២៦១ ក៏មានរថយន្តលុចស៊ីសGX470មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5965 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ ទិសដោពីជើងទៅត្បូងក៏ត្រូវរថយន្តលុចស៊ីសRX300បុកប៉ះចំពីជំហៀងខាងឆ្វេងផ្នែកខាងមុខបណ្ដាលអោយរថយន្តលុចស៊ីសGX470 រងការខូចខាតកំពិតធ្លាក់កាងរថយន្តខាងមុខ។ បន្ទាប់ពីកើតហេតុម្ចាស់រថយន្តទាំង២គ្រឿងបានចុះមកប្រកែកយកត្រូវរៀងខ្លួនបង្កការកកស្ទះចរាចរជិត១ម៉ោង ហើយសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគមន៍សំរួលចរាចរនិងបានទំនាក់ទំនងហៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕