ខេត្តស្ទឹងត្រែង៖ជនសង្ស័យចំនួន៣នាក់ដែលពាក់ព័ន្ធនិងករណីគ្រឿងញៀន ដែលត្រូវអាវុធហត្ថឃាត់ខ្លួនម្តងរួចមកហើយនោះ ហើយនៅថ្ងៃទី៣០ ខែមេសានេះ វេលាម៉ោងជាង៩យប់ នៅចំនុចភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងក៏ត្រូវបានអាវុធហត្ថ ឃាត់ខ្លួនម្តងទៀតករណីគ្រឿងញៀនដដែល ។
ការចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោដួង វិចិត្រ ប្រធានមន្ទីរព័តិ៍មាននិងសន្តិសុខនៃទីបញ្ជាការអាវុធហត្ថខេត្ត និងមានការចូលរួមពីលោកស្រី ស៊ុន យ៉ើត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ។ក្នុងនោះ ការចុះទៅឆែកឆេរក្នុងផ្ទះជនសង្ស័យ ជាក់ស្តែងរកឃើញថ្នាំញៀន២កញ្ចប់តូច នាំខ្លួនយកទៅបញ្ជាការដ្ឋានអាវុធហត្ថ ដើម្បីសាកសួរ ។
មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា៖ជនសង្ស័យ៣នាក់ ដែលអាវុធហត្ថឃាត់ខ្លួនខាងលើនេះ មានម្នាក់ឈ្មោះហួត សុភា ភេទប្រុស អាយុ៣៥ឆ្នាំ (ប្តី) និងឈ្មោះតន ធីតា ភេទស្រី អាយុ២៦ឆ្នាំ (ប្រពន្ធ) និងម្នាក់ទៀតឈ្មោះព្រឿង កុសល ភេទប្រុស អាយុ១៨ឆ្នាំ ជនសង្ស័យទាំងបី រស់នៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។ដោយឡែកជន សង្ស័យម្នាក់ឈ្មោះហួត សុភា ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនម្តងមកហើយ និងបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្ត។ក្រោយមកដោយយល់ឃើញថាជនម្នាក់នេះមានជំងឺឃ្លុង់អាចងាយនឹងឆ្លងដល់អ្នកទោសដ៏ទៃទៀតទើបមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ត្រូវបានដោះលែងរហូតទល់បច្ចុប្បន្ននេះ ក៍ត្រូវបានអាវុធហត្ថចាប់ខ្លួនម្តងទៀត ។
នៅព្រឹកថ្ងៃទី០១ឧសភា២០១៥នេះ ថ្នាំញៀនត្រូវបានធ្វើតេស្ត ចំពោះមុខជនសង្ស័យ ថាពិតជាមានសាធាតុញៀនពិតប្រាកដមែន។ជនសង្ស័យត្រូវ បានជំនាញរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមច្បាប់៕