​ប្រជាពលរដ្ឋ​សហការ​ជាមួយ​កងទ័ពជើងទឹក ចាប់បាន​ជនល្មើស​៧​នាក់ ​និង​កាណូត​អូស​អួន​ខុសច្បាប់​២​គ្រឿង​នៅពេល​យប់​ប្រគល់អោយ​ជំនាញ​ជលផល​

​កំពង់ឆ្នាំង​៖​ ​ជនល្មើស​ម្នាក់​និង​កម្មករ​៦​នាក់ ព្រមទាំង​កាណូត​អូស​អួន​ខុសច្បាប់​២​គ្រឿង កំពុង​ប្រព្រឹត្ត​បទល្មើស​នេសាទ ត្រូវបាន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​កងទ័ពជើងទឹក​ព័ទ្ធ​ចាប់បាន​ប្រគល់ជូន​រដ្ឋបាល​ជលផល​ផ្នែក​កំពង់ប្រាសាទ ក្រោយពី​មាន​បញ្ជារ​ពី​លោក​ព្រះរាជអាជ្ញា​DSC03844សាលា​ដំ​បួង​ខេត្ត​។​ករណី​បង្ក្រាបបាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ព្រែក​សេះ ស្ថិតក្នុង​ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​
​ ​មន្ត្រីរដ្ឋបាល​ជលផល​ផ្នែក​កំពង់​ប្រសាទ​បានអោយដឹងថា​៖​ជនល្មើស​ដែល​បាន​ចាប់​
​ខ្លួន​ខាងលើ​មានឈ្មោះ ច្រឹង យាំង​ងិន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុ​
​ក ជល​គី​រី ជា​ម្ចាស់​ឧក​រណ៍​ខុសច្បាប់ និង​មនុស្ស​ប្រុស ស្រី​៦​នាក់​គឺជា​កម្មករ​។​វត្ថុតាង​ដែល​ដកហូត​បាន​មាន​៖​កាណូត​២​គ្រឿង សាច់​អួន​ប្រវែង​២៩​ម៉ែត្រ និង​ត្រី​មួយចំនួន​។​
​ ​ប្រជាពលរដ្ឋ​ដែល​បាន​សហការ​ជាមួយ​កងទ័ពជើងទឹក​ក្នុង​មូលដ្ឋាន ចាប់​បទល្មើស​ខាងលើនេះ​បាន​និយាយ​អោយដឹងថា​៖​ពេល​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​អួ​ស​អួន​ខុសច្បាប់ ពួកគាត់​បានទទួល​បញ្ជា​រ​ពី​លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រៈ​រាជអាជ្ញា​សាលាដំបូង​ខេត្ត អោយ​ព័ទ្ធចាប់​អោយបាន ហើយ​បញ្ជូន​ខ្លួន​ទៅអោយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រសាទ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​ម្យ៉ាងទៀត​លោក​ព្រៈ​រាជអាជ្ញា​បានអោយ​ពួកគាត់​ដឹងថា​៖​អ្នកកាង​ជនល្មើស​បាន និយាយ​បរិហារកេរ្តិ៍​ថា ពួកគេ​ហ៊ាន​រក​បែបនេះ​គឺ​គេ​បាន​បង់លុយ​អោយ លោក​ព្រៈ​រាជអាជ្ញា​ខេត្ត​រួចហើយ​។​ព្រោះតែ​ហេតុនេះហើយ ទើប​លោក​ព្រៈ​រាជអាជ្ញា​អោយ​ចាប់​ជនល្មើស​អោយបាន​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង ដើម្បី​កុំអោយ​ស្វា​ស៊ី​បាយ​ឆ្អែត​ហើយ​បែរជាយក​បាយ​មក​លាប​មាត់​ពពែ​ទៅវិញ​។​DSC03850
​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​ឈ្មោះ ច្រឹង យាំង​ងិន បាន​និយាយថា​៖​ពួកខ្លួន​
​ទើបតែ​លួច​នេសាទ​បែបនេះ​បានតែ​២​ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​តែមាន​ជីវភាព​ខ្វះខាត​ខ្លាំងពេក​
​ប៉ុន្តែ​ពួកខ្លួន មិនបាន​បង់លុយ​អោយ​អ្នកណា​ឡើយ​។​ប៉ុន្តែ​ការឆ្លើយ​បែបនេះ​គឺ​គ្រាន់តែ​ជា​
​ការ​ដោះសារ​មិនអោយ​អ្នកកាង​រូបគេ​ពាក់ព័ន្ធ​តែប៉ុណ្ណោះ អ្នកកាង​រូបនោះ​គេ​ដឹង​ហើយ​។​
​ ​លោក អ៊ូ សោភ័ណ នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពុង​ប្រសាទ​បានអោយដឹងថា​៖​ជន​
​ល្មើស​ឈ្មោះ ច្រឹង យាំង​ងិន រួមទាំង​កម្មករ​ទាំង​៦​នាក់ និង​វត្ថុតាង​ទាំងអស់​ត្រូវបាន​កសាង​
​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូន​ខ្លួន​ទៅកាន់​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​នៅថ្ងៃនេះ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ដែល​ពួកគេ​អាច​និង​ធ្វើការ​ផាកពិន័យ​អន្ត​ការ​តាម​បញ្ញត្តិ​ច្បាប់​ស្តីពី​ជលផល​៕DSC03847