មណ្ឌលគិរីៈ ដីសំរាប់សាងសង់លំនៅដ្ឋានមួយកន្លែងស្ថិតនៅ ភូមិអន្ត្រេះ ឃុំអរបួន ស្រុកកោះញែក ក្បាលដី១០០ម៉ែត្រ បណ្តោយ៤៨ម៉ែត្រ ត្រូវបានលោកប្រធានការិយាល័យសូរិយោដី ស្រុកកោះញែករំលោភយកលក់អោយក្រុមហ៊ុនបានយ៉ាងរលូន។ បើតាមការរៀបរាប់ ប្រាប់អោយដឹងបីលោក យ៉ាត សារឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ដែលរស់នៅស្រុកកោះញែក ជាមន្ត្រីប៉ូលីស ចូលនិវត្តន៍ បានប្រាប់ថាដីរបស់គាត់មានលិខិតកាន់កាប់តាំងពីឆ្នាំ ២០០៨ ២០០៩ មកម្ល៉េះដោយមានការទទួលស្គាលពីភូមិ ឃុំសំរាប់ទុកចែកអោយកូនៗសង់ផ្ទះសំបែង ។ តែនៅពេលថ្មីៗនេះ ក្នុងអំឡុងមុន បុណ្យចូលឆ្នាំនេះចន្លោះថ្ងៃ១០ ដល់ថ្ងៃ១៣ ខែមេសា ឆ្នាំ ២០១៥ ស្រាប់តែមាន ឈ្មោះ ស្រ៊ុន វណ្ណនី ការិយាល័យសូរិយោដី សូរិយោដី ស្រុកកោះញែក បានរំលោភយកដីរបស់គាត់ទៅលក់អោយក្រុមហ៊ុនបរទេស សព្វថ្ងៃនោះក្រុម
ហ៊ុននោះកំពុងបានរៀបចំសាងសាងសង់សំណងការិយាល័យរបស់ខ្លួន ដោយខាងភាគីក្រុមហ៊ុន សំអាងដីនេះ ត្រូវបានទិញពីឈ្មោះ ស្រ៊ុន វណ្ណនី។ លោក យ៉ាត សារឿន ជាមន្ត្រីប៉ូលីសចូលនិវត្តន៍ខាងលើ បានអោយដឹងទៀតថា ជាច្រើនលើកច្រើនសារមកហើយ រូបគាត់និង ឈ្មោះ ស្រ៊ុន វណ្ណនីដែលជាប្រ ធានការិយាល័យសូរិយោដីជាអ្នករំលោភយកដីលក់ ហើយបានសន្យាថាចាំរូបគេមកដោះស្រាយ ជាមួយភាគីម្ចាស់ដី ប៉ុន្តែមកដល់ថ្ងៃនេះចាំបាត់ៗរហូត។ លោក ហាន សុខន មេឃុំអរបួនលើ បានបញ្ចាក់អ្នកឆ្លើយឆ្លងព័តមាន យើងអោយដឹងថា ឈ្មោះ ស្រ៊ុន វណ្ណនី ដែលជាប្រធានការិយាល័យសូរិយោដីស្រុក កោះញែកពិតជាបានរំលោភយកដី របស់ ឈ្មោះ យ៉ាត សារឿន (ហៅចក់) ក្បាលដីចំនួន ១០០ ម៉ែត្រ និង
បណ្តោយ ៤៨០ម៉ែត្រ ពិតមែន។ ដោយលោកមេឃុំ បានអះអាងថា លោក ស្រ៊ុន វណ្ណនី បានធ្វើការទិញពីប្រជាជនចំនួន ៤ គ្រួសារ ក្នុង១គ្រួសារៗ ចំនួន ក្បលដី ៥០ម៉ែត្រ ។
ឈ្មោះដែលបានលក់ដីទៅអោយ លោក ស្រ៊ុន វណ្ណនី មាន ទី១ឈ្មោះ បន ហាម ទី២ឈ្មោះ យែម បឿន ទី៣ឈ្មោះ ហឿន ហាន និងទី៤ឈ្មោះ យ៉ាត សារឿន (ហៅចក)ចំនួនក្បាលដី ១០០មត្របន្ថែមទៀត ហើយ ទង្វើរបស់លោកប្រធានសូរិយោដីស្រុកកោះញែកនេះ លោក ថា ជារឿងខុសច្បាប់។
ជាសំណូមពរ របស់លោក យ៉ាត សារឿន (ហៅចក់)ជាម្ចាស់ដីត្រូវបានលោក ស្រ៊ុន វណ្ណនី រំលោភ យកនេះបានសំណូមពរដល់ថ្នាក់ដឹកនាំខេត្តព្រមទាំងថ្នាក់ដឹងនាំខាងលើ មេត្តាជួយរកយុត្តិធ័មដល់ និង ជួយ ដោះស្រាយជូនពួកគាត់ផង។ទាក់ទងនិងការចោទប្រកានលោក ស្រ៊ុន វណ្ណនី ដែលជាប្រធានការិយា ល័យសូរិយោដីស្រុកញែករូបនេះមិនអាចសុំការបំភ្លឺបានទេថ្ងៃនេះ៕