​មនុស្ស​៧​នាក់ រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន កំពង់ធ្វើការ​នេសាទ ដោយ​ឧបករណ៍​ខុសច្បាប់​

0

កំពង់ឆ្នាំង នៅវេលា​ម៉ោង​៩​និង​៤៥​នាទី​យប់ ថ្ងៃទី​៣០ មេសា ២០១៥ មនុស្ស​៧​នាក់ រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ ខ​ណះ​ដែល​ពួគគេ​កំពុងធ្វើការ​នេសាទ ដោយ​ឧបករណ៍​ដែល​ច្បាប់​បាន​ហាមឃាត់​ស្តីពី​ច្បាប់​ជល់ផល ។​
​សមត្ថកិច្ច​ដែល​បាន​ចុះ​ដល់​កន្លែង​បង្ក្រាប បាន​និយាយ​អោយដឹងថា ជនល្មើស​ដែលជា​ថៅកែ​អួន​មានឈ្មោះ ច្រឹង យាំង​ងិន ជា​ជនជាតិ​វៀតណាម រស់នៅក្នុង​ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល់​គី​រី និង​៦​នាក់​ផ្សេងទៀត​ជា​កម្មក ។20150501_165308
​ប្រភពពី​សមត្ថកិច្ច បាន​និយាយ​អោយដឹង​បន្ថែមទៀតថា មុន​ឈានដល់​ការបង្ក្រាប​ខាងលើនេះ លោក​ព្រះរាជអាជ្ញា បានទទួល​ពត៌មាន​ដ៍​ជាក់លាក់ និង​បាន​សហ​ការណ៍​គ្នា ជាមួយ​ជលផល កង​ទ​ព័​ជើង​ទឹក ការិយាល័យ​កសិកម្ម​ស្រុក​ជល​គី​រី បាន​ចុះ​ដល់​កន្លែង​ដែល​ក្រុម​ជនល្មើស ធ្វើ​សកម្មភាព​នេសាទ​ត្រង់ចំណុច​ព្រែក​សេះ ភ្លាមៗ​នោះ​កំលាំង​បាន​ឃាត់​នាំយកមក​ស្នាក់ការ ផ្នែក​រដ្ឋបាល​ជល់ផល​កំពង់​ប្រសាទ ដើម្បី​បញ្ជូនមក​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​ខេត្ត ធ្វើការ​ពិន​យ័ ។ ក្នុងនោះ​ផងដែរ លោកនាយ​ផ្នែក​ជល់ផល​កំពង់​ប្រសាទ បាន​បញ្ជាក់ថា បទល្មើស​អូស​អួន​ខាងលើនេះ ច្បាប់​ស្តីពី​ជលផល គឺ​ធ្វើការ​ពិន​យ័​ជា​ប្រាក់ និង​ធ្វើ​កិច្ចសន្យា អោយ​ជនល្មើស បញ្ឈប់​ការធ្វើ​ការនេសាទ ដោយ​ឧបករណ៍​ដែលមាន​លក្ខ​ណះ​ជា​ទ្រង់ទ្រាយ​ធំ ដែល​ច្បាប់​បាន​ហាមឃាត់ ។20150501_165232
​គួរបញ្ជាក់​ផងដែរ​ថា បើទោះជា​មានការ​បង្ក្រាប ពី​សមត្ថកិច្ច​យ៉ាងណា​ក៍ដោយ ក៍​ក្រុម​អ្នកនេសាទ ដែលជា​ជនជាតិ​វៀតណាម​ទាំងអស់នេះ នៅតែ​បន្ត​ការនេសាទ ដោយ​មិន​ញញើត​និង​សមត្ថកិច្ច​នោះឡើយ ហើយ​គេ​រងចាំ​មើលថា ការបង្ក្រាប​បទល្មើស​ខាងលើ អាច​បាន​ប៉ុន្មាន​ថ្ងៃ​ទៅ បើ​ជន​អូស​អួន រួម​និង​ការកាប់​ព្រៃ​លិច​ទឹក ត្រូវគេ​មើលឃើញ​នៅតែ​បន្ត ដូច​កង់រទេះ​ត្រូវ​ខ្លាញ់​បែបនេះ ៕20150501_165512