អាជ្ញាធរខេត្ត​និង​ក្រុង ចុះ​ពិនិត្យ​តូប​អាជីវករ​លក់ដូរ​ក្នុង​ផ្សារលើ ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ អោយមាន​របៀបរៀបរយ និង​សោភ័ណភាព​

0

​កំពង់ឆ្នាំង​៖​ ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​អោយមាន​របៀបរៀបរយ មាន​អនាម័យ​ល្អ និង​មាន​សោភ័ណភាព​ទាំង​នៅក្នុង​ផ្សារលើ និង​សងខាង​ផ្សារលើ នៅ​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៥ គណៈកម្មាការ​ចំរុះ​ដែល​ដឹកនាំ​ដោយ​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់990-ឆ្នាំង និង​លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ចុះ​ត្រួតពិនិត្យ​សណ្តាប់ធ្នាប់​របៀបរៀបរយ អនាម័យ និង​សោភ័ណភាព​នៃ​ការលក់ដូរ​របស់​អាជីវ​ករ​ទាំងអស់​នៅក្នុង​ផ្សារលើ​។​
​ ​ក្រោយពី​បាន​ចុះ​ពិនិត្យ​ការលក់ដូរ​របស់​អាជីវ​ករ​ក្នុង​ផ្សារលើ លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥​ខាងមុខនេះ អាជ្ញាធរខេត្ត នឹង​កោះអញ្ជើញ​ក្រុមហ៊ុន​លោក ថូ ម៉ាក់ ដែលជា​អ្នកវិនិយោគ​ផ្សារលើ និង​គណកម្មាការ​ផ្សារលើ​មក​ប្រជុំ​នៅ​សាលាខេត្ត ដើម្បី​ត្រួតពិនិត្យ​កិច្ចការងារ​អនុវត្ត​សៀវភៅ​បន្ទុក​របស់​ផ្សារលើ​។​ព្រោះថា​ជាង​១០​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន ថូ ម៉ាក់ មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក​ទេ​ដូចជា​៖ មិន​ជួសជុល​ថែទាំ​ផ្សារ​ដែលមាន​ការ​ធ្លុះធ្លាយ មិន​គិ​គូ​រៀបចំ​សណ្តាប់​លក់ដូរ បណ្តែតបណ្តោយ​អោយ​អាជីវក​រត​តូប​លក់ដូរ​លៀន​លយ និង​ដាក់​ឥ​វ៉ាន់​លក់ដូរ​យ៉ាង​ទំនើងចិត្ត​រាំងស្ទះ​ផ្លូវចេញចូល​ហើយ​បែរជា​ថា​លក់​មិន​ដាច់​។​កន្លងមក ពួកគេ​បាន​លួច​លក់​ដី​រាប់រយ​រាប់ពាន់​ដុល្លា អោយ​អ្នកលក់ដូរ​ធ្វើ​តូប​នៅ​សងខាង​ផ្សារ​យ៉ាង​អាណាធិបតេយ្យ យក​ថ្លៃ​ភាស៊ី ថ្លៃ​អនាម័យ មួយចំនួន​ខុស​មុខសញ្ញា ខុស​សៀវភៅ​បន្ទុក បង្កអោយមាន​ផល​លំបាក​ដល់​អាជ្ញាធរ​។​
​ ​លោក​អភិបាលក្រុង​បានបញ្ជាក់​អោយដឹងទៀតថា​៖​ក្រោយពេល​ប្រជុំ​ជាមួយ​ក្រុមហ៊ុន ថូ ម៉ាក់​រួច ចាប់ពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥​តទៅ បើ​ក្រុមហ៊ុន ថូ ម៉ាក់ និង​គណកម្មាការ​ផ្សារលើ​គោរព​ល័​ក្ខ ខ័​ណ្ឌ​ក្នុង​សៀវភៅ​ប​ន្ទុ​មិនបាន​នោះទេ ទោះបី​មិនទាន់​ចប់​អណ​ត្តិ​ក៍ដោយ អាជ្ញាធរខេត្ត​ក្រុង​នឹងធ្វើ​របាយការណ៍​សំណូមពរ​ថ្នាក់ ដកហូត​អាជ្ញាប័ណ្ណ​មុន​អណ​ត្តិ មិន​ទុកអោយ​ក្រុមហ៊ុន ថូ ម៉ាក់ បង្ក​ភាពអនាធិបតេយ្យ ធ្វើអោយ​អាជីវករ​ផ្សារលើ​ទាំងអស់​នៅតែ​ថ្នាំងថ្នាក់​ជាមួយ​អាជ្ញាធរ​ទៀត​នោះឡើយ​។​
​ ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​អោយមាន​របៀបរៀបរយ​ក្នុង​ផ្សារលើ​ឡើងវិញ អាជ្ញាធរខេត្ត​នឹង​បង្កើត​គណកម្មាការ​ចំរុះ​មួយ​ដែលមាន​គ្រប់​ស្ថាប័ន​ពាក់​ព​ន្ធ័ និង​ដោយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចូលរួម​ផងដែរ ដោយ​តំរូវអោយ​អាជីវករ​នៅក្នុង​ផ្សារលើ​កាត់​តំរឹម​តូប ឬ​រាន​លក់ដូរ​របស់ខ្លួន​ដែល​លៀន​លយ​ចេញ​ស្ទះផ្លូវ ខុសពី​ប្លង់​នៃ​សៀវភៅ​បន្ទុក ហើយ​ធ្វើ​ការលាង​សំអាត​ក្នុង​ផ្សារ​អោយមាន​អនាម័យ និង​បូម​លូ​កុំ​អោយមាន​សំរាម​កកស្ទះ​។​បើ​ហួសពេល​កំណត់ អាជីវករ​ក្នុង​ផ្សារ​មិន​អនុវត្តបាន​នោះ ទេ​គណៈកម្មាការ​ចំរុះ​នឹងធ្វើ​ការរុះរើ ហើយ​តំរូវអោយ​ម្ចាស់​តូប​ទាំងនោះ​ជា​អ្នកចេញ​សោហ៊ុយ​ទាំងអស់​។​71
​ ​ដោយឡែក​ចំពោះ​អាជីវករ​ដែល​លក់ដូរ​នៅ​សងខាង​ផ្សារលើ អាជ្ញាធរ​នឹង​សំណូមពរ​អោយចេញ ទៅ​លក់ដូរ​ខាងក្រៅ​មួយរយៈ​សិន ក្រោយពេល​សម្ភោ​ធ​ខេត្ត​ទទួល​សមិទ្ធិផល​ផ្លូវថ្នល់ និង​ប្រព័ន្ធ ពី​រាជរដ្ឋាភិបាល​ជប៉ុន​រួច គណៈកម្មាការ​រៀបចំ​ផ្សារលើ តំរូវអោយ​ពួកគាត់​ទៅ​ចុះឈ្មោះ​ចាប់ឆ្នោត​យក​លេខ​រៀង​រាន​លក់ដូរ​ទៅតាម​ប្រភេទ​នៃ​ការលក់ដូរ​ដែល​រាន​តូច ឫ​រាន​ធំ​ទៅតាម​មុខរបរ​ជាក់ស្តែង​។​
​ ​លោក​អភិបាលក្រុង​កំពង់ឆ្នាំង​បាន​បន្ត​អោយដឹងទៀតថា​៖​ក្នុងការ​អនុវត្ត​គំរោង​ខាងលើនេះ អាជីវករ​ភាគច្រើន​បាន​គាំទ្រ​។​ប៉ុន្តែ​អាជីវករ​មួយចំនួន​តូច​នៅតែមាន​ការតវ៉ា ព្រោះតែ​បាត់បង់​ផលប្រយោជន៍​ធំ​របស់​ពួកគេ ដែល​អ្នក​តវ៉ា​មួយចំនួន​នោះ​ខ្លះ​គឺជា​សមា​ជឹ​ក​របស់​គណកម្មាការ​ផ្សារលើ ដែល​កន្លងមក​គេ​ធ្លាប់បាន​ជួល​ឆ័​ត្រ​អោយ​អាជីវករ​រាប់រយ​ឆ័​ត្រ​ក្នុង​១​ថ្ងៃៗ និង​មាន​ចំណូល​រាប់លាន​រៀល​ក្នុង​១​ថ្ងៃៗ ដូច្នេះហើយ​ទើប​ពួកគេ​តវ៉ា​មិន​ចង់អោយ​អាជ្ញាធរ​ខត្ត​ធ្វើ​រាន​អោយ​អាជីវករ​សងខាង​ផ្សារលើ​លក់ដូរ​៕


​ ​ ​ ​ ​