​ប្រជាពលរដ្ឋ​និង​គ្រួសារ​កងទ័ព ដែល​រងគ្រោះ​ដោយសា​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​អស់​១០៩​ខ្នង

0

ឧត្តមានជ័យ​ ត្រូវបាន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម អគ្គមេបញ្ជាការ​រង​និង​ជា​នាយសេនាធិការ​ចំរុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជា ដា​រា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក​ង៉ែត ចាន់ ថុ​ន​នាយរងIMG_5699​សេនាធិការ​ចំរុះ រួម​ដំណើរ​ដោយ​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត បាន​អ​ញ្ចើ​ញ​ចុះទៅ​ត្រួតពិនិត្យ ស្ថានភាព​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ រងគ្រោះ​ទាំង​១០៩​គ្រួសារ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លិចបំផ្លាញ​ផ្ទះសំបែង​អស់នោះ​។​ហេតុ​ការ​ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ភ្លៀង​បណ្តាល​ឲ្យ​រលំ​ផ្ទះ​១០៩​ខ្នង​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី ថ្ងៃទី​១ ខែឧសភា​ឆ្នាំ​២០១៤​នៅ​ចំណុច​អូរ​តា​ខៀវ ភូមិ​តេ​ជោ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​នៅក្នុង​ពល​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចំរុះ​នៃ​យោធពលខេមរភូមិន្ទ​និង​មេទាហាន ពលទាហាន ទាំងអស់​បាន​ជួយ​សាងសង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ​ជួបនឹង​បញ្ហា​គ្រោះថ្នាក់​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ផ្ទះ​ចំនួន​១០៩​ត្រូវ​ខូចខាត​នោះ​៕IMG_5698