ស្លាប់​ម្នាក់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ ម៉ូតូ​ពី​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​ចំណុច​ផ្លូវជាតិ​លេខ ៣

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាក់ក ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​ដោយសារ​ជួប គ្រោះថ្នាក់​ចរាច​រណ៏ រវាង​ម៉ូតូ​ពី​គ្រឿង​បុក​ម៉ូតូ​កាលពី​វេលា​ម៉ោង ៧​និង​១៥​នាទី យប់​ថ្ងៃ ទី ០៧​មេសា ២០១៤ នៅ​ផ្លូវ​ជាតិ​លេខ​៣ ជិត​វត្ត​ប្រធាតុ ស្ថិតនៅ​ក្នុង​ប​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​


​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ផ​.៦០០៣​ភព​១  ជិះ​តែម្នាក់ឯង​ធ្វើដំណើរ តាម​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ស្របពេលនោះ​ក៏​មាន​ម៉ូតូ​សង់​សេ​១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BV-1625 ស៊េរី ឆ្នាំ ២០១៣  ធ្វើ​ដនណើរ​តាម​ផ្លូវជាតិលេខ​៣ កើ​ក​ក្នុង​ប​ទិសដៅ​ពី​ត្បូង ទៅ​ជើង ហើយ​មក​ដល់​ចំណុច​កើតហេតុ​ដែល​មាន​សភាព​ងងឹត​ផង​នោះ​  ម៉ូតូឌ្រី​ម​សង់សេ​១២៥ ក៏​បាន​បត់​ឆ្លងផ្លូវ​យ៉ាង​លឿន ក៏​បាន​ទៅបុក​អ្នកជិះ​ម៉ូតូ​វ៉េវ​តែម្តង ដែល​បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ​វ៉េវ បាក់ក ស្លាប់​នៅ​កន្លែងកើតហេតុ​តែ​ម្តង ។​
​ក្រោយពេល​កើតហេតុ អ្នកជិះ​ម៉ូតូ​សង់​ឌ្រី​ម​សេ​១២៥ ក៏​បាន​រត់ចោល​ម៉ូតូ​គេចខ្លួន​បាត់​ទៅ ហើយ​សមត្ថកិច្ច​បាន​ចុះ​មក​វាស់វែង និង​ប្រគល់​សព​ជន​រងគ្រោ​ខាងលើ ទៅឱ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​ចំណែក​ម៉ូតូ​ទាំង​០២​គ្រឿង សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ ខណ្ឌ​ពោជិ៍​សែនជ័យ រងចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នាពេល​ក្រោយ ៕

1 2