បើករថយន្តគៀរក្មេងជិះកង់ពីក្រោយរបួសធ្ងន់រូចទុករថយន្តចោលគេចខ្លួនបាត់

0

ក្រុងពោធ៏សាត់៖បើករថយន្តគៀរក្មេងជិះកង់ពីក្រោយរបួសធ្ងន់រូចទុករថយន្តចោលគេចខ្លួនបាត់នៅផ្លូវលេខ១៥៥ខេត្តពោធិ៍សាត់; រថយន្តមួយគ្រឿងបានបើកគៀរក្មេងប្រុសពីក្រោយមួយទំហឹងកំពុងតែជិះកង់image (1) ស្របទិសបណ្ដាលឲ្យក្មេងស្រីនោះរងរបួសធ្ងន់ធ្ងរនៅសល់តែដង្ហើមចង្រឹតប៉ុណ្ណោះ ឯអ្នកបើករថយន្តបង្ករនោះក៍បានទុករថយន្តចោលចុះរត់គេចខ្លួនបាត់។ ហែតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង៨និង៥០នាទីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ ត្រង់ចំនុចព្រំប្រទល់ទឹកដីក្រុងពោធិ៍សាត់និងស្រុកភ្នំក្រវាញ ក្នុងភួមិទួសគ្រោះ សង្កាត់រលាប ក្រុងពោធិ៍សាត់។ការិយាល័យនគរបាលយុត្តិធម៏ចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋានខេត្តពោធិ៍សាត់បានឲ្យដឹងថា មានបុរសអត់ស្គាល់អន្តសញ្ញាណម្នាក់បានបើរថយន្តប្រភេទ Toyota Camry ពណ៍សពាក់ស្លាកលេខ២A ១៧-៧៧ បប បានបើកទិសដៅពីទិសខាងជើងទៅត្បូង ដោយចរាចរណ៍នៅលើផ្លូវលេខ១៥៥ដែលក្រាលកៅស៊ូតភ្ជាប់ពីក្រុងពោធិ៍សាត់ទៅស្រុកភ្នំក្រវាញប្រើប្រាស់ល្បឿនលឿន ៕ លុះដល់កន្លែងកើតហែតុខាងលើស្របពេលជាមួយគ្នានោះ ក៍មានក្មេងប្រុសម្នាក់បានកំពុងជិះកង់នៅខាងមុខស្របទិសគ្នានៅលើចិញ្ចើមផ្លូវខាងស្ដាំដៃមិនទាំងដឹងខ្លួនផង ក៍ត្រូវអ្នកបើកបររថយន្តនោះ វេចង្កូតទៅគៀរក្មេងប្រុសពីក្រោយ បណ្ដាលឲ្យបើងធ្លាក់ខ្ទៀតចេញពីកង់កំពង់ជិះនោះរងរបួសយា៉ងធ្ងន់ធ្ងរនៅសល់តែដង្ហើមចង្រឹតប៉ុណ្ណោះ ឯជនបង្ករដែលបើករថយន្តបុកនោះបានទុករថយន្តនោះចោលចុះគេចខ្លួនបាត់ស្រមោលតែម្ដង។image (2)
លោក រស់ ចំរើន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះនោះត្រូវបានខាងក្រុមគ្រួសារប្រាប់ថាឈ្មោះ សៅ គឹមសឿន អាយុ១១ឆ្នាំមានទីលំនៅភួមិកើតហែតខាងលើ៕ លោកបន្តថាក្រោយកើតហែតុភ្លាមៗខាងនគរចរាចរណ៍បានជួយបញ្ជូនក្មេងរងគ្រោះទៅសង្រ្គោះមន្ទីពេទ្យជាបន្ទាន់ ដោយឡែកវត្ថុតាង ទាំងពី
យកទៅរក្សាទុកបណ្ណោះអាសន្ននៅនគបាលចរណ៍រងចាំដោះស្រាយជាក្រោយ បន្ទាប់ពីធ្វើកាវាស់វែងរូច៕image (3)