ឧត្តមានជ័យ៖ខ្យល់កន្ត្រាក់រួមជាមួយភ្លៀង បានបំផ្លាញលំនៅដ្ឋាន១០៩ខ្នង ខូចខាតទាំងស្រុង២៣ខ្នង បើងតំបូល៨៣ខ្នង នៅអូរតាខៀវ (ឧត្តរមានជ័យ)ខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងបានបំផ្លាញផ្ទះប្រជាពលរដ្ឋនិងផ្ទះគ្រួសារកងទ័ពអស់១០៩ខ្នង។ហេតុការខ្យល់កន្ត្រាក់បំផ្លាញផ្ទះគ្រួសារ
កងទ័ពនិងប្រជាពលរដ្ឋនោះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១ ខែឧសភាឆ្នាំ២០១៥នៅចំណុចភូមិអូរតាខៀវ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាក់ស្តែងផ្ទះដែលខូចខាតរួមមានចំនួន១០៩ខ្នងខូចខាតទាំងស្រុង២៣ខ្នងនិងបើងតំបូល៨៣ខ្នង។លោកនៅ សំដារារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា កម្លាំងអ ហ ស្រុកត្រពាំងប្រាសាទ១០នាក់និងស្រុក១៥នាក់ មណ្ឌលសុខភាព៥នាក់ មន្ត្រីជុំវិញស្រុក៧នាក់ដឹកនាំដោយលោកផ្ទាល់ សរុប៤២នាក់ចុះធ្វើការទ្រួតពិនិត្យទីតាំងកើតហេតុខាងលើ ហើយលទ្ធផលយើងបានចូលរួមរុះរើសាងសង់បណ្តោះអាសន្នបន្តទៀត ដើម្បីឲ្យប្រជាពលរដ្ឋនិងគ្រួសារកងទ័ព មានកន្លែងជ្រកសិន៕




































