ផ្ទះ​ពលរដ្ឋ​ដែលរ​លំដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ថ្មពួក​ត្រូវបាន​លោក​អាត់​ខែម​ដឹកនាំ​កំលាំង​ក្រោម​ឪ​វ៉ាត​ចុះជួយ​សាងសង់​ជូន​

0

ខេត្តបន្ទាយមានជ័យ​៖​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​ចំនួន​ជាច្រើន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​កន្លងមក​កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥​នោះ ត្រូវបាន​លោក​អាត់​ខែម​ដឹកនាំ​កំលាំង​នគ​បាល​ជាច្រើន​នាក់​ចុះជួយ​កសាង​សង់​លំនៅដ្ឋាន​ជូន​ពួកគាត់​នៅ​image (1)ស្រុក​ថ្មពួក​ក្នុង​ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៥ ។​ការ​ចុះជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​នី​យ៍ ត្រី​ខាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​លោក​មេ​បញ្ជារ មេបញ្ជាការរង​និង​នគ​បាល​ជាច្រើន​នាក់​ទៀត​។​លោក​អាត់​ខែម​បាន​និយាយថា​តាម​បណ្តាំ​ផ្ញើ​ពី​លោក​កែ​គឹមយ៉ាន​ឲ្យ​លោក​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ដែល​ជនរងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ហើយ​ឲ្យ​លោក​ចុះជួយ​ជុស​ជុល​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្នុង​គ្រោះធម្មជាតិ​នេះ​គឺ ជួយ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​គឺ​ឲ្យ​តែ​ប្រជាពលរដ្ឋ​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ​គឺ​លោក​កែ​គឹមយ៉ាន​ជួយ​ទាំងអស់​ក្នុងនោះ​លោក​កែ​គីម​យ៉ាន​បាន​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នោះ​រួមមាន​ស័ង្កសី​ជាច្រើន​សន្លឹក​ថវិកា​២០​ម៉ឺន​រៀល សា​រ៉ុង​១​ក្នុង នោះ​ផងដែរ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​មាន​ទឹកមុខ​ញញឹម​ដោយ​បានឃើញ​អស់លោក​ជា​មន្ត្រី​នគ​បាល​ជាច្រើន​នាក់​មាន​ទាំង​ថ្នាក់​មេបញ្ជាការ​ទៀតផង​នោះ​ចុះ​មកជួយ​ធ្វើការ​សាងសង់​ផ្ទះ​ជូន​ពួកគាត់​ដោយ​ពុំ​ខ្លាច​ពី​ការនឿយហត់​គាត់​បានធ្វើការ​ថ្លែង​អំ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អស់លោក​គាត់​បន្តទៀតថា​រយះពេល​កន្លងមក​ពុំដែល​ឃើញ​មាន​អស់លោក​ណា​ចេញ​មកជួយ​ពេលដែល​ប្រជាពលរដ្ឋ​កំពុងមាន​ទុក​ដូច​ថ្ងៃ​នេះឡើយ​៕image​គង្គា